**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

ខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរ ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា​

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា​ ដែលធ្វើឡើងនៅសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានក្រេីនរំលឹក​ដល់អតីតយុទ្ធជន ត្រូវយកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ​ ដេីម្បី​អាយុ​យឺនយូរ​ ដោយប្រេីប្រាស់​ប័ណ្ណ បសស ទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យ​ឱ្យ​បានទៀងទាត់ និង​ធ្វើលំហាត់ប្រាណ រួមទាំង​លេបថ្នាំ​ត្រូវ​ទៀងទាត់​ ពោលគឺ​ធ្វើយ៉ាងណា​ឱ្យ​​​សុខភាព​ទាំង​​ផ្លូវ​កាយ​ និង​សុខភាព​ផ្លូវ​ចិត្ត​ ឱ្យ​ល្អ​ប្រសើរ​ឡើង​ទាំងទ្វេ​ផងដែរ​ ។

ថ្លែងក្នុងឱកាស ឯកឧត្តម អ៊ុន​ ចាន់ដា​ ប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្ត​កំពង់ចាម​ បានលេីកឡេីងថា​ អតីត​យុទ្ធជន​យើង​ទទួល​បាន​ការ​គោរព​ ការ​លេីក​កម្ពស់​គុណ​តម្លៃ​ទាំង​៣យ៉ាង​ គឺ​១-ទទួល​បាន​កិត្តិយស​ក្នុង​ការ​កសាង​ប្រវត្តិសាស្ត្រ​ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារ បូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់​ ព្រះរាជាណាចក្រ​កម្ពុជា​ ។ ២-ទទួល​បាន​ជីវភាព​សមរម្យ​ តាម​រយៈ​ប័ណ្ណ​ បសស​ ក៏ដូចជា​ ដីធ្លី​ និង​ផ្ទះសម្បែង​ រួមទាំង​ការ​ថែទាំ​សុខភាព​ ធ្វេីយ៉ាងណា​ឱ្យ​ជីវភាព​រស់នៅ​មាន​លំនឹង​ ។ ៣-ទទួល​បាន​ឱកាស​ការងារ​សម្រាប់​កូនចៅ​របស់​ខ្លួន​ ផងដែរ​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ជានិច្ចកាលតែងតែចាត់ទុកស្មារតី នៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស័គ្រ្ម របស់អតីតយុទ្ធជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងគុណបំណាចដល់ធំធេងដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្រ្ដជាតិ ។

ឯកឧត្តម អ៊ុន​ ចាន់ដា​ ប្រធានកិត្តិយសសមាគម​ខេត្ត​ បានថ្លែងនូវការកោតសរសេីរ​ចំពោះ​គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ក្នុងរយៈពេលកន្លងមកនេះបានខិតខំយកចិត្តទុក ដាក់ជំរុញដល់ការលើកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន តាមរយៈការចុះពិនិត្យស្ថានភាពរស់នៅ ជាក់ស្ដែងដល់មូលដ្ឋានផ្ទាល់ ហើយបានរកឃើញអតីតយុទ្ធជន ខ្លះមានដី-គ្មានផ្ទះ ខ្លះមានផ្ទះមិនសមរម្យ ខ្លះគ្មានទាំងដី-គ្មានទាំងផ្ទះ និងខ្លះទៀតរស់នៅលើដីសាធារណៈ ។ តាមរយៈការរកឃើញបែបនេះ សមាគមខេត្តកំពង់ចាមយើង បានស្នើសុំការជួយសាងសង់ផ្ទះ ការផ្ដល់ដីសម្បទានសង្គមកិច្ច និងការជួសជុលកែលម្អផ្ទះឱ្យបានសមរម្យជាបន្ដបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ​ ។

ជាមួយគ្នានោះ​ ឯកឧត្តម អ៊ុន​ ចាន់ដា​ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ចែកជូនដល់បងប្អូនអតីត យុទ្ធជនទាំង ៣០២នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល អង្ករ ២៥គីឡូ មី១កេស ទឹកត្រី១យួ និងទឹកស៊ីអ៊ីវ១យួ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង