**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !

បទវិភាគ៖ការអភិវឌ្ឍរបស់ចិនជំរុញការអភិវឌ្ឍនៃពិភពលោក ហើយនឹងផ្តល់កាលានុវត្តភាពចិនដល់ទូទាំងពិភពលោក

“បច្ចុប្បន្ននេះ នៅតែគ្មានប្រទេសណាមួយអាចជំនួសប្រទេសចិនបានឡើយ ដូច្នេះ ចិននៅតែជារោងចក្រពិភពលោកដដែល ។” ពេលថ្មីៗចុងក្រោយនេះ លោក Michael Spence ម្ចាស់ពានរង្វាន់ណូបែលខាងសេដ្ឋសាស្ត្របានថ្លែងដូចពោលខាងលើនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ។ នៅឆមាសទីមួយឆ្នាំនេះ សេដ្ឋកិច្ចចិនបានទប់នឹងកម្លាំងសម្ពាធ បន្តនិន្នាការស្តារឡើងវិញទៅរកភាពល្អប្រសើរ ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់បានបោះជំហានថ្មី ។
ពេលថ្មីៗចុងក្រោយនេះ អគ្គនាយកដ្ឋានគយចិនបានប្រកាសទិន្នន័យឱ្យដឹងថា ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំទឹកប្រាក់សរុបនៃការនាំចេញនាំចូលខាងពាណិជ្ជកម្មទំនិញរបស់ចិនមានតម្លៃ២៤,៨៣ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៦,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ក្នុងនោះ ការនាំចេញមានតម្លៃ១៤,២៦ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៦,៧ភាគរយ ការនាំចូលមានតម្លៃ១០,៥៧ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៥,៤ភាគរយ ។ នៅខែកក្កដាឆ្នាំនេះ ការនាំចេញនាំចូលនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនមានតម្លៃ៣,៦៨ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៦,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ទិន្នន័យមួយចំនួននេះបានបង្ហាញថា ចាប់ពីចូលឆ្នាំនេះមក សេដ្ឋកិច្ចរបស់ចិនបានដំណើរការយ៉ាងនឹងនរជាទូទៅ ហើយពាណិជ្ជកម្មជាមួយបរទេសបានរក្សានិន្នាការអភិវឌ្ឍន៍យ៉ាងល្អប្រសើរនិងនឹងនរ ។
កំណើនដោយល្បឿនមធ្យមនិងខ្ពស់និងការលើកកម្ពស់គុណភាពជាបន្តបន្ទាប់នៃសេដ្ឋកិច្ចរបស់ចិនបានបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្នុងសេដ្ឋកិច្ចពិភពលោកដែលមានភាពថមថយចុះក្នុងរយៈពេលជាយូរ ។ ទំហំសេដ្ឋកិច្ចសរុបរបស់ចិនប្រហែលត្រូវជា១៨ភាគរយនៃសេដ្ឋកិច្ចពិភពលោក ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក អត្រារួមចំណែកជាមធ្យមក្នុងមួយឆ្នាំៗរបស់សេដ្ឋកិច្ចចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកបានលើសពី៣០ភាគរយ តម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលរបស់ចិនមានសមាមាត្រប្រហែល៣០ភាគរយនៃពិភពលោកទាំងមូល ដែលកាន់លំដាប់ថ្នាក់ទីមួយលើទូទាំងពិភពលោកក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា ។ ប្រទេសចិនបានរក្សាឋានៈជាប្រទេសពាណិជ្ជកម្មទំនិញធំទីមួយលើពិភពលោកអស់ជាច្រើនឆ្នាំកន្លងទៅនេះ ។ ដោយសារសេដ្ឋកិច្ចចិនកើនឡើងដោយនឹងនរ បាននាំឱ្យល្បឿនកំណើនសេដ្ឋកិច្ចសកលស្តារឡើងវិញទៅដល់ប្រហែល៣ភាគរយ ពោលគឺពាណិជ្ជកម្មនិងការវិនិយោគរក្សាកំណើនវិជ្ជមាន ។
ក្រៅពីនេះ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចរបស់ចិនបានកែលម្អសភាពការណ៍បច្ចុប្បន្ននិងនិម្មាបនកម្មនៃសេដ្ឋកិច្ចសកល ។ ឧស្សាហកម្មដូចជាឧស្សាហកម្មងើបឡើងថ្មីជាយុទ្ធសាស្ត្រ សេដ្ឋកិច្ចឌីជីថលនិងភាពវៃឆ្លាតសិប្បនិម្មិតជាដើមបានក្លាយជាវិស័យប្រកួតប្រជែងដែលទទួលការអភិវឌ្ឍឆាប់រហ័សបំផុតនៅប្រទេសចិន និម្មាបនកម្មអភិវឌ្ឍន៍នេះបានជះឥទ្ធិពលនិងកែប្រែមុខមាត់សេដ្ឋកិច្ចពិភពលោកយ៉ាងស៊ីជម្រៅតាមរយៈការនាំចេញនាំចូល ការវិនិយោគនៅបរទេសនិងខ្សែសង្វាក់ឧស្សាហកម្មអន្តរជាតិជាដើម ដែលបន្ថែមសុខសុភមង្គលរបស់ប្រជាជននៃប្រទេសនានា ។ ការវិនិយោគនៅបរទេសក្នុងវិស័យឧស្សាហកម្មដូចជារថយន្តថាមពលថ្មីនិងឧស្សាហកម្មថាមពលប្រព័ន្ធ PV ជាដើមរបស់ចិន បានដឹកនាំការផុលផុសឡើងនៃឧស្សាហកម្មងើបឡើងថ្មីនិងការផ្លាស់ប្តូរនៃឧស្សាហកម្មប្រពៃណីរបស់ប្រទេសពាក់ព័ន្ធ ដែលបានពន្លឿនយ៉ាងខ្លាំងនូវដំណើរកាត់បន្ថយការបញ្ចេញកាបូនទូទាំងពិភពលោក ។ ទំនាក់ទំនងខាងខ្សែសង្វាក់ឧស្សាហកម្មដែលកាន់តែមានភាពល្អពេញលេញរវាងចិននិងប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានជំរុញយ៉ាងខ្លាំងនូវស្ថិរភាពនិងការអភិវឌ្ឍនៃសេដ្ឋកិច្ចក្នុងតំបន់ ។
ពេលថ្មីៗចុងក្រោយនេះ លោក Tao Kuangchun ប្រធានក្រុមហ៊ុន KPMG ប្រចាំប្រទេសចិននិងតំបន់អាស៊ីប៉ាស៊ីហ្វិកបានថ្លែងថា ឧត្តមភាពចម្រុះរបស់ចិនដូចជាទីផ្សារដ៏ធំធេង ប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញនិងបរិយាកាសអាជីវកម្មដែលមានភាពល្អប្រសើរជាបន្តបន្ទាប់ជាដើមមានកម្លាំងទាក់ទាញដ៏ខ្លាំងក្លាជាប់រហូតមក ។ លោក Tao Kuangchun បានថ្លែងថា ទីផ្សារចិនបានក្លាយជាទីផ្សារធំៗដែលពិភពលោករួមចំណែកជាមួយគ្នា ចិននឹងបន្តបញ្ចេញតម្រូវការយ៉ាងខ្លាំងជាបន្តបន្ទាប់ក្នុងវិស័យឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿន នគរូបនីយកម្មបែបថ្មីនិងការលើកកម្ពស់លំដាប់ថ្នាក់នៃរចនាសម្ព័ន្ធប្រើប្រាស់ជាដើម ។
កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានលើកឡើងថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាភារកិច្ចចម្បងក្នុងកិច្ចកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់បំផុតលើទូទាំងពិភពលោក លក្ខណៈពិសេសថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនមុខជានឹងជះឥទ្ធិពលដ៏សំខាន់ចំពោះសេដ្ឋកិច្ចសកលជាមិនខាន ។ ព្រមពេលជាមួយគ្នានេះ ចិនបានចាត់ទុក “ការអភិវឌ្ឍរបស់ចិនជំរុញការអភិវឌ្ឍពិភពលោកនិងផ្តល់កាលានុវត្តភាពចិនដល់ទូទាំងពិភពលោក” ជាទស្សនៈមូលដ្ឋានសម្រាប់ធ្វើអន្តរកម្មជាមួយពិភពលោក ។ នេះក៏បានសម្រេចថែមមួយកម្រិតទៀតថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនមុខជានឹងជះឥទ្ធិពលយ៉ាងស៊ីជម្រៅចំពោះសេដ្ឋកិច្ចពិភពលោកជាក់ជាមិនខាន ។
ក្នុងដំណាក់កាលជាគន្លឹះដែលកំណើនសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយក្នុងរយៈពេលជាយូរ វិវាទខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មសកលកាន់តែខ្លាំងក្លានិងការប៉ះទង្គិចបានកើតមានជាបន្តបន្ទាប់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់សេដ្ឋកិច្ចចិនបានផ្តល់ក្តីសង្ឃឹមដល់កំណើនសេដ្ឋកិច្ចពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង