**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

រដ្ឋមន្ត្រីមហាផ្ទៃ អំពាវនាវឱ្យដាក់បម្រាមមិនឱ្យរថយន្តធុនធំធ្វើដំណើរក្នុងពិធីបុណ្យជាតិដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ បានអំពាវនាវឱ្យគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា គួរតែដាក់បម្រាមចំពោះរថយន្តធុនធំៗឱ្យផ្អាកធ្វើដំណើរជាបណ្តោះអាសន្នក្នុងពេលពិធីបុណ្យជាតិខ្មែរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅពេលប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត។

បើយោងតាមវីដេអូឃ្លីបខ្លីមួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងថា ការអំពាវនាវនេះធ្វើឡើងក្រោយក្រសួងមហាផ្ទៃបានកត់សម្គាល់ និងទទួលបានរបាយការណ៍ពីករណីគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំដែលបានកើតឡើងក្នុងអំឡុងពេលប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតពេលមានពិធីបុណ្យទានម្តងៗ។

ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកគួរតែគិតគូរ និងរៀបចំប្រតិទិនដើម្បីឱ្យពលរដ្ឋដែលប្រកបរបបរកស៊ីដោយបើកបររថយន្តធំៗបានត្រៀមខ្លួន និងបញ្ជៀសការបើកបរក្នុងពេលពិធីបុណ្យជាតិធំៗ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏សូមឱ្យគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មេត្តាពិនិត្យ បើអាចជារៀងរាល់ឆ្នាំ កម្មវិធីធំៗបុណ្យជាតិនេះគួរតែរៀបចំជាប្រតិទិនតែម្តង ដូចឡានកុងតាន័រធំៗពីថ្ងៃនេះដល់ថ្ងៃនោះគឺមិនឱ្យអ្នកបើកឡានចេញតែម្តង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានឱ្យទៀតដឹងថា យោងតាមការពិតជាក់ស្តែងក្នុងពិធីបុណ្យជាតិធំៗម្តងៗ គ្រោះថ្នាក់ចរាចរណ៍គឺតែងតែកើតមានមិនថាតិចឬច្រើនដោយករណីខ្លះអាចឈានដល់ការបាត់បង់អាយុជីវិត និងជាពិសេសបានបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរដទៃទៀតផង ដែលការណ៍នេះជាកត្តារួមមួយធ្វើឱ្យគ្រោះថ្នាក់ចរាចណ៍នៅក្នុងប្រទេសកម្ពុជានៅតែបន្តកើនឡើង។

យ៉ាងណាជុំវិញករណីនេះគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក៏ត្រូវតែរៀបចំ ឬជូនដំណឹងជាមុនឱ្យបានយ៉ាងហោចណាស់មួយឆ្នាំដើម្បីងាយស្រួលឱ្យអ្នកបើកបររថយន្តធំៗទាំងអស់បានត្រៀមខ្លួន និងធ្វើដំណើរឱ្យបានមុនថ្ងៃផ្អាកចរាចរណ៍មកដល់ ដោយមិនអាចប្រកាសផ្អាកការធ្វើដំណើរមុនត្រឹមតែ៣ ឬ៤ថ្ងៃនោះទេ។

គួរបញ្ជាក់ថា កាលពីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលមានរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី​១៣ដល់១៦ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅលេងស្រុកកំណើតបានជួបប្រទេះគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន៦៤ករណី នៅតាមបណ្តាខេត្តនានាទូទាំងប្រទេសដោយក្នុងនោះមនុស្សសរុបចំនួន ៣៧នាក់បានស្លាប់ និង៨៨នាក់បានរងរបួស។ នេះបើតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន ៕

អត្ថបទដែលជាប់ទាក់ទង