**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ**រដ្ឋសហភាពអឺរ៉ុបមួយចំនួននៅតែចាត់ទុករុស្ស៊ីជា មិត្តល្អ**គណបក្សកាន់អំណាចរបស់ចក្រភពអង់គ្លេស រងបរាជ័យក្នុងការបោះឆ្នោតក្នុងស្រុក**ប៉ូលិស​អូស្ត្រាលី​បាន​សម្លាប់​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​កាំបិត**មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងទឹកជំនន់ដ៏ធំនៅក្នុងប្រទេសប្រេស៊ីល**ទណ្ឌកម្ម​លើ​រុស្ស៊ី​បន្ថែម​បញ្ហា​ Boeing**ឥណ្ឌា​នឹង​លែង​ត្រូវ​បាន​គេ​វាយ​តម្លៃ​ដោយ​វេជ្ជបញ្ជា​ដែល​នាំ​ចូល​ទៀត​ហើយ**លោក Macron ព្រមាន​អំពី​កាំជ្រួច​របស់រុស្ស៊ី​នៅ​អ៊ុយក្រែន​ដែល​ចាញ់**កងទ័ពរុស្ស៊ីចាប់យកទីតាំងរឹងមាំ Donbass ដ៏សំខាន់មួយទៀត**អ៊ីស្រាអែល​ត្រៀម​ខ្លួន​សម្រាប់​បទ​ឈប់​បាញ់​បណ្តោះ​អាសន្ន​ជាមួយ​ក្រុម​ហាម៉ាស**រដ្ឋាភិបាល​អ៊ីស្រាអែល​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ Al Jazeera**ជប៉ុន​មិន​សប្បាយចិត្ត​ចំពោះ​ការ​អះអាង​របស់​លោក Biden អំពី​ការ​រើសអើង​ពូជសាសន៍**ក្មេងស្រីរងគ្រោះដោយការរំលោភបូក នៅសៀមរាប មកដល់អង្គការ AFESIP នៅភ្នំពេញ**កូនប្រុសសម្តេចធិបតី ទទួលបានលេខ១ ពីការប្រកួតគណិតវិទ្យាកម្រិតតំបន់ និងពិភពលោក**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ចំពោះមរណភាព ឯកឧត្តម ជាវ តាយ**សម្តេចធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ចំពោះមរណភាព ឯកឧត្តម ជាវ តាយ**គណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ចំពោះមរណភាព ឯកឧត្តម ជាវ តាយ**ឯកឧត្តម មែ ស៊ីថន នាំយកសាររំលែកទុក្ខ និងថវិការបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមបុណ្យសពឯកឧត្តម ជាវ តាយ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជា**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលស្រុក ០៣រូបនៃខេត្តកំពង់ស្ពឺ

សម្តេចធិបតី ហ៊ុន ម៉ាណែត អំអកឱ្យលោក សម រង្ស៊ី ជាមនុស្សល្ងង់ ដែលប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯង


ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចោទសួរថា តើអ្នកនយោបាយចាស់វស្សា លោក សម រង្ស៊ី ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់ ! ទើបបានជាប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិ និងប្រជាជនខ្មែរខ្លួនឯង។

តាមរយៈបណ្តាញសង្គម នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ប្រជាជនកម្ពុជាមួយប្រទេស បានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ដែលគម្រោងព្រៃជីកហ្វូណនតេជោនិងផ្ដល់ឱ្យសម្រាប់ប្រទេសនិងប្រជាជនខ្មែរ។ ប៉ុន្តែបែរជា សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ»។

សម្តេចបានបន្តថា «តើគាត់ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯងក៏ដោយ»។ (សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធនឹងខេត្តដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង…លោកម្ចាស់អើយ)។

កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោក សម រង្ស៉ី អតីតមេបក្សប្រឆាំង បានបង្ហោះសាររិះគន់គម្រោងព្រែកជីកហ្វូនណនថា ប៉ះពាល់បរិស្ថានសង្គម និងថាធ្វើឡើងដោយពុំមានការសិក្សាច្បាស់លាស់។

សូមបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណនតេជោ» គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ មានប្រវែង ១៨០ គីឡូម៉ែត្រ ដែលបង្កើតឡើងដើម្បីពង្រីកវិសាលភាព នៃការ ប្រើប្រាស់ សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់ សកម្ម ភាព សេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត។ គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅ ប្រទេស សូម្បីខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា កំពុងរស់នៅក្រៅ ប្រទេស ក៏បានគាំទ្រផងដែរ៕

អត្ថបទដែលជាប់ទាក់ទង