រយៈពេល ៦ខែ ស្ដ្រីមានផ្ទៃពោះបានមកទទួលសេវាសម្រាលកូនចំនួន ៩ ៩៩០ នាក់ នៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប

ភ្នំពេញ៖ យោងតាមមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា ស្ដ្រីមានផ្ទៃពោះបានមកទទួលសេវាសម្រាលកូនចំនួន ៩ ៩៩០ នាក់ នៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៤។
ទន្ទឹមនិងនោះមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា អំពាវនាវសូមចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការបន្តបេសកកម្មសង្រ្គោះជីវិតមាតា ទារក និងកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង៕

