**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**កម្ពុជា-កូរ៉េ សហការអនុវត្តគម្រោងបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មនៅកម្ពុជា**ឯកឧត្តម វ៉ា ថន ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**លោកជំទាវ លឹម រស្មី ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**ឯកឧត្តម អ៊ូច ភា ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ ខែមិថុនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ក្រសួងការងារ ចុះអនុស្សរណៈជាមួយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ**ឃាតកម្មបាញ់សម្លាប់អ្នកជិតខាងដល់ក្នុងផ្ទះ នៅខណ្ឌច្បារអំពៅ ខ្មាន់កាំភ្លើងត្រូវចាប់ខ្លួនបានហើយនៅស្រុកអង្គស្នួល ខណៈខ្មាន់កាំភ្លើងមានងារជាឧកញ៉ាឈ្មោះ ស្រី ស៉ីណា**រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីការកែប្រែ និងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា៖ បណ្ដឹងរាប់ម៉ឺនត្រូវបានសម្រុះសម្រួលដោះស្រាយនៅការិយាល័យប្រជាពលរដ្ឋនៃយន្តការច្រកចេញចូលតែមួយ**ទេសរដ្ឋមន្ដ្រី គី តិច បន្ដជួបជនរងគ្រោះជិត៣០០នាក់ទៀត ក្នុងសំណុំរឿងក្រុមហ៊ុន ឡេង ចាន់ណា**សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដឹកនាំសហការីប្រារព្ធពិធីសូត្រមន្ត និងរាប់បាត្រព្រះសង្ឃ៨៩អង្គ ដើម្បីថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា**សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទូតម៉ាឡេស៊ី ពីការផ្ទេរតំណែងពីជំនាន់ចាស់ទៅជំនាន់ថ្មី ហើយក្នុងរយៈពេល ៩ខែកន្លងមកនេះ សុខសន្តិភាពត្រូវបានធានា

ឯកឧត្តម ឃួង ស្រេង៖ រាជធានីភ្នំពេញ ជាទីឋានមួយ កំពុងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដែលទាមទារឲ្យមានអ្នកវិនិយោគបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រាជធានីភ្នំពេញ ជាទីឋានមួយ កំពុងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដែលទាមទារឲ្យមានអ្នកវិនិយោគបន្ថែមទៀត ពិសេសចង់បានអ្នកវិនិយោគមកពីខេត្តក្វាងទុង នៃប្រទេសចិន ដោយវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការចិញ្ចឹមត្រី និងលើវិស័យវាយនភ័ណ្ឌជាដើម។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងបែបនេះ នៅក្នុងជំនួបសម្ដែងការគួរសម ជាមួយលោក សុង ហ្វូឡុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តក្វាងទុង ជាលេខាធិការនៃគណៈកម្មាធិការអធិការកិច្ចវិន័យ ខេត្តក្វាងទុង និងជាអគ្គនាយក នៃគណៈកម្មការត្រួតពិនិត្យកិច្ចការរដ្ឋ ខេត្តក្វាងទុង នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងយ៉ាងដូច្នេះថា រាជធានីភ្នំពេញ ជាទីក្រុងដែលកំពុងអភិវឌ្ឍន៍ ដែលទាមទារឲ្យមានអ្នកវិនិយោគទុន មកវិនិយោគទុនបន្ថែមទៀត បើទោះបីអ្នកវិនិយោគមកពីខេត្តក្វាងទុង បានធ្វើការវិនិយោគនៅរាជធានីភ្នំពេញ មួយចំនួនហើយក្តី។ រាជធានីភ្នំពេញ ចង់បានការវិនិយោគលើ ហេដ្ឋាចនាសម្ព័ន្ធ បរិស្ថាន ឧស្សាហ៍កម្មធុនធ្ងន់ ក៏ដូចជាវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ជាដើម។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា រាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល គឺជាប្រទេសដែលមានសន្តិភាពពេញលេញ ដែលអាចធានាបាននូវសុវត្ថិភាព ចំពោះអ្នកវិនិយោគ ក៏ដូចជាអ្នកទេសចរបរទេស មកទេសចរណ៍ ក៏ដូចជាការមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។

ឯកឧត្តម ឃួង ស្រេង បានស្នើសូមឲ្យលោក សុង ហ្វូឡុង ពេលវិលត្រឡប់ទៅខេត្តក្វាងទុងវិញ សូមឲ្យជួយផ្សព្វផ្សាយទៅអ្នកវិនិយោគទុននៅខេត្តក្វាងទុង ឲ្យមកវិនិយោគទុនរកស៊ី នៅរាជធានីភ្នំពេញ ក៏ដូចជានៅកម្ពុជា ឲ្យបានច្រើនបន្ថែមទៀត ដើម្បីឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កន្លងមកនេះ រោងចក្រវាយនភ័ណ្ឌមួយចំនួនរបស់ចិន ភាគច្រើននាំផលិតផលសម្រេចទៅកាន់អឺរ៉ុប លោកចង់ឲ្យមានការវិនិយោគទៅលើវិស័យកាត់ដេរ ពេលទទួលបានផលិតផល នាំទៅកាន់ប្រទេសចិនតែម្ដង ដោយសារតែបច្ចុប្បន្ននេះ ទីផ្សាររបស់អឺរ៉ុបក៏មានលក្ខណៈចង្អៀតដែរ។

ក្នុងឱកាសនោះដែរ លោក សុង ហ្វូឡុង ក៏បានលើកឡើងពីការរីកចម្រើនរបស់ខេត្តក្វាងទុង ដោយខេត្តមួយនេះ ជាខេត្តដែលមានរោងចក្រផលិតគ្រឿងម៉ាស៊ីនច្រើន នៅប្រទេសចិន មានប្រជាពលរដ្ឋរស់នៅ ប្រមាណ១២០លាននាក់។ សហគ្រាសខ្នាតធំៗ មាននៅខេត្តក្វាងទុង អ្នកវិនិយោគនៅខេត្តក្វាងទុង ក៏បានធ្វើការវិនិយោគនៅ រាជធានីភ្នំពេញ ក៏ដូចជានៅប្រទេសកម្ពុជាយ៉ាងច្រើនផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកនឹងធ្វើការផ្សព្វផ្សាយទៅដល់អ្នកវិនិយោគទុនរបស់ខេត្តក្វាងទុង ឲ្យមកវិនិយោគទុនរកស៊ីនៅរាជធានីភ្នំពេញ ក៏ដូចនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ដោយកម្ពុជា និងចិន ជាមិត្តដែកថែប និងជាមិត្តចាស់។

បន្ថែមពីនេះ លោក សុង ហ្វូឡុង ក៏បានស្នើអញ្ជើញឯកឧត្តម ឃួង ស្រេង ក៏ដូចជាប្រតិភូរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ច នៅខេត្តក្វាងទុង ពិសេសនៅក្រុមហ៊ុនធំៗរបស់ចិន នៅខេត្តក្វាងទុង ដើម្បីពិភាក្សា ក៏ដូចជាជំរុញឲ្យអ្នកវិនិយោគទុន មកវិនិយោគទុនរកស៊ី នៅរាជធានីភ្នំពេញ ក៏ដូចជានៅប្រទេសកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង