**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

វគ្គហ្វឹកហ្វឺនពលទាហាន ជំនាន់ទី១១ បំពេញក្របខ័ណ្ឌយោធភូមិភាគទី១ នៅសាលាពលទាហានទី១ ឆ្លងកាត់ការសិក្សារយៈពេល ៩១ថ្ងៃ បានបិទបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ នៅសាលាពលទាហានទី១ អង្គភាពយោធភូមិភាគទី១​ មានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនពលទាហាន ជំនាន់ទី១១ បំពេញក្របខ័ណ្ឌយោធភូមិភាគទី១ ដែលពិធីនេះប្រព្រឹត្តទៅ​ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯក ចេត្តនា មេបញ្ជាការរងយោធភូមិភាគទី១ តំណាងឲ្យឯកឧត្តម ឧត្តមសេនីយ៍ទោលី សូរ៉ារិទ្ធ មេបញ្ជាការ​យោធភូមិភាគទី១ ។

វរសេនីយ៍ត្រី ថាត់ សួន នាយរងការិយាល័យហ្វឹកហ្វឺនសាលាពលទាហានទី ១ បានធ្វើសេចក្តី​រាយការណ៍​ថា៖ ពិធីបិទវគ្គហ្វឹកហ្វឺនពលទាហាន ជំនាន់ទី១១ បំពេញក្របខ័ណ្ឌយោធភូមិភាគទី១ ដោយឆ្លងកាត់ការអប់រំរៀនសូត្ររបស់យោធាចារ្យ គ្រប់មុខវិជ្ជាគួបផ្សំ ​​​​​​និងការ​​ខិតខំហាត់ពត់លត់ដំគោរពអង្គការវិន័យសាលា និងការយកចិត្តដាក់​ក្រេបជញ្ជក់​​នូវខ្លឹមសារ​មេរៀនរបស់យោធាចារ្យ ទាំងនៅក្នុងថ្នាក់រៀន ក៏ដូចជានៅលើទៅលានហាត់ធ្វើឲ្យមាន​ការ​លើកកំពស់​សមត្ថភាព​របស់​សិក្ខាកាមម្នាក់ៗ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរសំរាប់វគ្គសិក្សា។

ជាលទ្ធផលបញ្ជប់​វគ្កសិក្សា​យើងទទួលបាន និទេ្ទសល្អចំនួន ៣នាក់ស្មើនិង ៦,៥២% , និទ្ទេសល្អបង្គួរចំនួន ៤៣នាក់ ស្មើនិង ៩៣,៤៨% វាយតម្លៃអង្គភាពទទួលបាននិទេ្ទសល្អ។

មានមតិផ្តាំផ្ញើចំពោះសិក្ខាកាមក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ឯក ចេត្តនា មានប្រសាសន៍ថា៖ ដើម្បីសំរេចនូវ គោលដៅក្នុងការ ការពារជាតិ ការពារបូរណភាពទឹកដីឲ្យបានស្ថិតស្ថេរគង់វង្ស​ ក្នងនាមជា​កងយោធពលខេមរភូមិន្ទ ត្រូវតែខិតខំ​រៀនសូត្រ ដុះខាត់នូវ​គ្រប់មុខជំនាញឯកទេសនានា ដើម្បីបង្កើន​សមត្ថភាព​របស់់បុគ្គលម្នាក់ៗ សំដៅធានាបាន​នូវជ័យជំនះលើសមរភូមិប្រយុទ្ធ ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ កងទ័ពគឺជាសរសរទ្រូងរបស់ប្រទសជាតិត្រូវតាំងចិត្តប្តេជ្ញាស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ប្តេជ្ញាការពារ​រដ្ឋធម្មនុញ ការពារព្រះមហាក្សត្រ. ការពាររាជរដ្ឋាភិបាល​​ស្របច្បាប់ ប្រឆាំងដាច់​ខាត​​រាល់សង្គ្រាម​ចិត្តសាស្ត្រ​របស់ខ្មាំង ដែលបំរើនយោបាយដ៏ខ្មៅ​កខ្វក់របស់ជនក្បត់ជាតិមួយក្តាប់តូច ដែលចង់បង្កអស្ថិរភាព​ដល់សង្គមជាតិ ។
ឯកឧត្តមបានផ្តាំផ្ញើសិក្ខាកាម​ទាំងអស់ពេល​ត្រឡប់​ទៅកាន់អង្គភាពដើមវិញ ត្រូវប្រែក្លាយ​ចំណេះដឹងដែល​ទទួលបាន​ពីសាលា​ប្រែក្លាយទៅជា​សកម្មភាព​ជាក់ស្តែង ក្នុងការបំពេញ​ភារកិច្ច ដោយខិតខំ​គោរពច្បាប់របស់រដ្ឋ គោរពវិន័យ និង​បទបញ្ជារបស់កងទ័ព បង្កើននូវ​មនសិការ​​ស្នេហាជាតិ​ហ៊ានធ្វើពលិកម្ម​គ្រប់​បែបយ៉ាង​ដើម្បីបុព្វហេតុ ជាតិ និងសេចក្តីសុខ​ក្សេម​ក្សាន្ត​​​របស់បងប្អូន​ប្រជា​ពលរដ្ឋ រួមចំណែក​​ កសាងនិង​​អភិវឌ្ឍន៍​ប្រទេសជាតិឲ្យ​បានរីកចំរើន រឹង​​មាំ ជានិច្ចនិរន្តន៍ ៕

អត្ថបទដែលជាប់ទាក់ទង