**១ឆ្នាំចុងក្រោយនេះ ច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ប្រឹងប្រែងបម្រើពលរដ្ឋបានជាង១ម៉ឺនសេវា! **អភិបាលខេត្ដឧត្ដរមានជ័យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងពិភាក្សាការរៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំ២០២៥ “សង្ក្រានឧត្តរ”**លោក ដូណាល់ ត្រាំ និងលោក ហ្សេឡេនស្គី ព្រមព្រៀងគ្នាពួតដៃដើម្បីពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន**ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ**សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ**សម្ដេចធិបតី៖ ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់**សម្ដេចនាយករដ្ឋន្ត្រី កោតសរសើរក្រសួងមុខងារសាធារណៈ ដែលសហការជាមួយក្រសួងផ្សេងៗ និង ACU រៀបចំការប្រឡងជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាព**សម្ដេចធិបតី ណែនាំឱ្យពិនិត្យមើលដើម្បីចងក្រងមន្ទីរពិសោធន៍នានា ដែលនៅរាយប៉ាយ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី គាំទ្រក្នុងការពង្រឹងគុណភាពនិស្សិតពេទ្យ ដោយតម្រូវឲ្យរៀន ៦ឆ្នាំដដែល មិនបាច់សិក្សាដូចពីមុន៨ឆ្នាំទេ**សម្ដេចធិបតី ណែនាំរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**សម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ**សម្ដេចធិបតី៖ សុខសន្តិភាព គឺសម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ

បទវិភាគ៖មិនថាលោក William Lai តែងលម្អយ៉ាងណាក៏ដោយ ក៏មិនអាចលាក់បាំងធាតុពិតនៃ “ប្រជាធិបតេយ្យក្លែងក្លាយ និងកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យដ៏ពិតប្រាកដ”បានដែរ

