**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

ឃាត់ខ្លួនក្រុមក្លែងបន្លំ ធ្វើជានគរបាល ក្រោយធ្វើ​សកម្មភាព​ចាប់​ជំរិត​មនុស្ស ៣នាក់

ភ្នំពេញ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​បាន​ក្លែងភេទ​ជា​នគរបាល ។

ធ្វើ​សកម្មភាព​ចាប់​និស្សិត​ស្រី​ម្នាក់ វា​យ​ខ្នោះដៃ​ជំរិត​ទារប្រាក់​ចំនួន​៥០០​ដុល្លារ ព្រមទាំង​ប្លន់​យក​ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។ មិនតែប៉ុណ្ណោះ​បាន​បង្ខាំង​ព្រះសង្ឃ​១​អង្គ​ទៀត នៅ​ក្នុងផ្ទះ​មួយ​កន្លែង​ជាមួយ​នារី​រង​គ្រោះ​ខាងលើ ហើយ​ក្រុម​ជនសង្ស័យ​នេះ​ក៏​ក្លែង​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​លិខិត​ក្លែង​ផង​ដែរ ។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ក្នុងផ្ទះ​ចាំចម្ការ​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត នៅ​ក្នុងភូមិ​សាលា សង្កាត់​ទៀន ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទី​១-​ឈ្មោះ ជ្រឹង វេហា ហៅ​ភោគ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​២-​ឈ្មោះ វី សុភា​វ៉ា​ន់ ហៅ វ៉ា​ន់ មក​រា ហៅ​សិ​ដ្ឋ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ អ្នក​ទាំង​២​ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ទី​៣-​ឈ្មោះ ខូ​វ រច្ចនា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជន​ជ​ខ្មែរ មាន​ទីលំនៅ​ភូមិ​អូរ​ម៉ា​ល់ ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។
ដោយឡែក ជន​រង​គ្រោះ​១-​ឈ្មោះ សាន ពិសី ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​និស្សិត មាន​ទីលំនៅ​ភូមិ ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ។ ២-​ព្រះសង្ឃ​នាម ចាន់ ផលិត ព្រះ​ជន្ម​១៩​វស្សា គង់នៅ​ក្នុង​វត្ត​កំពង់​ក្ដុល ស្ថិត​នៅ​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ និស្សិត​ស្រី​រូប​នោះ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ប៊ីត ពណ៌​ខៀវ សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ​1HU-2504 ចេញពីផ្ទះ ដើម្បី​យក​សៀវភៅ​ទៅ​ប្រគេន​ព្រះសង្ឃ​នាម ចាន់ ផលិត ។ ដោយ​ព្រះសង្ឃ​អង្គ​នោះ​បាន​ប្រាប់​ឱ្យ​នាង​ទៅ​ជួប​នៅផ្ទះ​ចាំចម្ការ​កើតហេតុ​ខាងលើ ដែល​ព្រះ​អង្គ​បាន​ស្គាល់គ្នា​ជាមួយ​បុរស​អ្នក​ចាំចម្ការ​ម្នាក់​ឈ្មោះ ប៊ុត សា​វី អាយុ​៦៥​ឆ្នាំ ។
កន្លង​មក​នាងរង​គ្រោះ​ក៏​ធ្លាប់​យក​សៀវភៅ​ទៅ​ប្រគេន​ព្រះ​អង្គ​នៅផ្ទះ​នោះ​ពី​មុន​មក​ដែរ ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ​បុរស​ដែល​ជា​អ្នក​ចាំចម្ការ​ខាងលើ​មិន​នៅផ្ទះ​ទេ មិនដឹង​ថា គាត់​នៅ​ជិត​នោះ​ដែរ ឬ​យ៉ាងណា​ឡើយ ។

នគរបាល​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​ទៅ​ដល់​នារី​រង​គ្រោះ​បាន​បាន​ប្រគេន​សៀវភៅ​ដល់​ព្រះសង្ឃ​អង្គ​នោះ​រួច​នាង​ក៏​បាន​ខ្ចី​ទូរស័ព្ទ​ដៃ​ម៉ាក Iphone Xsmax របស់​ព្រះ​អង្គ ដើម្បី​ទូរស័ព្ទ​ទៅ​មិត្តភក្តិ ។ ខណៈនោះ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ជ្រឹង វេហា ហៅ​ភោគ ស្លៀកពាក់​ឯកសណ្ឋាន​នគរបាល ឈុត​ពណ៌​ខៀវ ពាក់​ស្លាក​ឈ្មោះ វី សុភា​វ៉ា​ន់ អត្តលេខ​65145 ។ បាន​ឡើង​ទៅ​លើ​ផ្ទះ​ខាងលើ​នោះ​ដែរ ហើយ​បាន​ដណ្តើម​យក​ទូរស័ព្ទ​ពី​ដៃ​នាងរង​គ្រោះ​ទាំង​កម្រោល រួច​ច្រាន​នាង​ចូល​ទៅ​ក្នុងផ្ទះ​ជាមួយ​ព្រះសង្ឃ ហើយ​ទាញ​ទ្វារ​បិទ និង​យក​ខ្សែ​ចង​ទ្វារ​ពី​ខាងក្រៅ​ជាប់​តែ​ម្ដង ព្រមទាំង​បាន​ស្រែក​គំ​រា​ម​ប្រាប់​ឲ្យ​ជន​រង​គ្រោះ​ទាំង​២​អង្គ និង​នាក់ នៅ​ឱ្យ​ស្ងៀម ។

នគរបាល​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​ថា លុះ​បន្តិច​ក្រោយមក​ក៏​ឃើញ​ជនសង្ស័យ​ឈ្មោះ វី សុភា​វ៉ា​ន់ ហៅ​វ៉ា​ន់ មក​រា ហៅ សិ​ដ្ឋ ស្លៀកពាក់​ឯកសណ្ឋាន​នគរបាល ពណ៌​ទឹកដោះគោ និង​ពាក់​ស័ក្តិ​៤​ផង រួម និង​ស្ត្រី​សង្ស័យ​ឈ្មោះ ខូ​វ រច្ចនា បាន​ឡើង​ទៅ​លើ​ផ្ទះ​នោះ​ដែរ ។ បន្ទាប់​មក​បាន​និយាយ​ទារ​លុយ​ពី​និស្សិត​ស្រី​រូប​នោះ​ចំនួន​៥០០​ដុល្លារ (​ប្រាំ​រយ​ដុល្លារ​អា​មេ​រិ​ក​) ជា​ថ្នូរ និង​ការ​ដោះ​លែង ខណៈនោះ​នាង​ឆ្លើយ​ថា​គ្មាន​លុយ​ទេ ចំណែក​ព្រះសង្ឃ​នាម ចាន់ ផលិត ព្រះ​អង្គ​ក៏​បាន​សួរនាំ​ទៅ​ជនសង្ស័យ​ថា តើ​ប៉ូលិស​មក​ពី​ខាង​ណា​ដែរ ? ប៉ុន្តែ​ក្រុម​ជនសង្ស័យ​បាន​ប្រាប់​ដែរ តែ​ហាក់ដូចជា មិន​ច្បាស់លាស់​សោះ ។

