**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព

ឧក្រិដ្ឋជន ស្រី ស៊ីណា ត្រូវបានចោទ២សំណុំរឿងផ្សេងគ្នា ដោយក្នុងមួយសំណុំរឿងៗប្រឈមការជាប់ពន្ធនាគារ ១០-១៥ឆ្នាំ ហើយទោសនេះនឹងត្រូវបូកសរុបបញ្ចូលគ្នា

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញមកបញ្ជាក់ថា ការផ្សព្វផ្សាយតាមបណ្តាញសង្គមថា ឧក្រិដ្ឋជនអតីតឧកញ៉ា ស្រី ស៊ីណា នឹងជាប់គុកត្រឹមតែពី១០ទៅ១៥ឆ្នាំ ជាការបង្កើតឱ្យការមានភាន់ច្រឡំប៉ុណ្ណោះ ខណៈករណីនេះត្រូវបានចោទប្រកាន់ ២សំណុំរឿងផ្សេងគ្នា ហើយសំណុំរឿងនីមួយៗប្រឈមការជាប់ពន្ធនាគារពី១០ទៅ១៥ឆ្នាំ ដែលទោសនេះនឹងត្រូវបូកសរុប។

ការបញ្ជាក់បែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នេះរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងយុត្តិធម៌។

ក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ ក៏បានសម្តែងការខកចិត្តចំពោះអ្នកសារព័ត៌មានមួយចំនួន ដែលបានយកឃាតកម្មសម្លាប់ម្ចាស់បំណុល នៅខេត្តកណ្តាល ទៅប្រៀបធៀបជាមួយនឹងករណីឃាតកម្មបង្កឡើងដោយអតីតឧកញ៉ា ស្រី ស៊ីណា ជាការបំភ្លៃការពិតបង្កើតឱ្យមានការភាន់ច្រឡំ និងបញ្ឆេះការឈឺចាប់នៅក្នុងសង្គម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានការទទួលខុសត្រូវ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ យើងខ្ញុំក៏មានការខកចិត្តចំពោះអ្នកឆ្លៀតឱកាសមួយចំនួន ដែលដើម្បីផលប្រយោជន៍សួនតួរបស់ខ្លួនធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលនាំឱ្យមានការភាន់ច្រឡំ ក្នុងចំណោមមហាជន ក៏ជាបំភ្លៃការពិតទាំងស្រុងដោយគ្មានការទទួលខុសត្រូវ ទី១៖ការលើកឡើងថា ករណីនេះជាប់គុកតែពី១០ទៅ១៥ឆ្នាំ ជាការបង្កើតឱ្យមានការភាន់ច្រឡំ តាំងពីថ្ងៃទី១ ព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺបានបញ្ជាក់យ៉ាងច្បាស់ឈ្មោះនេះ បានចោទប្រកាន់២សំណុំរឿងដាច់ដោយឡែកពីគ្នា មានន័យថាសាលក្រមពីរដាច់ដោយឡែកពីគ្នា»។
ត្រង់ចំណុចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថា បើសាលក្រមមួយអាចមានទោសរហូតដល់១៥ឆ្នាំ តើយើងអាចនិយាយថាជននេះអាចមានទោសត្រឹម១៥ឆ្នាំអត់? បើមានសាលក្រមចំនួនពីរ ដូច្នេះឯកឧត្តមសូមស្នើសុំថា ការលើកឡើងនេះតែមួយជ្រុង ហើយបន្ទរតាមគ្នា ហើយការបន្ទរតាមគ្នានេះចេះតែធ្វើបន្តទៅទៀតបង្កើតឱ្យមានការភាន់ច្រឡំកាន់តែខ្លាំង ទោះបីជាមានសេចក្តីប្រកាសព័ត៌មាន របស់អយ្យការអមសាលដំបូងរាជធានីភ្នំពេញ ក៏ដោយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្វីដែលជាការពិតលើទិដ្ឋភាពច្បាប់ ករណីនៃការបាញ់ប្រហារត្រូវបានចោទប្រកាន់ក្នុងពីរសំណុំរឿងដាច់ដោយឡែកពីគ្នា ហើយសំណុំរឿងនីមួយៗ អាចប្រឈមនឹងការដាក់ពន្ធនាគារពី១០ទៅ១៥ឆ្នាំ ដូច្នេះ សូមស្នើសុំម្តងហើយម្តងទៀត ជូនដល់អ្នកសារព័ត៌មាន និងបងប្អូនជនរួមជាតិដែលលេងបណ្តាញសង្គម មេត្តាជួយផ្សព្វផ្សាយព័ត៌មាន ឱ្យបានពិតប្រាកដ និងឱ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ដើម្បីចៀសវាងការភាន់ច្រឡំក្នុងចំណោមសាធារណជន។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងអំណរគុណចំពោះអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបំបែកសំណុំរឿងជាពីរ ចំពោះករណីឧក្រិដ្ឋជន ស្រី ស៊ីណា។ ការបំបែកសំណុំរឿងជាពីរបែបនេះ នឹងនាំឱ្យឧក្រិដ្ឋជន ស្រី ស៊ីណា ទទួលរងទោសជាប់ពន្ធនាគាររយៈពេលវែង។

