**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ការព្យាបាលជំងឺរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ**ខេត្តកែប គឺជាខេត្តទី៤ ដែលក្រសួងការងារ បន្តពង្រីកការបញ្ជ្រាបការយល់ដឹងឲ្យកាន់តែស៊ីជម្រៅលើរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ**គ.ជ.ប ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤**ឯកឧត្តម ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់សាកលវិទ្យាល័យជាតិបាត់ដំបង**មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកទឹកផុស**ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំពង្រឹងការងារជំនាញសន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន និងការងារអន្តោប្រវេសន៍**ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការដាំកូនឈើនៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងបាត់ដំបង**អភិបាលខេត្តត្បូងឃ្មុំ ប្រកាសចាត់វិធានការតាមផ្លូវច្បាប់គ្មានការលើកលែង ឲ្យតែហ៊ានចូលកាប់ទន្ទ្រានដីតំបន់ព្រៃលើទឹកដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ**អ្នកនាំពាក្យ៖ រយៈពេលមួយសប្តាហ៍ មន្ត្រីបន្តផ្ដល់អត្តសញ្ញាណបណ្ណជាង៩ពាន់សន្លឹកទៀត ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទូទាំងប្រទេស**គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ សម្រេចបាន ៤៩,១៨% ហើយ។**ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យស្ដីពីបែបបទ និងនីតិវិធីនៃការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងកម្ពុជា**ក្រសួងអប់រំ ចេញសេចក្ដីថ្លែងការណ៍ ដើម្បីទប់ស្កាត់បាតុភាពអវិជ្ជមាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ**បញ្ជូនជនសង្ស័យ ៣នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធករណីជួញដូរ​ រក្សាទុក​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន**នាយឧត្តមសេនីយ៍ ស ថេត ណែនាំឲ្យពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ**ឯកឧត្ដម អ៊ូច ភា នាំយកអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ដិត ចែកជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ ៦៧ខ្នងផ្ទះ នៅស្រុកសំរោង និងស្រុកបាទី**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អនុញ្ញាតឱ្យប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ចូលជួបសម្តែងការគួរសម**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជីកស្តារស្រះទឹកនៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន ក្នុងភូមិសាស្ត្រខេត្តកំពត**សម្ដេចតេជោ ហ៊ុន សែន ស្នើជាថ្មីម្តងទៀតឲ្យឯកឧត្តម មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេច ជាមួយលោកជំទាវ អោង សានស៊ូជី**អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ**បទវិភាគ៖នៅចំពោះមុខការពិតនិងទិន្នន័យ ការលើកឡើងនូវអ្វីដែលហៅថា “សេដ្ឋកិច្ចចិនបានឡើងដល់កំពូល”ដែលឃោសនាបំប៉ោងដោយឥស្សរជនប៉ែកខាងលិចមួយចំនួននឹងត្រូវលាតត្រដាងដោយឯកឯង

សម្តេចតេជោ៖ ព្រែកជីកហ្វូណន-តេជោ នឹងជួយបង្កើនផលត្រី ហើយពលរដ្ឋក៏អាចទាញទឹក ពីព្រែកជីកនេះសម្រាប់ធ្វើវារីវប្បកម្ម ដើម្បីជីវភាពរស់នៅ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ នឹងជួយបង្កើនផលត្រី ហើយពលរដ្ឋក៏អាចទាញទឹកពីព្រែកជីកហ្វូណន-តេជោនេះ សម្រាប់ធ្វើវារីវប្បកម្ម ដើម្បីជីវភាពរស់នៅផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គី មហាគ្រួសារឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅពេលដែលយើងបានជីកព្រែកជីកហ្វូណននេះ ព្រែកជីកហ្វូណននឹងជួយបង្កើនផលត្រី។ បន្ថែមពីនេះប្រជាជនអាចនឹងប្រើប្រាស់ទឹក ដែលបានមកពីព្រែកជីកនេះ ធ្វើជាវារីវប្បកចិញ្ចឹម ត្រី ចិញ្ចឹមបង្កង់ជាដើម ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រជាជន។

សម្ដេចតេជោ បានបន្ដថា បច្ចុប្បន្ននេះប្រជាជនមិនអាចទៅរកទឹក ដើម្បីមកធ្វើជាវារីវប្បកម្ម សម្រាប់ចិញ្ចឹមត្រីបាននោះឡើយ កន្លងមកយើងធ្លាប់ជំរុញឲ្យប្រជាពលរដ្ឋចិញ្ចឹមត្រី ប៉ុន្ដែប្រជាពលរដ្ឋបានឆ្លើយមកវិញថា ពុំមានទឹកក្នុងការចិញ្ចឹមនោះឡើយ។ ដូច្នេះព្រែកជីកហ្វូណននេះ នឹងបង្កើតបាននៅភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋរបស់យើង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចលើកអំពីផលប្រយោជន៍ យ៉ាងហោចណាស់មានផលប្រយោជន៍៤យ៉ាង ដែលយើងទទួលបានពីព្រែកជីកហ្វូណននេះ ដូច្នេះសូមប្រជាជនកម្ពុជាយល់ថា យើងនឹងទទួលបាន ផលប្រយោជន៍ពី ព្រែកជីកហ្វូណនយ៉ាងធំធេង ហេតុនេះសូមឲ្យអ្នកឧកញ៉ា ឧកញ៉ា អ្នកដែលមានទុន ក្នុងករណីដែលកម្ពុជាមិនអាចរកទុនពីក្រៅបាន ព្រែកជីកនេះត្រូវតែធ្វើឲ្យបាន តាមរយៈនៃការចូលរួមទាំងអស់គ្នា។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។

គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ ៕

អត្ថបទដែលជាប់ទាក់ទង