**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្តីពី វឌ្ឍនភាពការងារភូមិគំរូ នៅតំបន់ជនបទ

ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្តីពី វឌ្ឍនភាពការងារភូមិគំរូ នៅតំបន់ជនបទនៃប្រទេសកម្ពុជា។

យោងតាមការធ្វើបទបង្ហាញ និងរបាយការណ៍ របស់ ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានបង្ហាញថា ក្រុមការងារអភិវឌ្ឍន៍ភូមិគំរូ បានរៀបចំលក្ខណៈវិនិច្ឆ័យភូមិគំរូ ដោយបានកំណត់លក្ខណៈវិនិច្ឆ័យចំនួន ៥រួមមាន៖ (១)សេដ្ឋកិច្ច (២)សង្គម និងវប្បធម៌ (៣)សុខភាព និងបរិស្ថានរស់នៅ (៤)ហេដ្ឋារចនាសម្ព័ន្ធ និង (៥)អភិបាលកិច្ច គោលបំណង ឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមគាំទ្រគ្រប់សកម្មភាពអភិវឌ្ឍន៍នៅក្នុងភូមិ ដើម្បីបង្កើនជីវភាព និងប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព។

សូមបញ្ជាក់ផងដែថា កន្លងមកក្រសួងបានអនុវត្តគម្រោងមាភូមិគំរូបានចំនួន ៣០ភូមិរួចមកហេីយ នៅក្នុងខេត្តគោលដៅចំនួន ៣ គឺ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ ត្រូវបានអភិវឌ្ឍជាភូមិគំរូ ហើយបច្ចុប្បន្ន ក្រសួងកំពុងអភិវឌ្ឍភូមិគំរូ ចំនួន ៣៤ ភូមិ ផ្សេងទៀត នៅក្នុងខេត្តកំពង់ស្ពី បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ តាមរយៈគម្រោងអភិវឌ្ឍភូមិសន្តិភាព និងគម្រោងអភិវឌ្ឍភូមិតាមវិធីសាស្រ្តចលនាភូមិថ្មី។

ឆ្លៀតក្នុងឱកាសនោះ ដើម្បីជំរុញការងារអភិវឌ្ឍន៍ភូមិគំរូឱ្យមានប្រសិទ្ធភាព ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំ ដូចខាងក្រោម៖

– ត្រូវពិនិត្យឡើវិញនូវសមិទ្ធផលដែលបានអភិវឌ្ឍបានពេលកន្លងមក នៅក្នុងភូមិគំរូទាំង ៣០ភូមិ ដោយធ្វើការវាយតម្លៃតាមទម្រង់លក្ខណៈវិនិច្ឆ័យដែលបានរៀបចំ
– ថ្នាក់ដឹកនាំទទួលបន្ទុកកម្មវិធី ត្រូវសម្របសម្រួលនាយកដ្ឋានជំនាញពាក់ព័ន្ធ ដើម្បីស្វែងរកដៃគូអភិវឌ្ឍន៍នានាជួយគាំទ្រការអភិវឌ្ឍនេះ តាមរយៈការស្នើសុំគម្រោងកិច្ចសហប្រតិបត្តិការ
– នាយកដ្ឋានជំនាញត្រូវធ្វើកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីធ្វើការជ្រើសរើសភូមិ និងធ្វើការអភិវឌ្ឍរួម ឱ្យក្លាយជាភូមិគំរូ
– នាយកដ្ឋានជំនាញពាក់ព័ន្ធ ត្រូវធ្វើការពិភាក្សាដើម្បីកំណត់ភូមិអភិវឌ្ឍន៍នានា ឱ្យក្លាយជាភូមិគំរូតែមួយ ជាពិសេសផ្ដោតលើភូមិដែលមានសក្ដានុពលលើវិស័យសំខាន់ៗដូចជា វប្បធម៌ ទេសចរណ៍ធម្មជាតិ សេដ្ឋកិច្ច និងកសិកម្មជាដើម៕

អត្ថបទដែលជាប់ទាក់ទង