**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន

របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បង្ហាញពីនិន្នាការវិជ្ជមានក្នុងការអភិរក្សសត្វត្មាត និងការប្រារព្វទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ

ភ្នំពេញ៖ ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) បានផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣របស់ខ្លួន ដោយបង្ហាញពីវឌ្ឈនភាពយ៉ាងសំខាន់លើការអភិរក្សសត្វត្មាតទាំងបីប្រភេទ ដែលជាប្រភេទស្ថិតក្នុងចំណាត់ថ្នាក់ងាយរងគ្រោះជិតផុតពូជបំផុតរួមមានត្មាតផេះ(Gyps bengalensis) ត្មាតត្នោត(Gyps tenuirostris) និងត្មាតភ្លើង(Sarcogyps calvus)។ របាយការណ៍នេះរំលិចពីកិច្ចខំប្រឹងប្រែងសហការរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជាចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ដោយបានបង្ហាញអំពីបញ្ហាប្រឈមដែលកើតមានឡើង និងភាពជោគជ័យដែលសម្រេចបាននៅក្នុងកិច្ចការពារប្រភេទសត្វសំខាន់ៗ ទាំងនេះ។

សកម្មភាពគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា គឺជាគំនិតផ្តួចផ្តើមបង្កើតអាហារដ្ឋានត្មាត ដែលជាទីតំាងសំរាប់ផ្តល់សាកសពសត្វចិញ្ចឹមជាចំណីដល់សត្វត្មាតនៅតាមទីជម្រកសំខាន់ៗបានកំណត់ទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះ គឺជួយផ្តល់នូវអាហារបន្ថែមដល់សត្វត្មាត ដើម្បីកាត់បន្ថយការខ្វះខាតចំណីអាហារ។ តាមរយៈការផ្តល់ចំណីបន្ថែមនេះ យើងបានធ្វើការតាមដានចំនួនសត្វត្មាត តាមរយៈការធ្វើជំរឿនកំរិតជាតិ។ នៅខែមិថុនា ឆ្នាំ២០២៣ ចំនួនសត្វត្មាតអប្បបរមាមានចំនួន១៣២ក្បាលនៃចំនួនសត្វត្មាតសរុបទាំងបីប្រភេទត្រូវបានកត់ត្រា ទិន្ន័យនេះជាសញ្ញាបញ្ចាក់ពីនិន្នាការមានស្ថេរភាពនៃចំនួនសត្វត្មាត បន្ទាប់ពីមានការធ្លាក់ចុះជាច្រើនឆ្នាំ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា «បន្ទាប់ពីចំនួនប្រជាសាស្រ្តរបស់សត្វត្មាតមានការធ្លាក់ចុះជាច្រើនឆ្នាំ ឥឡូវនេះយើងឃើញថាមានសញ្ញាណចំនួនថេរនៅប្រទេសកម្ពុជា។ ការរកឃើញសត្វត្មាតមានចំនួនថេរនេះ បានបង្ហាញពីសារៈសំខាន់នៃតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលកំពុងផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាព សម្រាប់សត្វព្រៃនិងជីវៈចម្រុះ និងអនុញ្ញាតឱ្យជីវៈចម្រុះអាចរីកលូតលាស់តាមធម្មជាតិដោយគ្មានការគម្រាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាព ជួយគាំទ្រដល់ការរស់នៅរបស់សត្វត្មាតជិតផុតពូជរបស់យើង”។

ឯកឧត្តមបានបន្ថែមថា«របាយការណ៍នេះបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបន្តកិច្ចសហការព្រមទាំងផែនការយុទ្ធសាស្ត្ររួមគ្នាប្រកបដោយភាពច្នៃប្រឌិតដើម្បីការពារប្រភេទសត្វដែលពិភពលោកយកចិត្តទុកដាក់ការពារទាំងនេះ។

ការផ្តល់អាហារបន្ថែមនៅក្នុងអាហារដ្ឋានត្មាត មិនមែនគ្រាន់តែជាការទ្រទ្រង់ចំនួនសត្វត្មាតប៉ុណ្ណោះទេ ក៍ជាការផ្តល់ឱកាសអោយសត្វត្មាតទាំងនោះមានឱកាសរស់រានមានជីវិត។ កិច្ចខិតខំប្រឹងប្រែងរបស់យើងទទួលបានលទ្ធផលគួរអោយកត់សម្គាល់  ដោយចំនួនប្រជាសាស្ត្ររបស់សត្វត្មាតមានស្ថេរភាពនៅក្នុងឆ្នាំនេះ។ បន្ថែមលើគំនិតផ្តួចផ្តើម ក្នុងការផ្តល់ចំណីអាហារបន្ថែម របាយការណ៍នេះក៍បានបង្ហាញពីសកម្មភាពសំខាន់ៗផ្សេងៗទៀត ដូចជាការស្រាវជ្រាវស្វែករកសំបុក ពិនិត្យតាមដានការពារសំបុក និងការប្រយុទ្ឋប្រឆាំងទៅនឹងកត្តាគម្រាមកំហែងដែលកើតចេញពីការបំពុល។ នៅឆ្នាំ២០២៣ សមាជិកក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា  (CVWG) បានរកឃើញទីតាំងសំបុកសត្វត្មាតចំនួន៣០សំបុក នៅក្នុងប្រទេសកម្ពុជា និងនៅទីតាំងព្រំដែនប្រទេសឡាវ និងទទួលបានអត្រាសំបុកជោគជ័យខ្ពស់គួរអោយកត់សម្គាល់រហូតដល់៨៧% ដោយមានកូនញាស់ចំនួន២៦ក្បាល នេះជាកំណត់ត្រាបង្កកំណើតជោគជ័យខ្ពស់បំផុតក្នុងកំណត់ត្រា។

ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជាបានបញ្ចាក់ថា “យើងពិតជារំភើបជាមួយលទ្ធផលនៃការពងកូនជោគជ័យនៅក្នុងឆ្នាំនេះ។ កូនត្មាតទាំងនោះតំណាងអោយក្តីសង្ឃឹមនាពេលអនាគតរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា។ មិនតែប៉ុណ្ណោះវាជាសក្ខីភាពមួយដែលបង្ហាញពីប្រសិទ្ធភាពនៃយុទ្ធសាស្រ្តអភិរក្សរបស់យើងនិងការលះបង់របស់ក្រុមការងារនៅទីវាល”។

ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានដោះស្រាយកត្តាគម្រាមកំហែងនៃការបំពុល ដែលជាមូលហេតុចម្បងបង្ករអោយសត្វត្មាតស្លាប់។ នៅឆ្នាំ២០២៣ មានករណីបំពុលចំនួនប្រាំបីត្រូវបានរកឃើញ  និងបានចាត់វិធានការយ៉ាងរហ័សដើម្បីលុបបំបាត់ការសាយភាពសារធាតុបំពុល។  សូមបញ្ចាក់ថាក្នុងឆ្នាំ២០២៣នេះ មិនមានសត្វត្មាតត្រូវបានស្លាប់ដោយការបំពុលនោះទេ។

ដើម្បីលើកកម្ពស់ការយល់ដឹង និងកៀរគរសាធារណៈជនអោយចូលរួមអភិរក្សសត្វត្មាត ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជាធ្វើការសម្របសម្រួលរៀបចំអបអរសាទរទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងទៅកាន់និស្សិតផ្នែកបរិស្ថាន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគេរំពឹងថានឹងពង្រឹងការគាំទ្រសម្រាប់កិច្ចការពារសត្វត្មាត ពង្រីកបណ្តាញអ្នកគាំទ្រ អ្នកស្ម័គ្រចិត្ត និងម្ចាស់ជំនួយ។ លើសពីនេះទៀត សកម្មភាពទាំងនេះបានបង្កើតការផ្សាយជាវិជ្ជមាន និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា ក្នុងការអភិរក្សប្រភេទសត្វសំខាន់ៗទាំងនេះ។
ផែនការបន្ត ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា កំពុងរៀបចំធ្វើការបោះពុម្ភផ្សព្វផ្សាយជាឯកសារវិទ្យាសាស្ត្រអំពីចំនួនសត្វត្មាតដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន រួមទាំងបង្ហាញពីកត្តាគំរាមកំហែងផងដែរ។ លើសពីនេះទៀត យើងនិងបន្តធ្វើការតាមដានអំពីដំណើរបំលាស់ទីរបស់សត្វត្មាតដោយប្រើឧបករណ៍ GPS-GSM លទ្ធផលទទួលបានពីការតាមដាននេះ មានគុណតម្លៃខ្លាំងណាស់ សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិរក្សនាពេលអនាគត។ រឿងដែលគួរឲ្យកត់សំគាល់បំផុតប្រចាំឆ្នាំ២០២៣គឺការជួយសង្គ្រោះកូនត្មាតត្មាតភ្លើងបានឈឺនិងធ្លាក់ពីលើសំបុក នៅដែនជម្រកសត្វព្រៃស្រែពក។ បន្ទាប់ពីកូនសត្វនេះត្រូវបានជួយសង្រ្គោះយ៉ាងយកចិត្តទុកដាក់ដោយមជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ កូនសត្វត្មាតនេះត្រូវបានដោះលែងទៅក្នុងព្រៃធម្មជាតិវិញនៅដែនជម្រកសត្វព្រៃសៀមប៉ាង ដោយបំពាក់ឧបករណ៍តាមដានដែលផ្តល់ដោយក្រុមហ៊ុនរ៉ាយហ្ស៊ីង ហ្វីនិក ដើម្បីតាមដានការវិវឌ្ឍន៍នៃការលូតលាស់ និងដំណើរបំលាស់ទីរបស់វា៕

អត្ថបទដែលជាប់ទាក់ទង