**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ**ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់ បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើន**ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលជាតិបារាំង ផ្អាកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២គ្រឿង ដើម្បីកុំឱ្យទឹកក្តៅដែលបញ្ចេញពីរោងចក្រ ហូរចូលទៅក្នុងទន្លេ និងបំផ្លាញបរិស្ថាន**វ៉េណេស៊ុយអេឡា៖ ក្រុមអ្នកជួយសង្រ្គោះ បានពន្លឿនការតាមស្វែងរក និងជួយសង្រ្គោះមនុស្សកំពុងជាប់នៅក្រោមគំនរអគារដែលបាក់រលំបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា រៀបចំសន្និសីទសារព័ត៌មាន ព្រឹត្តិការណ៍ប្រកួតវាយសីមិត្តភាពជាតិ និងអន្តរជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ ឆ្នាំ២០២៤

ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានរៀបចំសន្និសីទសារព័ត៌មាន និងពិធីចាប់ឆ្នោតចែកពូល ការប្រកួតព្រឹត្តិការណ៍ប្រកួតវាយសីមិត្តភាពជាតិ និងអន្តរជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ ឆ្នាំ២០២៤ ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត។

នាឱកាសនោះ ឯកឧត្តមគណៈអធិបតី បានមានប្រសាសន៍ថា ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការអនុញ្ញាតពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានសម្រេចប្រកាសជាផ្លូវការ ស្ដីពីរៀបចំការប្រកួត ព្រឹត្តិការណ៍ប្រកួតវាយសីមិត្តភាពជាតិ និងអន្តរជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ ឆ្នាំ២០២៤។

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃចាប់ថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានកីឡាជាតិកម្ពុជា នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ស្ថិតក្នុងសាលាបឋមសិក្សាចៅពញាហុក សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា ពានរង្វាន់នេះ បង្កើតឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ សំដៅបណ្ដុះស្មារតីស្រលាញ់កីឡា និងជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាជាមួយបណ្ដាក្លឹបកីឡាវាយសីយុវជនជានគរបាលប្រទេសនានាក្នុងតំបន់។

ការរៀបចំលើកទី១ នេះមានការចូលរួមពីបណ្ដាក្លឹបក្នុងស្រុកចំនួន ១២ចូលរួម រួមមាន៖
១. ក្លឹបវាយសីក្រសួងមហាផ្ទៃ
២. ក្លឹបកីឡាវាយសីយុវជននរគបាលជាតិ
៣. ក្លឹបកីឡាវ័យសីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ
៤. ក្លឹបកីឡាវាយសី SBC និង UNIQUE (ខេត្តសៀមរាប)
៥. ក្លឹបកីឡាវាយសីក្រសួងអប់រំ យុវជន និងកីឡា
៦. ក្លឹបកីឡាវាយសីខ្លាចាស់
៧. ក្លឹបកីឡាវាយសីខេត្តព្រៃវែង
៨. ក្លឹបកីឡាវាយសីខេត្តមណ្ឌលគិរី
៩. ក្លឹបកីឡាវាយសី QUANG SPORT CAN THO
១០. ក្លឹបកីឡាវាយសីសមាគមចិន
១១. ក្លឹបកីឡាវាយសីយុវជនខេត្តកណ្ដាល
១២. ក្លឹបកីឡាវាយសីភស្តុភារ និងសម្ភារបច្ចេកទេស។

បន្ថែមលើសពីនេះ ក៏មានក្លឹបមកពីអង្គភាពនានាចំនុះក្រសួងមហាផ្ទៃចំនួន ១៣រួមមាន៖
១. ក្លឹបកីឡាវាយសីខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត
២. ក្លឹបកីឡាវាយសីអគ្គស្នងការដ្ឋាននគរបាលជាតិ
៣. ក្លឹបកីឡាវាយសីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
៤. ក្លឹបកីឡាវាយសីអគ្គនាយកដ្ឋានរដ្ឋបាល
៥ ក្លឹបកីឡាវាយសីអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
៦. ក្លឹបកីឡាវាយសីអគ្គនាយដ្ឋានអន្តោប្រវេសន៍
៧. ក្លឹបកីឡាវាយសីបណ្ឌិត្យសភានគរបាលកម្ពុជា
៨. ក្លឹបកីឡាវាយសីអគ្គនាយដ្ឋានពន្ធនាគារ
៩ ក្លឹបកីឡាវាយសីក្រុមប្រឹក្សានីតិកម្ម
១០. ក្លឹបកីឡាវាយសីអគ្គាធិការដ្ឋាន
១១. ក្លឹបកីឡាវាយសីអគ្គនាយកដ្ឋានធនធានមនុស្ស
១២. ក្លឹបកីឡាវាយសីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
១៣. ក្លឹបកីឡាវាយសីអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។

កាន់តែពិសេសជានេះទៅទៀត ព្រឹត្តិការណ៍ប្រកួតខាងលើក៏មានការចូលរួមពីក្លឹបកីឡាវាយសីជានគរបាលអញ្ជើញមកពីប្រទេសនានាក្នុងតំបន់ ៥ប្រទេសដូចជា៖
១. ព្រះរាជាណាចក្រកម្ពុជា (ជាម្ចាស់ផ្ទះរៀបចំការប្រកួត)
២. ប្រទេសម៉ាឡេស៊ី
៣. ប្រទេសសិង្ហបុរី
៤. ព្រះរាជាណាចក្រថៃ
៥. ប្រទេសវៀតណាម។

ចំពោះវិញ្ញាសាប្រកួតមានការបែងចែកចេញជា ៤ផ្នែកផ្សេងគ្នា រួមមាន វិញ្ញាសាឯកត្តជន (ថ្នាក់ជាតិ), វិញ្ញាសាប្រកួតជាក្រុម (អន្តរជាតិ), វិញ្ញាសាឯកត្តជន (ក្រសួងមហាផ្ទៃ) និងវិញ្ញាសាប្រកួតគូកិត្តិយស (ក្រសួងមហាផ្ទៃ)។

ក្នុងឱកាសនេះ ឯកឧត្តម ប្រធានគណៈកម្មការរៀបចំការប្រកួត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ដល់សុខភាពមន្ត្រីរាជការក្រោមឱវាទដោយផ្ដល់អនុសាសន៍ និងជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើង។

ជាចុងក្រោយឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត ថ្លែងអំណរដល់ក្រុមហ៊ុនឧបត្ថម្ភធំដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះសម្រេចចេញជារូបរាងបាន ៕

អត្ថបទដែលជាប់ទាក់ទង