និស្សិតសាកលវិទ្យាល័យន័រតុន ធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សាស្វែងយល់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យន័រតុន សរុបចំនួនជិត១០០នាក់ បានធ្វើទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ និងធ្វើការស្រាវជ្រាវលើប្រធានបទ «បេសកកម្ម និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា» នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។ នៅក្នុងឱកាសទទួលដំណើរទស្សនកិច្ចនោះ លោក ម៉ុក គន្ធី អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា ជួបសំណេះសំណាល និងធ្វើបទបង្ហាញស្តីពី បេសកកម្ម និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា៕

