**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ អញ្ជើញបើកសិក្ខាសាលាស្តីពី តួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ

ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នាថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាសហប្រធានគណៈអធិបតី ក្នុងកម្មវិធីសិក្ខាសាលាស្តីពី តួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្នុងអង្គពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ប្រធានគណៈមេធាវី ឯកឧត្តម លោកជំទាវ អគ្គស្នងការរង ប្រធាននាយកដ្ឋានកណ្តាលប្រធានសេនាធិការដ្ឋាននៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ តំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ទាំង៤តំបន់ ព្រះរាជអាជ្ញានិងចៅក្រមទូទាំងរាជធានី ខេត្ត មេធាវី តំណាងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការនគរបាលក្រុង ស្រុកនិងខណ្ឌទូទាំងប្រទេស រួមទាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ដែលមានចំនួនសរុបប្រមាណ ៦០០នាក់។

គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះរួមមានដូចខាងក្រោម៖

១ បង្កើនការជឿទុកចិត្តលើប្រពន្ធយុត្តិធម៌កម្ពុជា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា

២ ផ្ដល់ឪកាសដល់តួអង្គពាក់ព័ន្ធទាំងអស់ធ្វើការសិក្សាស្វែងយល់ ផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ព្រមទាំងសិក្សាឲ្យបានច្បាស់លាស់អំពីសិទ្ធិអំណាចក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធនីមួយៗ

៣ ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់តួអង្គពាក់ព័ន្ធ័ទាំងដំណើរការនីតិវិធីនៃរឿងក្ដីព្រហ្មទណ្ឌ

៤ ពង្រឹងកិច្ចសហការឲ្យកាន់តែល្អប្រសើរឡើងរវាងមន្រ្តីនគរបាលយុត្តិធម៌ជាមួយព្រះរាជអាជ្ញា ចៅក្រមសើុបសួរ និងមេធាវី

អត្ថបទដែលជាប់ទាក់ទង