សូមរំលឹកថា កាលពីថ្ងៃទី២២ មិថុនា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា ក្នុងសំណុំរឿងចំនួន២ដាច់ពីគ្នា នៅក្នុងបទល្មើសចំនួន៣ រួមមាន៖ បទឃាតកម្ម, បទប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធខុសច្បាប់។

នៅក្នុងសំណុំរឿងចំនួន២នេះ ជនល្មើស ស្រី ស៊ីណា នឹងត្រូវកាត់ទោសដោយសាលក្រមចំនួន២ដាច់ដោយឡែកពីគ្នាដែរ។ តាមមាត្រា ១៩៩ ក្នុងក្រមព្រហ្មទណ្ឌ ជនល្មើសអាចជាប់ទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ បទប៉ុនប៉ងឃាតកម្ម (ឬបទឃាតកម្មមិនបានសម្រេច) តាមមាត្រា ២៧ និងមាត្រា ១៩៩ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ និងបទប្រើប្រាស់អាវុធដោយខុសច្បាប់ តាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដែលជនល្មើសអាចជាប់ទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ។ ក្រសួងយុត្តិធម៌កម្ពុជាបានពន្យល់ថា ការមិនស្រូបទោសលើសំណុំរឿងទាំង២នេះបញ្ជូលគ្នា គឺដើម្បីធានាដល់គោលការណ៍ «សមទណ្ឌោ» ទៅតាមច្បាប់កម្ពុជាចំពោះករណីបាញ់ប្រហារដ៏សាហាវនេះ។

សូមបញ្ជាក់ថា គោលការណ៍នៃការស្រូបទោសជាវិធានការមួយដែលគេប្រើក្នុងការប្រកាសទោសរួមនៃបទល្មើសត្រួតគ្នាក្នុងព្រំដែននៃអតិបរមាស្របច្បាប់ដែលត្រូវអនុវត្តលើបទល្មើសនីមួយៗ។ តាមក្រសួងយុត្តិធម៌ ក្នុងករណីមានការស្រាវជ្រាវរកឃើញភស្តុតាងថ្មីបន្ថែមដែលធ្វើឱ្យប្រែប្រួលអង្គហេតុ និងបទចោទប្រកាន់ ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះមានសិទ្ធិអំណាចកែប្រែបទចោទប្រកាន់ទៅតាមនីតិវិធីច្បាប់បាន។ ទោះយ៉ាងណា ទម្ងន់ទោសលើអតីតឧកញ៉ា ស្រី ស៊ីណា នៅពេលនេះមិនត្រឹមតែកំពុងដុតកំហឹងប្រជាពលរដ្ឋប៉ុណ្ណោះទេ តែវាក៏កំពុងបង្កឱ្យមានក្តីបារម្ភរីកកាន់តែធំឡើងនូវនិទណ្ឌភាពនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង