**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

គ.ស.ម.ក. សម្ដែងការសោកស្តាយ និងខកចិត្តជាខ្លាំងចំពោះបណ្តាញសារព័ត៌មានមួយចំនួនតូច ដែលលើកយកកង្វល់របស់តំណាងប្រទេសមួយចំនួនតូច មកធ្វើការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) មានការសោកស្តាយនិងខកចិត្ត ជាខ្លាំងចំពោះបណ្តាញសារព័ត៌មានមួយចំនួនតូច ដែលបានលើកយកការសម្តែងនូវកង្វល់របស់តំណាង ប្រទេសមួយចំនួនតូច ក្នុងកិច្ចប្រជុំនៃការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា មកធ្វើការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សជារួមក្នុងប្រទេសកម្ពុជា។

អ្នកនាំពាក្យ របស់ គ.ស.ម.ក. មានភាពចាំបាច់ក្នុងការបកស្រាយបំភ្លឺដូចខាងក្រោម៖

១. យន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជាយន្តការមួយដែលមានគោលបំណង ចែករំលែកនូវការអនុវត្តល្អៗ បទពិសោធល្អៗ និងបញ្ហាប្រឈមផ្សេងៗ ឬជាវេទិកាសម្រាប់ការសិក្សា រៀនសូត្រពីគ្នាទៅវិញទៅមកក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ ក្នុងន័យធ្វើឱ្យមានវឌ្ឍនភាព ជាសកលលើវិស័យសិទ្ធិមនុស្ស។ ពោលគឺ មិនមែនជាវេទិកាសម្រាប់វាយប្រហារ រិះគន់ ដាក់សម្ពាធ ឬ បណ្តុះបង្អាប់លើផ្នែកសិទ្ធិមនុស្សនោះទេ។

២. ក្នុងការពិនិត្យរបាយការណ៍ UPR ជុំទី៤ របស់កម្ពុជា មានប្រទេសចូលរួមពិនិត្យចំនួន ១០០ ក្នុង នោះមានប្រទេសចំនួន៧៧ បានកោតសរសើរកិច្ចខិតខំរបស់ប្រទេសកម្ពុជាក្នុងការលើកកម្ពស់ និងការ ការពារសិទ្ធិមនុស្ស ហើយប្រទេសចំនួន២៣ ដែលបានបង្ហាញនូវកង្វល់លើបញ្ហាមួយចំនួន ដោយកង្វល់ ទាំងនោះមិនមានមូលដ្ឋានច្បាស់លាស់ បង្កប់ចេតនានយោបាយ និងមិនយល់ ឬធ្វើមិនយល់ពីស្ថានភាព ពិតជាក់ស្តែងក្នុងប្រទេសកម្ពុជា ហើយក្នុងចំណោមប្រទេស២៣នោះ មានប្រទេសចំនួន១៣ ក៏មានការ បង្ហាញនូវកង្វល់ផង និងកោតសរសើរប្រទេសកម្ពុជាផងដែរ។ ផ្ទុយទៅវិញ ប្រទេសដ៏ច្រើនលើសលុបដទៃ ទៀតសុទ្ធតែបានសម្តែងនូវការសាទរចំពោះសមិទ្ធផលជាច្រើនដែលកម្ពុជាសម្រេចបាន និងបានផ្តល់ជា សាសន៍ជាការលើកទឹកចិត្តឱ្យកម្ពុជាបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត។ ការទទួលបានការសាទរពីប្រទេស ដ៏ច្រើនបែបនេះ ជាភស្តុតាងមិនអាចប្រកែកបាន ដែលបង្ហាញថា ដំណើរនៃការដឹកនាំនិងកសាងប្រទេសកម្ពុជា កំពុងស្ថិតនៅលើផ្លូវមួយដ៏ត្រឹមត្រូវ ដែលអ្នកសារព័ត៌មានមិនគួរណាមើលរំលងឡើយ។ ជាក់ស្តែង ក្រោយ វិបត្តិដែលបង្កដោយជំងឺកូវីដ-១៩ និងបញ្ហាសកលផ្សេងៗ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាលំដាប់ ដែលជាមូលដ្ឋានធានាបាននូវការអនុវត្ត និងប្រើប្រាស់សិទ្ធិសេរីភាពរបស់ពលរដ្ឋកាន់តែប្រសើរឡើង។

