**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បើកសិក្ខាសាលាស្ដីពី «ប្រព័ន្ធគ្រប់គ្រងលំហូរឯកសាររដ្ឋបាល (DMS)»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានរៀបចំពិធីបើកសិក្ខាសាលាស្ដីពី «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលំហូរឯកសាររដ្ឋបាល (DMS)» ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ វិស្សុត អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។

ពិធីបើកនេះដែរ ក៏មានអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ អ៊ុង ខាន់ណារិទ្ធ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងអភិបាលកិច្ច, អនុប្រធាននាយកដ្ឋាន, ប្រធានការិយាល័យ នៃនាយកដ្ឋានបណ្ដុះបណ្ដាល និងអភិបាលកិច្ច, ព្រមសិក្ខាកាមជាច្រើនរូបទៀតផងដែរ។

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ អ៊ុង ខាន់ណារិទ្ធ បានឱ្យដឹងថា សិក្ខាសាលាស្តីពី «ប្រព័ន្ធគ្រប់គ្រងលំហូរឯកសាររដ្ឋបាល DMS នាពេលនេះ បានរៀបចំធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញ និងពង្រីកវិសាលភាព នៃការប្រើប្រាស់ប្រព័ន្ធលំហូរឯកសារ ក្នុងការចូលរួមចំណែកបដិវត្តកម្មឌីជីថល និងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងស្របតាមយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ នៅតាមបណ្តាលអង្គភាពទាំងអស់ ក្រោមចំណុះក្រសួងមហាផ្ទៃ។

នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ វិស្សុត បានលើកឡើងថា សិក្ខាសាសានេះ បានរៀបចំឡើង ដើម្បីបង្ហាញអំពីលំហូរឯកសាររដ្ឋបាល ព្រោះកិច្ចការងាររដ្ឋបាល គឺជាការសំខាន់មួយ ហើយក៏ជាកិច្ចការងារ ត្រូវបំពេញអនុវត្តជាប្រចាំថ្ងៃ នៅគ្រប់កម្រិត។

ឯកឧត្តម បានរំលឹកថា នាពេលកន្លងមក ការធ្វើចរាចរណ៍ឯកសាររដ្ឋបាល បានធ្វើតាមបែបប្រពៃណី ដោយមានភាពស្មុគស្មាញ និងចំណាយពេលវេលាច្រើន។ ដោយមើលឃើញនូវបញ្ហាប្រឈមទាំងអស់នេះ ទើបថ្នាក់ដឹកនាំ និងមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានដាក់ទិសដៅដល់ក្រុមការងារជំនាញ ដើម្បីខិតខំប្រឹងប្រែងរៀបចំកម្មវិធី DMS នេះឡើង ដើម្បីជួយសម្រួលដល់ការចរាចរណ៍ឯកសាររដ្ឋបាល ឱ្យមានលក្ខណជាទម្រង់ឌីជីថល។

ឯកឧត្តម បន្ដថា ប្រព័ន្ធ DMS នេះ មានអត្ថប្រយោជន៍ជាច្រើន ដោយបញ្ជូលឯកសារដ្ឋបាល មានភាពរហ័ស និងចំណេញពេលវេលា ហើយរក្សាទុកឯកសារទាំងនោះ ជាទម្រង់ឌីជីថល។ លើសពីនេះ បានកាត់បន្ថយការកកស្ទះនូវឯកសារស្ទើទាំងស្រុង ព្រមទាំងងាយស្រួលរកឯកសារផងដែរ។

ឯកឧត្តម បានឱ្យដឹងថា ប្រព័ន្ធគ្រប់គ្រងលំហូរឯកសាររដ្ឋបាល DMS នេះ មានការគាំទ្រយ៉ាងពេញទំហំងពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសពី ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងការជំរុញអំពីការប្រើប្រាស់ប្រព័ន្ធ DMS ឱ្យមានភាពទូលំទូលាយ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ។

សូមជម្រាបជូនថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាស្ដីពី «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលំហូរឯកសាររដ្ឋបាល (DMS)» ចំនួន២ លើក , ដោយលើកទី១ ចាប់ពីថ្ងៃទី ២-៣ ខែមេសា ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួម ចំនួន ១១៥រូប ហើយលើកនេះ គឺជាលើកទី២ ចាបពីថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួម ចំនួន ១៥៧រូប ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង