**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន

ខេត្តកំពង់ចាម នឹងប្រកាសបញ្ចប់ការបន្ទោរបង់ ពាសវាលពាសកាលជាផ្លូវការ នៅថ្ងៃទី២៥ កក្កដាខាងមុខនេះ

ភ្នំពេញ៖ ឯកឧត្ដម យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ក្រោយពីក្រុមការងារធ្វើការផ្ទៀងផ្ទាត់ពីស្ថានភាពការបញ្ឈប់បន្ទោបង់ពាសវាល ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយទទួលបានលទ្ធផលល្អប្រសើរ ពោលគឺឈានដល់ការប្រកាសខេត្តកំពង់ចាម ជាខេត្តODF ហើយនឹងគម្រោងប្រកាសជាផ្លូវការនៅថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ។

ថ្លែងបែបនេះ នាឱកាស ឯកឧត្តម អញ្ចើញ ចូលរួមជាអធិបតី ក្នុងសិក្ខាសាលា ឆ្លុះបញ្ចាំងស្តីពី លទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបងពាសវាល នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំង់ចាម ។

ឯកឧត្ដម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍បន្តែមទៀតថា ក្រុមការងារចុះផ្ទៀងផ្ទាត់ ODF ថ្នាក់ជាតិ បានបង្ហាញពីស្ថានភាពអនាម័យ និងបរិស្ថាននៅខេត្តកំពង់ចាម មានលក្ខណៈល្អបង្គួរ ជាពិសេសតាមរយៈនៃការចុះផ្ទៀងផ្ទាត់នេះ មិនមានខ្នងផ្ទះណាមួយត្រូវបានរកឃើញថា នៅបន្តបន្ទោបង់ពាសវាលពាសកាលនោះទេ សូម្បីទីតាំងសង្ស័យមួយចំនួនដែលធ្លាប់មានព្រៃ ឬនៅមាត់ទន្លេ មាត់បឹង ក៏គ្មានភស្តុតាងបញ្ជាក់ថា មានការបន្ទោបង់ក្រៅបង្គន់នោះដែរ។ ផ្ទុយទៅវិញតំបន់សង្ស័យទាំងនោះ ប្រែក្លាយទៅជាលំនៅឋានស្អេកស្កះ មានរបៀបរៀបរយ មានទេសភាព សោភ័ណ្ឌភាព អនាម័យ និងបរិស្ថានល្អប្រសើរ ដែលទាំងនេះបង្ហាញឱ្យឃើញថា ខេត្តកំពង់ចាម ស័ក្តសមទទួលបានពានជ័យលាភី ជាខេត្ត ODF យ៉ាងពិតប្រាកដ។

ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម មានប្រសាសន៍ផងដែរថា ដោយយោងលើលទ្ធផល នៃការធ្វើសិក្ខាសាលាបញ្ជាក់ថា យើងបានឯកភាពគ្នា យល់ឃើញដូចគ្នា និងទទួលយកនូវលទ្ធផល នៃការចុះផ្ទៀងផ្ទាត់ដោយថ្នាក់ជាតិ និងអង្គការដៃគូ ដែលសម្រេច ជូនខេត្តកំពង់ចាម ក្លាយជាខេត្តទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ហើយនឹងគម្រោងប្រកាសជាផ្លូវការនៅថ្ងៃទី២៥ ខែកក្កដាខាងមុខនេះ។

ទោះខេត្តកំពង់ចាមទទួលបានជ័យលាភីជាខេត្ត ODF ក៏មិនមានន័យថា យើងឈប់ធ្វើការងារលើកកម្ពស់អនាម័យនោះទេ និងត្រូវបន្តគាំទ្រ ជំរុញបន្ថែមទៀតជាពិសេសត្រូវបន្តឱ្យមាននិរន្តរភាព ODF និងឈានទៅឆ្ពោះទៅយក ODF Plus នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង