**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ**រដ្ឋសហភាពអឺរ៉ុបមួយចំនួននៅតែចាត់ទុករុស្ស៊ីជា មិត្តល្អ**គណបក្សកាន់អំណាចរបស់ចក្រភពអង់គ្លេស រងបរាជ័យក្នុងការបោះឆ្នោតក្នុងស្រុក**ប៉ូលិស​អូស្ត្រាលី​បាន​សម្លាប់​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​កាំបិត**មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងទឹកជំនន់ដ៏ធំនៅក្នុងប្រទេសប្រេស៊ីល**ទណ្ឌកម្ម​លើ​រុស្ស៊ី​បន្ថែម​បញ្ហា​ Boeing**ឥណ្ឌា​នឹង​លែង​ត្រូវ​បាន​គេ​វាយ​តម្លៃ​ដោយ​វេជ្ជបញ្ជា​ដែល​នាំ​ចូល​ទៀត​ហើយ**លោក Macron ព្រមាន​អំពី​កាំជ្រួច​របស់រុស្ស៊ី​នៅ​អ៊ុយក្រែន​ដែល​ចាញ់**កងទ័ពរុស្ស៊ីចាប់យកទីតាំងរឹងមាំ Donbass ដ៏សំខាន់មួយទៀត**អ៊ីស្រាអែល​ត្រៀម​ខ្លួន​សម្រាប់​បទ​ឈប់​បាញ់​បណ្តោះ​អាសន្ន​ជាមួយ​ក្រុម​ហាម៉ាស**រដ្ឋាភិបាល​អ៊ីស្រាអែល​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ Al Jazeera**ជប៉ុន​មិន​សប្បាយចិត្ត​ចំពោះ​ការ​អះអាង​របស់​លោក Biden អំពី​ការ​រើសអើង​ពូជសាសន៍**ក្មេងស្រីរងគ្រោះដោយការរំលោភបូក នៅសៀមរាប មកដល់អង្គការ AFESIP នៅភ្នំពេញ**កូនប្រុសសម្តេចធិបតី ទទួលបានលេខ១ ពីការប្រកួតគណិតវិទ្យាកម្រិតតំបន់ និងពិភពលោក**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ចំពោះមរណភាព ឯកឧត្តម ជាវ តាយ**សម្តេចធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ចំពោះមរណភាព ឯកឧត្តម ជាវ តាយ**គណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ចំពោះមរណភាព ឯកឧត្តម ជាវ តាយ**ឯកឧត្តម មែ ស៊ីថន នាំយកសាររំលែកទុក្ខ និងថវិការបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមបុណ្យសពឯកឧត្តម ជាវ តាយ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជា**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលស្រុក ០៣រូបនៃខេត្តកំពង់ស្ពឺ

សមាជិកសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ AFPPD ស្តីពីមនុស្សវ័យចំណាស់ដ៏សកម្ម

ភ្នំពេញ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីមនុស្សវ័យចំណាស់ដ៏សកម្ម ក្រោមមូលបទ ICPD30 គ្មាននរណាម្នាក់ដែលត្រូវទុកចោលនៅពេលវ័យចំណាស់នោះឡើយ ដែលត្រូវបានរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះរៀបចំឡើងដោយវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) សមាគមអភិវឌ្ឍន៍ប្រជាជនអាស៊ី (APDA) និងសហព័ន្ធសមាជិកសភាជប៉ុនសម្រាប់ប្រជាជន (JPFP) ដោយមានការគាំទ្រពីមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) តាមរយៈមូលនិធិ Japan Trust Funds (JTF)។

កិច្ចប្រជុំនេះមានការចូលរួមពីសភា រដ្ឋាភិបាល អង្គការអន្តរជាតិ អង្គការយុវជន និងបណ្ឌិតសភា ដើម្បីចែករំលែក និងពិភាក្សាអំពីការអនុវត្តល្អក្នុងគោលនយោបាយ ច្បាប់ និងកម្មវិធីនានាក្នុងគោលបំណងសម្រេចបាននូវភាពចាស់ជរាសកម្ម និងមានសុខភាពល្អ។

កិច្ចប្រជុំផ្តោផ្តោតលេីគោលនយោបាយ ប្រព័ន្ធ និងសេវាកម្មដែលអាចពង្រឹងបាន ទាក់ទងនឹងភាពចាស់ រួមទាំងវិធីសាស្រ្តធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់មនុស្សចាស់ គោរពស្វ័យភាព សេចក្តីថ្លៃថ្នូរ និងជម្រើសរបស់មនុស្សចាស់ និងរបៀបចាត់វិធានការបង្ការជាដំណោះស្រាយរយៈពេលវែង តាមរយៈវិធីសាស្រ្តវដ្តជីវិត ដែលរួមបញ្ចូលសមភាពយេនឌ័រ សង្គមប្រកបដោយបរិយាបន្ន និងសិទ្ធិមនុស្សជាស្នូល។

លើសពីនេះ កិច្ចប្រជុំសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការជួយដល់មនុស្សគ្រប់ជំនាន់ពេញមួយជីវិត ដើម្បីដោះស្រាយបញ្ហាប្រឈមនៃសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍជាមូលដ្ឋាន ដែលជួបប្រទះដោយសារការកើនឡើងនៃមនុស្សចាស់យ៉ាងឆាប់រហ័ស និងការថយចុះនៃការមានកូន ៕

អត្ថបទដែលជាប់ទាក់ទង