៣. អនុសាសន៍ទាំងអស់ដែលប្រទេសនានាផ្តល់មកឱ្យកម្ពុជា គឺកម្ពុជាក្នុងនាមជាសមជិកអង្គការ សហប្រជាជាតិ ដែលជារដ្ឋអធិបតេយ្យមានសិទ្ធិពេញលេញក្នុងការសម្រេច ថាតើអនុសាសន៍ណាត្រូវ ទទួលយកមកអនុវត្ត ហើយអនុសាសន៍ណាខ្លះត្រូវកត់សម្គាល់។ ម្យ៉ាងវិញទៀត ចំនួនអនុសាសន៍សរុប ដែលកម្ពុជាទទួលបានមានចំនួនតិចណាស់ បើប្រៀបធៀបនឹងចំនួនអនុសាសន៍ដែលប្រទេសប្រជាធិបតេយ្យ ធំៗជាច្រើនទទួលបាននៅក្នុងយន្តការ UPR នេះ។

៤. ការផ្សព្វផ្សាយព័ត៌មាន ដោយលើកតែមួយជ្រុងណាមួយ និងការលើកឡើងតែពីអនុសាសន៍របស់ ប្រទេសមួយចំនួនតូច ដែលមានចរិតនយោបាយ មិនឆ្លុះបញ្ចាំងពីការពិត និងគ្មានមូលដ្ឋានច្បាស់លាស់ គឺជាចេតនាទុច្ចរិត ដែលធ្វើឱ្យមានការភ័ន្តច្រឡំពីសំណាក់ប្រជាជន មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុង ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ តួយ៉ាង នៅក្នុងអនុសាសន៍ទាំងអស់ដែលផ្តល់ដោយ ប្រទេសអូស្ត្រាលី ក៏បានកោតសរសើរពីវឌ្ឍនភាពនៃសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងស្នើឱ្យប្រទេសកម្ពុជា បន្តនូវវឌ្ឍនភាពជាវិជ្ជមាននេះ និងកោតសរសើររបស់ប្រទេសជប៉ុនមកលើប្រទេសកម្ពុជា ដែលបានបន្ត អនុស្សរណៈយោគយល់គ្នាជាមួយ OHCHR នៅកម្ពុជា ព្រមទាំងវឌ្ឍនភាពលើការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងក្រុមជនងាយរងគ្រោះ គឺមិនត្រូវបានលើកឡើងនៅក្នុងបទរាយការណ៍របស់អង្គភាព សារព័ត៌មានខ្លះ ដែលរិះគន់មកលើរាជរដ្ឋាភិបាលនោះទេ។

៥. ដើម្បីបានជាមូលដ្ឋានគ្រប់ជ្រុងជ្រោយ អ្នកសារព័ត៌មានគួរតែស្វែងយល់ពីយន្តការ UPR ឱ្យបាន ច្បាស់លាស់ និងតាមដាន ឬស្រាវជ្រាវពីដំណើរការនៃការពិនិត្យរបាយការណ៍ UPR របស់ប្រទេសប្រជាធិបតេយ្យ ធំៗ ថាតើនៅក្នុងវេទិកានោះ តំណាងប្រទេសដទៃទៀតបានលើកឡើងពីបញ្ហាអ្វីខ្លះពាក់ព័ន្ធនឹងស្ថានភាព សិទ្ធិមនុស្សក្នុងប្រទេសរបស់ពួកគាត់។

៦. កម្ពុជាស្វាគមន៍រាល់មតិរិះគន់ក្នុងន័យស្ថាបនាពីគ្រប់មជ្ឈដ្ឋានទាំងអស់ តែការរិះគន់ ឬការអត្ថាធិប្បាយ ទាំងឡាយណា ដែលបង្កប់ចេតនានយោបាយ ចង់បង្អួចកិត្តិយស មិនឆ្លុះបញ្ចាំងពីថភាពពិតរបស់ ប្រទេសកម្ពុជា ឬចង់បំផ្លាញសុខសន្តិភាពដែលបានមកដោយលំបាក និងផ្ទុយនឹងគោលការណ៍ដូចមានចែង ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ គឺកម្ពុជាមិនអាចទទួលយកបានឡើយ ហើយត្រូវតែចាត់រាល់វិធានការ ជាធរមានដើម្បីទប់ស្កាត់។

៧. អ្នកនាំពាក្យរបស់ គ.ស.ម.ក. ស្នើសុំអង្គភាព និងបណ្តាញសារព័ត៌មាន ធ្វើការផ្សព្វផ្សាយព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ពោលគឺត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈដើម្បីបង្ហាញពីសុចរិកភាព អព្យាក្រឹត្យភាព និងការគោរពដល់សិទ្ធិទទួលព័ត៌មានរបស់សាធារណជន៕

អត្ថបទដែលជាប់ទាក់ទង