ប្រទេសចិនមានសុភាសិតមួយពោលថា “ព្យួរក្បាលពពែតែលក់សាច់ឆ្កែ” អាចយកឃ្លានេះទៅពិពណ៌នាពីសុន្ទរកថានៅថ្ងៃទី២០ខែឧសភារបស់លោក William Lai អ្នកដឹកនាំនៃតំបន់តៃវ៉ាន់គឺវាសមស្របណាស់ ។ លោកនិយាយអំពីអ្វីដែលហៅថា “ប្រជាធិបតេយ្យ” ដែលប៉ុនប៉ងពាក់អាវក្រៅបោកបញ្ឆោតឱ្យគំនិតផ្តួចផ្តើម “កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ” ក៏ដូចជាយក “ប្រជាធិបតេយ្យ”ធ្វើជាលេសដើម្បីបំពេញតម្រូវការប្រឆាំងនឹងចិនរបស់អ្នកនយោបាយសហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចផងដែរ ។ ប៉ុន្តែមិនថាលោកWilliam Lai តែងលម្អយ៉ាងណាក៏ដោយ ក៏មិនអាចបិទបាំងធាតុពិតនៃ “ប្រជាធិបតេយ្យក្លែងក្លាយ និងកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យដ៏ពិតប្រាកដ”នោះទេ ហើយក៏មិនអាចកែប្រែការពិតជាក់ស្តែងដែលតំបន់តៃវ៉ាន់ជាតៃវ៉ាន់របស់ប្រទេសចិនបានឡើយ។
លោក William Lai ជាដើមអះអាងអំពី “ប្រជាធិបតេយ្យ” តែតាមពិតទៅគឺ ពួកគេកំពុងប្រព្រឹត្តិទង្វើគ្រប់បែបយ៉ាងដែលប្រឆាំងនឹងប្រជាធិបតេយ្យ ។ ក្នុងរយៈពេល៨ឆ្នាំកន្លងទៅនេះ អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យបានវាយប្រហារទៅលើបក្សដែលមានទស្សនៈខុសគ្នាជាមួយខ្លួន ជម្រះបញ្ជីគូប្រជែងខាងនយោបាយ បិទប្រព័ន្ធសារព័ត៌មានដែលកាន់ទស្សនៈខុសគ្នាជាមួយខ្លួន និងជាន់ឈ្លីលើគោលការណ៍ប្រជាធិបតេយ្យ ដែលបំផ្លាញប្រជាធិបតេយ្យតំបន់តៃវ៉ាន់យ៉ាងខ្លាំង ដូច្នេះ មជ្ឈដ្ឋាននានានៃតំបន់តៃវ៉ាន់មានការយល់ដឹងជាទូទៅចំពោះបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលបណ្តាលឱ្យ “ប្រជាធិបតេយ្យតំបន់តៃវ៉ាន់ដើរថយក្រោយ”ស្រាប់ហើយ ។
ចំពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លើផ្ទៃអន្តរជាតិកើតមានចរន្តបញ្ច្រាសមួយ ។ សហរដ្ឋអាមេរិកបានបើកធ្វើអ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ”ដើម្បីបង្កការបដិបក្ខគ្នាជាក្រុមនិងស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ។ អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យចង់ប្រើឱកាសនេះ ប៉ុនប៉ងរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីចូលក្នុងអ្វីដែលហៅថា “ក្រុមប្រជាធិបតេយ្យ” ដោយយល់ឃើញថា ធ្វើបែបនេះក៏អាចនាំឱ្យតំបន់តៃវ៉ាន់ប្រែទៅជា “តំបន់តៃវ៉ាន់នៃពិភពលោក” ដើម្បីទទួលការគាំទ្រពីខាងក្រៅ ។ នេះពិតជាគំនិតរវើរវាយផ្ដេសផ្ដាសសុទ្ធសាធ ។
តាមការពិត សហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចដែលយក “ប្រជាធិបតេយ្យ”ធ្វើជាលេស មិនអាចតំណាងឱ្យសហគមន៍អន្តរជាតិទេ ហើយក៏មិនអាចកែប្រែសណ្ដាប់ធ្នាប់អន្តរជាតិនិងក្បួនច្បាប់អន្តរជាតិដែរ ។ ពួកគេផ្តល់ការគាំទ្រដល់អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ក៏គ្រាន់តែនិយាយបានតែមាត់តែមិនបានផ្តល់ផលប្រយោជន៍ជាក់ស្តែងទេ ដែលមិនអាចបំផ្លាញសណ្ដាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរទាល់តែសោះ ។
ដូចនេះ លោក William Lai បានប្រកាសក្នុងសុន្ទរកថានៅថ្ងៃទី២០ខែឧសភាថា ត្រើយទាំងសងខាង “មិនចំណុះគ្នាទៅវិញទៅមកទេ” និងផ្សព្វផ្សាយ “ពាក្យសម្តីអំពីប្រទេសពីរ”ថ្មី ដែលបានរងការរិះគន់យ៉ាងខ្លាំងពីមតិទាំងចិនដីគោកនិងតំបន់តៃវ៉ាន់ ។ មិនថាលោក William Lai ប្រើប្រាស់ពាក្យពេចន៍យ៉ាងណាទៅតែងលម្អគំនិតផ្តួចផ្តើម “កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”ក៏ដោយ ក៏មិនអាចមួលបង្កាច់ការពិតជាក់ស្តែងបានឡើយ ហើយក៏មិនអាចកែប្រែស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងរវាងត្រើយទាំងសងខាងបានដែរ ។
ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ខែឧសភា យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំកងកម្លាំងនៃកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពរ៉ុក្កែតជាដើមធ្វើសមយុទ្ធចម្រុះឈ្មោះ” Union Sword-២០២៤A”នៅជុំវិញកោះតៃវ៉ាន់របស់ចិន ។ សកម្មភាពលើកនេះមិនត្រឹមតែជាការដាក់ទណ្ឌកម្មយ៉ាងខ្លាំងចំពោះទង្វើនៃ “កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”និងការព្រមានដ៏ធ្ងន់ធ្ងរចំពោះការបង្ករឿងហេតុនៃកម្លាំងខាងក្រៅប៉ុណ្ណោះទេ ថែមទាំងក៏ជាទង្វើដ៏ត្រឹមត្រូវនិងចាំបាច់សម្រាប់ការបង្ហាញពីការប្តេជ្ញាចិត្តនិងសមត្ថភាពក្នុងការគាំពារអធិបតេយ្យភាពនិងបូរណភាពដែនដីជាតិផងដែរ ។
តំបន់តៃវ៉ាន់ជាតៃវ៉ាន់របស់ចិន មិនមែនជាអ្វីដែលហៅថា “តៃវ៉ាន់នៃពិភពលោក”នោះទេ ។ មនុស្សដែលចង់បំបែកបំបាក់ប្រទេសជាតិនិងលក់ផលប្រយោជន៍ជនជាតិទាំងនោះ សុទ្ធតែគ្មានលទ្ធផលល្អទេ ហើយកលល្បិច “ប្រជាធិបតេយ្យក្លែយក្លាយ កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យដ៏ពិតប្រាកដ”របស់ពួកគេ ក៏មិនអាចបន្លំភ្នែកសហគមន៍អន្តរជាតិបានដែរ ៕

អត្ថបទដែលជាប់ទាក់ទង