**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ**រដ្ឋសហភាពអឺរ៉ុបមួយចំនួននៅតែចាត់ទុករុស្ស៊ីជា មិត្តល្អ**គណបក្សកាន់អំណាចរបស់ចក្រភពអង់គ្លេស រងបរាជ័យក្នុងការបោះឆ្នោតក្នុងស្រុក**ប៉ូលិស​អូស្ត្រាលី​បាន​សម្លាប់​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​កាំបិត**មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងទឹកជំនន់ដ៏ធំនៅក្នុងប្រទេសប្រេស៊ីល**ទណ្ឌកម្ម​លើ​រុស្ស៊ី​បន្ថែម​បញ្ហា​ Boeing**ឥណ្ឌា​នឹង​លែង​ត្រូវ​បាន​គេ​វាយ​តម្លៃ​ដោយ​វេជ្ជបញ្ជា​ដែល​នាំ​ចូល​ទៀត​ហើយ**លោក Macron ព្រមាន​អំពី​កាំជ្រួច​របស់រុស្ស៊ី​នៅ​អ៊ុយក្រែន​ដែល​ចាញ់**កងទ័ពរុស្ស៊ីចាប់យកទីតាំងរឹងមាំ Donbass ដ៏សំខាន់មួយទៀត**អ៊ីស្រាអែល​ត្រៀម​ខ្លួន​សម្រាប់​បទ​ឈប់​បាញ់​បណ្តោះ​អាសន្ន​ជាមួយ​ក្រុម​ហាម៉ាស**រដ្ឋាភិបាល​អ៊ីស្រាអែល​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ Al Jazeera**ជប៉ុន​មិន​សប្បាយចិត្ត​ចំពោះ​ការ​អះអាង​របស់​លោក Biden អំពី​ការ​រើសអើង​ពូជសាសន៍**ក្មេងស្រីរងគ្រោះដោយការរំលោភបូក នៅសៀមរាប មកដល់អង្គការ AFESIP នៅភ្នំពេញ**កូនប្រុសសម្តេចធិបតី ទទួលបានលេខ១ ពីការប្រកួតគណិតវិទ្យាកម្រិតតំបន់ និងពិភពលោក**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ចំពោះមរណភាព ឯកឧត្តម ជាវ តាយ**សម្តេចធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ចំពោះមរណភាព ឯកឧត្តម ជាវ តាយ**គណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ចំពោះមរណភាព ឯកឧត្តម ជាវ តាយ**ឯកឧត្តម មែ ស៊ីថន នាំយកសាររំលែកទុក្ខ និងថវិការបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមបុណ្យសពឯកឧត្តម ជាវ តាយ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជា**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលស្រុក ០៣រូបនៃខេត្តកំពង់ស្ពឺ

ប្រទះឃើញហ្វូងដំរីព្រៃអាស៉ីប្រមាណ២០ក្បាល បង្ហាញខ្លួននៅស្រុកកែវសីមា

ភ្នំពេញ៖ ថ្មីៗនេះ ហ្វូងដំរីព្រៃអាស៉ីប្រមាណ២០ក្បាល ត្រូវបានប្រទះឃើញនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

មន្រ្តីឧទ្យានុរក្ស បានសង្កេតលើវត្តមានដំរីព្រៃ ដែលធ្វើដំណើរក្នុងតំបន់ព្រៃ ហើយពេលខ្លះបានចូលមកក្នុងសហគមន៍តំបន់ការពារធម្មជាតិ ជាហ្វូងៗចន្លោះពី២០ ទៅ៣០ក្បាល ដែលចំនួននេះ មានការកើនឡើងពីចំនួន៣ ទៅ៥ក្បាល ដែលបានបង្ហាញខ្លួន កាលពីពេលកន្លងទៅ។

លោក ស៊ិន សត្ថា នាយកដែនជម្រសត្វព្រៃកែវសីមា បានឱ្យដឹងថា «មន្ត្រីបច្ចេកទេសបានប្រទះឃើញសត្វដំរីឈ្មោល០១ក្បាល ឈឺជើងខាងឆ្វេងនៅក្នុងអូរប៉ាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។ ក្រុមការងារបានយកចំណីដាក់នៅជិតៗវាផងដែរ ហើយបច្ចុប្បន្នសត្វដំរីមួយនេះ មានសុខភាពប្រសើរវិញបន្តិចហើយ ខណៈដែលហ្វូងរបស់វាមិនទៅណាឆ្ងាយពីដំរីឈ្មោលដែលឈឺជើងនេះទេ»។

បើតាមលោក សុះ មីឡែម អភិបាលរងស្រុកកែវសីមា បានឱ្យដឹងថា រដ្ឋបាលស្រុកកែវសីមា កំពុងចាត់វិធានការណែនាំមេភូមិ មេឃុំ ក្នុងការចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការចូលក្នុងព្រៃស្វែងរកបន្លែ ក្បែរតំបន់ដំរីឈឺ ត្រង់ចំណុចអូរប៉ាម បង្ការជៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ បន្ថែមពីនេះ លោកក៏ស្នើសុំដល់មន្រ្តីជំនាញពាក់ព័ន្ធតាមដានយកចិត្តទុកដាក់ទៅលើសុខភាព និងជំងឺរបស់ដំរីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង