ន័រវេស បរិច្ចាគយន្តហោះចម្បាំងចំនួន ៦គ្រឿងដល់អ៊ុយក្រែន

បរទេស៖ កាលពីថ្ងៃទី១០ ខែកក្កដា រដ្ឋាភិបាលន័រវេសបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ប្រទេសន័រវេសនឹងបរិច្ចាគយន្តហោះចម្បាំង F-16 ចំនួន ៦គ្រឿងដល់ប្រទេសអ៊ុយក្រែន ជាមួយនឹងផែនការចាប់ផ្តើមផ្តល់យន្តហោះនៅឆ្នាំនេះ។
កាលពីឆ្នាំមុន រដ្ឋាភិបាលន័រវេសបានសម្រេចចិត្តបរិច្ចាគយន្តហោះ F-16 ជាច្រើនគ្រឿងដល់អ៊ុយក្រែន ក្រោមក្របខណ្ឌដឹកនាំដោយប្រទេសដាណឺម៉ាក ហូឡង់ និងសហរដ្ឋអាមេរិក។
ប្រទេសន័រវេសបានបញ្ឈប់យន្តហោះ F-16 របស់ខ្លួននៅឆ្នាំ២០២១ ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរទៅកាន់យន្តហោះប្រយុទ្ធពហុមុខងារ F-35 ថ្មី។