នគរបាល​ខាងលើ​បាន​ប្រាប់​បន្ថែម​ថា ពេល​នោះ​ព្រះសង្ឃ​អង្គ​នោះ​ក៏​បាន​លូន​ចេញពី​ក្នុងផ្ទះ​ខាងលើ​តាម​ប្រហោង​សំ​យ៉ាប​ផ្ទះ​ចុះ​ទៅ​ក្រោម​និង​រត់គេច​ព្រះ​កាយ ហើយ​ជនសង្ស័យ​បានឃើញ និង​រត់​ដេញ​តាម​ដែរ តែ​តាម​មិន​ទាន់ រួច​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​នោះ​វិញ ។ បន្ទាប់​មក​បើកទ្វារ​ចូល​ទៅ​ក្នុងផ្ទះ រួច​យក​វា​.​យ​ខ្នោះដៃ​នារី​រង​គ្រោះ​ជាប់ ហើយ​បាន​យក​កាបូបស្ពាយ​របស់​នាង​ឆែក​មើលឃើញ​សោ​ម៉ូតូ ជនសង្ស័យ​ក៏​បាន​យក​ទៅ​ចាក់​ម៉ូតូ​របស់​នាង​ជិះ​គេចខ្លួន​បាត់ ។ ក្រោយ​ពី​ជនសង្ស័យ​គេច​ទៅ​បាត់​អស់​នាងរង​គ្រោះ​បាន​ខំ​រើ​បម្រាស់ ហើយដោយ​សារ​កដៃ​នាង​តូច ទើប​រើ​រហូត​របូត​ខ្នោះ​ពី​ដៃ ហើយ​បាន​រត់​ចេញ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទៀន​ឲ្យ​ជួយ ។
មន្ត្រី​នគរបាល​រូប​នោះ​បាន​បញ្ជាក់​ប្រាប់​ថា ក្រោយ​ទទួល​បាន​បណ្ដឹង​ភ្លាម លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ដឹកនាំ​បញ្ជា​កម្លាំង​ចេញ​អន្តរាគមន៍ រហូត​ដល់​វេលា​ម៉ោង​២១​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់​គឺ​ឈ្មោះ វី សុភា​វ៉ា​ន់ ហៅ វ៉ា​ន់ មក​រា ហៅ​សិ​ដ្ឋ និង​ឈ្មោះ ខូ​វ រច្ចនា ។
ដោយ​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត ពណ៌​ខៀវ សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HU-2504 ខ្នោះដៃ​ចំនួន​០២ ។ កាត​ប៉ូលិស​របស់​ឈ្មោះ វី សុភា​វ៉ា​ន់ (​ក្លែងក្លាយ​)១​សន្លឹក , កាត​ប៉ូលិស​របស់​ឈ្មោះ ខូ​វ រច្ចនា (​ក្លែងក្លាយ​)១​សន្លឹក​, ប័ណ្ណ​ស​សើរ​ឈ្មោះ វី សុភា​វ៉ា​ន់ (​ក្លែងក្លាយ​) ១​សន្លឹក ។ អាវ​នគរបាល​ឈុត​ពណ៌​ខៀវ​ស្លាក​ឈ្មោះ វី សុភា​វ៉ា​ន់ ១, ៧/​អាវ​នគរបាល ពណ៌​ទឹកដោះគោ ពាក់​សក្តិ​៤ របស់​ឈ្មោះ វី សុភា​វ៉ា​ន់ ១, ប័ណ្ណសរសើរ​ឈ្មោះ បាន វិចិត្រ (​ក្លែងក្លាយ​) ១​សន្លឹក​,​ទូរស័ព្ទ​ដៃ​ម៉ាក Tecno Spark ចំនួន​០២​គ្រឿង ។ លិខិត​សូម​បម្រើ​ការងារ​ឈ្មោះ ជ្រឹង វេហា ១​សន្លឹក​, ឯកសារ​ធ្វើ​ដីកាចាប់ខ្លួន​ក្លែងក្លាយ​មួយ​ចំនួន​, កាបូបស្ពាយ​ពណ៌​ខ្មៅ​១ រួច​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទៀន ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា បន្ទាប់​មក​កម្លាំង​ក៏​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ក៏​ឈាន​ដល់​ការ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ជ្រឹង វេហា ហៅ ភោគ នៅ​ត្រង់​ចំណុច​ផ្ទះ​លក់​គ្រឿងសំណង់ ស្ថិត​នៅ​តាម​ផ្លូវ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ស្ថិត​នៅ​ភូមិ​កើតហេតុ​ខាងលើ ។
ដោយ​ដកហូត​បាន​ទូរស័ព្ទ​ដៃ​ម៉ាក IphoneXsMax ពណ៌​ទឹកមាស​ចំនួន​០១​គ្រឿង របស់​ព្រះសង្ឃ​នាម ចាន់ ផ​លលិត​, ស្រោម​ខ្នោះ​ពណ៌​ខ្មៅ​ចំនួន​២, ខ្សែ​ក្រ​វ៉ា​ត់​ប៉ូលិស​ចំនួន​១, ខោ​នគរបាល​ជើងវែង ពណ៌​ខៀវ​១,​អាវយឺត​ដៃ​វែង​ពណ៌​ខ្មៅ​មាន​ឡូ​ហ្គោ​ប៉ូលិស​១ ហើយ​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង