**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បំភ្លឺព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ដែលបង្ករឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូ

ភ្នំពេញ៖ អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបមានកិត្តិយស សូមជម្រាបជូនសាធារណជន អ្នក សារព័ត៌មាន និងជាពិសេសបណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា៖ ថ្ងៃនេះសង្កេតឃើញតាមបណ្តាញសង្គមមួយចំនួន បានផ្សព្វផ្សាយ ករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២ និង០០នាទី នៅត្រង់ចំណុច ជាប់របងខាងជើងសាលាបឋមសិក្សាធ្លកអណ្តូង ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប លើផ្លូវបេតុងខាងជើងសាលាបឋមសិក្សាធ្លកអណ្តូង ដែលបង្ករឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូ។

តាមហេតុការណ៍ គឺម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផ្លាកលេខបន្ទាយមានជ័យ 1D.1416 អ្នកបើកបរឈ្មោះ បឹង កាសិត ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិអន្លង់កើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរពីលិចទៅ កើតបុកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាក BAJAJ BOXER ពណ៌ក្រហម ផ្លាកលេខ សៀមរាប 1AM. 6690 អ្នកបើកបរ ឈ្មោះ រិន ស្រីយ៉ា ភេទស្រី អាយុ ៣២ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ត សៀមរាប និងមានអ្នករួមដំណើរឈ្មោះ ពេជ្រ សុខវ័ន្ត ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាប្តី បើកបរពីលិចទៅកើត។

គ្រោះថ្នាក់នេះ បណ្តាលឱ្យរបួសមនុស្ស ១នាក់ ឈ្មោះ បឹង កាសិត អ្នកបើកបរម៉ូតូកំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្តសៀមរាប ចំណែកឯម៉ូតូ និងម៉ូតូសណ្តោងរ៉ឺម៉ករងការខូចខាត។

ដើម្បីកុំឱ្យមានការភ័ន្តច្រឡំ អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបសូមបញ្ជាក់ថា៖ ការឃាត់មធ្យោបាយ ក្នុងហេតុការណ៍ដោយយោងលើ ទី១ “ភាគីទាំងពីរ មិនទាន់បានព្រមព្រៀងគ្នានៅឡើយទេ” និងទី២ “ស្ថានភាពរបស់ភាគីម៉ូតូស្ថិតក្នុងមន្ទីរពេទ្យតាមដានពិនិត្យជាចាំបាច់” ។ ដូច្នេះតម្រូវឱ្យសមត្ថកិច្ចជំនាញចាំបាច់ត្រូវអនុវត្តតាមនីតិវិធី ដើម្បីស្វែងរកអ្នកទទួលខុសត្រូវពិតប្រាកដតាមច្បាប់។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងជាពិសេសបណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប សូមកុំយល់ច្រឡំចៀសវាងការបកស្រាយផ្សេងដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងកម្លាំងដែលកំពុងអនុវត្តច្បាប់៕

អត្ថបទដែលជាប់ទាក់ទង