**ប្រមុខរាជរដ្ឋាភិបាល៖ ការអប់រំ និងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ នៃអំពើប្រល័យពូជសាសន៍ ជាកាតព្វកិច្ចរួមរបស់យើងទាំងអស់**ក្រសួងព័ត៌មាន ណែនាំឲ្យចាងហ្វាងទូរទស្សន៍អនឡាញ ស្លឹករឹត បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ បំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន**សម្តេចធិបតី៖ ការឯកភាពគ្នាក្នុងការចងក្រងឯកសាពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ជាកិច្ចការដ៏សំខាន់ សម្រាប់ការអប់រំដល់កូនខ្មែរជំនាន់ក្រោយ**សម្តេចធិបតី៖ កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ**សម្តេចធិបតី៖ កម្ពុជាមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្តដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗដើម្បីកេងចំណេញនយោបាយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ**សម្តេចធិបតី៖ ការចងចាំប្រវត្តិសាស្រ្តពិតប្រាកដគឺដើម្បីឱ្យយើងចាំ និងដឹងពីអ្វីដែលត្រូវជៀសវាងដើម្បីកុំឱ្យប្រទេសយើងធ្លាក់ក្នុងសង្រ្គាមទៀត**នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត៖ អនាគតមេដឹកនាំកម្ពុជា ត្រូវជៀសវាងចូលរួមក្នុងផែនការ នយោបាយ ដែលជំរុញការផ្លាស់ប្តូរ របបដោយវិធីសាស្ត្រ មិនប្រជាធិបតេយ្យ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍»**សម្តេចតេជោ ហ៊ុន សែន៖ របបប្រល័យពូជសាសន៍ ប៉ុល ពត សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**កាកបាទក្រហមកម្ពុជា ផ្ដល់អំណោយជូនដល់គ្រួសារលោក ចន ធី អាយុ ប្រជាការពារ រស់នៅស្រុកព្រៃឈរ ដែលមានកូនសុទ្ធតែមានពិការភាពក្រិះក្រិន**រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួករេចង្កូតជ្រុលទៅបុកជាងកំពុងជួសជុលម៉ូតូស្លាប់ម្នាក់**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ រំលឹកដល់អ្នកដែលបានស្លាប់ នៅរបបប្រល័យពូជសាសន៍ ប៉ុលពត នៅបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង**អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់នូវអនុសាសន៍០៥ចំណុច ដើម្បីបន្តលើកកម្ពស់វិស័យអប់រំនៅកម្ពុជា**សម្ដេចតេជោ​ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា​ សហការជាមួយវៀតណាម​ វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន**អាមេរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាម លើពេជ្យរបស់រុស្សី**គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម**ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

លោកជំទាវ ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ របស់ក្រសួងពាណិជ្ជកម្ម

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រី ប្រធាន និងអនុប្រធានមន្ទីរ សាខាក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖

១. បទបង្ហាញស្តីពីការត្រៀមចូលរួមកិច្ចប្រជុំការពិនិត្យឡើងវិញជាសកលលើកទី៧ ស្តីពីជំនួយសម្រាប់ពាណិជ្ជកម្ម និងការត្រៀមរៀបចំព្រឹត្តិការណ៍ «អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក»។

២. របាយការណ៍វឌ្ឍនភាពការងាររបស់អនុគណៈកម្មាធិការពាណិជ្ជកម្មនិងវិនិយោគ និងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប។

៣. របាយការណ៍វឌ្ឍនភាពការងារនៃការអនុវត្តអនុស្សរណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba។

៤. ពិនិត្យវាយតម្លៃ និងផ្តល់មតិណែនាំលើការអនុវត្តការងារអន្តរក្រសួង ដើម្បីសិក្សាអំពីលទ្ធភាពបង្កើតច្រកទ្វារអ៊ីនធើណែតតែ១ (National Internet Gateway) និងការងារបច្ចេកទេសជំរុញនិងការគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល។

៥. បញ្ហាផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង