សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នាំយកអំណោយសម្ភារបរិក្ខារពេទ្យប្រគល់ជូនមណ្ឌលសុខភាព ពុកឫស្សី

ភ្នំពេញ៖ ក្រុមការងាររបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំយកអំណោយសម្ភារបរិក្ខារពេទ្យប្រគល់ជូនមណ្ឌលសុខភាព ពុកឫស្សី ស្ថិតក្នុងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលសុខភាព។
សម្ភារបរិក្ខារពេទ្យរួមមាន៖ អាកុល, ម៉ាសក្រណាត់, ស្រោមដៃពេទ្យ, គ្រែពិនិត្យរោគស្រ្តី, ឈើច្រត់ជនពិការ, ឈើច្រត់ចាស់ជរា, រទេះជនពិការ, អាវអ្នកជំងឺ, អាវពេទ្យ និងសម្ភារបរិក្ខារពេទ្យមួយចំនួនជាច្រើនទៀត៕

