**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !

មកដឹងអំពីភាពចាំបាច់នៃទីក្រុងឆ្លាត (Smart City) ដែលត្រូវបង្កើតឡើង

ភ្នំពេញ៖ ជាញឹកញាប់គេតែងបានឮសេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំប្រទេសពីគោលបំណងក្នុងការបង្កើតទីក្រុងឆ្លាត (Smart City) ដែលក្រៅពីរាជធានីភ្នំពេញ នៅមានក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងបាត់ដំបង និងក្រុងនៅតាមបណ្តាខេត្តសក្ដានុពល​មួយ​ចំនួនទៀត។ ដឹងទេថា ហេតុអ្វីចាំបាច់បង្កើតឱ្យមានទីក្រុងឆ្លាត ហើយថាតើទីក្រុងឆ្លាតមានទ្រង់ទ្រាយយ៉ាងដូចម្ដេច?

១).អ្វីទៅជា «ទីក្រុងឆ្លាត» (Smart City)?
ជាទូទៅ «ទីក្រុងឆ្លាត» សំដៅដល់ទីក្រុងដែលប្រើប្រាស់បច្ចេកវិទ្យាជាជំនួយសម្រាប់ការដោះស្រាយបញ្ហា នានាដែល កើតមាន នៅក្នុងទីក្រុង ដើម្បីពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការ លើកកម្ពស់គុណភាពសវាសាធារណៈ ធ្វើឱ្យគុណភាពជីវិត និងសុខុមាលភាព ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងធានានិរន្តរភាពនៃការអភិវឌ្ឍ។

ទីក្រុងឆ្លាត មានសមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យសង្គមនានា ដោយប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធវៃឆ្លាត។ គោលគំនិតរបស់ «ទីក្រុងឆ្លាត» តាមប្រទេសនីមួយៗនៅលើពិភពលោក ត្រូវបានឱ្យនិយមន័យ និងមានការបកស្រាយផ្សេងៗគ្នាស្រប​តាមបរិបទ​នៃប្រទេស។

២).ហេតុអ្វីចាំបាច់ត្រូវអភិវឌ្ឍន៍«ទីក្រុងឆ្លាត»?
ប្រជាជននៅលើពិភពលោកច្រើនជាងពាក់កណ្តាល(ប្រមាណ៥៦ភាគរយ)កំពុងរស់នៅតាមបណ្តាទីក្រុងនានា ហើយចំនួន​នេះនឹងបន្ត​កើន​ឡើង​ជាលំដាប់រហូតដល់ប្រមាណ ៦៦ភាគរយនៅត្រឹមឆ្នាំ២០៥០ ជាមួយសន្ទុះនៃនគរូបនីយកម្មដែលកើន​ឡើងឥតឈប់ឈរ។ ការណ៍នេះបានបង្កជាសម្ពាធលើធនធាន ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និរន្តរភាពសង្គម និងសេដ្ឋកិច្ចនៅ​ក្នុងទីក្រុង ខណៈដែលតម្រូវ​ការមានកើនឡើងជាបន្តបន្ទាប់។ ក្នុងន័យនេះ ចាំបាច់ទាមទារឱ្យមានការគិតគូររកដំណោះស្រាយ សម្រាប់ការអភិវឌ្ឍទីក្រុងប្រកប​ដោយនិរន្តរភាព និងភាពប្រកួតប្រជែង ហើយ ត្រង់ចំណុចនេះទស្សនទាននៃការកសាង «ទីក្រុងឆ្លាត» នឹងអនុញ្ញាតឱ្យរដ្ឋាភិបាល អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ រួមគ្នាដាក់ចេញនូវគំនិតផ្តួចផ្តើម ដោយប្រើប្រាស់បច្ចេក​វិទ្យាជាជំនួយសម្រាប់គ្រប់គ្រងធនធាន និងដោះស្រាយបញ្ហានានានៅទីក្រុង។

៣).តើសសរស្តម្ភ «ទីក្រុងឆ្លាត» មានអ្វីខ្លះ?
ខាងក្រោមនេះគឺជាសសរស្តម្ភសំខាន់ៗទាំង ៦ សម្រាប់ការអភិវឌ្ឍ «ទីក្រុងឆ្លាត» រួមមានដូចជា៖

ទី១.អភិបាលកិច្ចឆ្លាត៖ ប្រើប្រាស់បច្ចេកវិទ្យា និងភាពច្នៃប្រឌិត ក្នុងការដឹកនាំ ដើម្បីធានានូវប្រសិទ្ធភាព ភាពច្នៃប្រឌិត និង​តម្លាភាព ក្នុងគោលបំណងសម្រួលដល់ដំណើរការនៃការអភិវឌ្ឍទីក្រុង តាមរយៈការពង្រឹង ការផ្សារភ្ជាប់ទំនាក់ទំនងរវាង​រដ្ឋជា​មួយនឹងប្រជាពលរដ្ឋ។

ទី២.សេដ្ឋកិច្ចឆ្លាត៖ ជាមូលដ្ឋានដ៏សំខាន់នៃការអភិវឌ្ឍទីក្រុងឆ្លាត ដោយប្រកាន់ខ្ជាប់នូវភាពច្នៃប្រឌិត គំនិតផ្តួចផ្តើមថ្មីរបស់​សហគ្រិន ការបង្កើនផលិតភាព និងការប្រកួតប្រជែង ជាមួយគោលដៅរួមក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសសម្រាប់ការធ្វើអាជីវកម្ម ព្រមទាំងធ្វើឱ្យសេដ្ឋកិច្ច រីកលូតលាស់ប្រកបដោយនិរន្តរភាព។

ទី៣.បរិស្ថានឆ្លាត៖ សំដៅដល់ការប្រើប្រាស់ឧបករណ៍ឆ្លាតនានា សម្រាប់ការគ្រប់គ្រង និងអភិរក្សបរិស្ថាននៅក្នុងទីក្រុង ដើម្បីធានាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ គោលដៅសំខាន់ៗមួយចំនួននៃគំនិតផ្តួចផ្តើមរបស់ “បរិស្ថានឆ្លាត” មានដូចជា ការកាត់បន្ថយការបញ្ចេញសំណល់ ការត្រួតពិនិត្យការបំពុលបរិស្ថាន ការកាត់បន្ថយការបញ្ចេញឧស្ម័នពុល ការគ្រប់គ្រងទឹក ប្រព័ន្ធភ្លើងបំភ្លឺផ្លូវវៃឆ្លាត ការសម្រេចបាននូវ ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងការពន្លឿនការផ្លាស់ប្ដូរទៅរកថាមពល​កកើតឡើងវិញនៅក្នុងទីក្រុងជាដើម។

ទី៤.ការរស់នៅឆ្លាត៖ សំដៅដល់ការរស់នៅដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យា ដូចជា ប្រព័ន្ធអ៊ីនធឺណិតនៃវត្ថុ (Internet of Things) និងបច្ចេកវិទ្យាឌីជីថលផ្សេងៗ ក្នុងការពង្រឹង និងលើកកម្ពស់នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ការរស់នៅក្នុងផ្ទះឆ្លាត (Smart Home) ជាឧទាហរណ៍មួយនៃការរស់នៅឆ្លាត។ ផ្ទះឆ្លាត អនុញ្ញាត ឱ្យម្ចាស់ផ្ទះធ្វើការបញ្ជាឧបករណ៍អេឡិចត្រូនិក​ផ្សេងៗបានតាមរយៈទូរស័ព្ទដៃពីចម្ងាយ ហើយម៉្យាងទៀត ការបំពាក់កាមេរ៉ាសុវត្ថិភាពអាចជួយបង្កើនសុវត្ថិភាពដល់អ្នក។ ដូច្នេះ ផ្ទះឆ្លាតអាចជួយឱ្យជីវិតអ្នកកាន់តែមានភាពងាយស្រួល សន្សំសំចៃថវិកា ចំណេញពេលវេលា សន្សំសំចៃភ្លើង និងបង្កើនសុវត្ថិភាព។

ទី៥.ការធ្វើបម្លាស់ទីឆ្លាត៖ ផ្ដោតសំខាន់ទៅលើការកើនឡើងនូវប្រសិទ្ធភាព និងគុណភាព សេវាកម្មនៃការដឹកជញ្ជូន និងការ​ធ្វើដំណើរនៅក្នុងទីក្រុង ដោយរួមបញ្ចូលទាំងសេវាដឹកជញ្ជូនសាធារណៈ និងឯកជន ព្រមទាំងការទទួលយក​ទម្រង់ថ្មីនៃ​ការធ្វើ​ដំណើរ (រថយន្តអគ្គិសនី រថយន្តប្រើអីដ្រូសែន ជាដើម) ដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត ក្នុងការលើកកម្ពស់ “ការធ្វើបម្លាស់ទីឆ្លាត”។ ជាមួយគ្នានេះផងដែរ ក៏មានការ ប្រើប្រាស់បច្ចេកវិទ្យាថ្មីជាជំនួយដល់ភ្លើងសញ្ញាចរាចរណ៍ ដើម្បីឱ្យប្រតិបត្តិការកាន់តែឆ្លាតវៃ ដោយអាចផ្លាស់ប្ដូរតាមភាពជាក់ស្តែងនៃរំហូរចរាចរណ៍តែម្តង ដែលអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ៕

អត្ថបទដែលជាប់ទាក់ទង