**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា

អ្នកនាំពាក្យ៖ ៥ថ្ងៃក្រោយចូលឆ្នាំថ្មី មន្ត្រីផ្ដល់អត្តសញ្ញាណបណ្ណជាង៨ពាន់សន្លឹកទៀត ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទូទាំងប្រទេស

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការឈប់សម្រាកអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ច ផ្ដល់សេវាជូនប្រជាពលរដ្ឋយ៉ាងសកម្មជាប្រក្រតី ក្នុងនោះ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន ៨ ៨៧២សន្លឹក បានបន្តផ្ដល់ជូនប្រជាពលរដ្ឋ នារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា នាថ្ងៃទី១៧ ខែមេសា ដែលជាថ្ងៃចូលបម្រើការងារដំបូងក្រោយចូលឆ្នាំថ្មី មន្ត្រីជំនាញបានផ្តល់អត្តសញ្ញាណបណ្ណចំនួន
២ ៥១៨សន្លឹក ថ្ងៃទី១៨ ផ្ដល់បានចំនួន៩៩៨សន្លឹក ថ្ងៃទី១៩ ផ្ដល់បានចំនួន១ ៤១៩សន្លឹក ថ្ងៃទី២០ ផ្ដល់បានចំនួន២ ៣២០សន្លឹក និងនៅថ្ងៃទី២១ ខែមេសា ផ្តល់បាន ចំនួនសរុប១ ៦១៧សន្លឹក។

អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាបណ្ណសម្រាប់សម្គាល់អត្តសញ្ញាណសញ្ជាតិខ្មែរលើបុគ្គលម្នាក់ៗមានសញ្ជាតិជាខ្មែរ។ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានសារៈសំខាន់ ឬសារៈប្រយោជន៍ ដើម្បីប្រជាជនយកទៅប្រើប្រាស់បំពេញសំណុំឯកសារផ្សេងៗ តាមផ្លូវច្បាប់។ ប្រជាពលរដ្ឋខ្មែរទាំងពីភេទមានអាយុពី១៥ឆ្នាំឡើង អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅអធិការដ្ឋាននគរបាលក្រុង ស្រុក  ខណ្ឌ ឬនៅស្ថានីយ៍ចល័ត នៃឃុំ សង្កាត់ របស់ខ្លួន តាមការជូនដំណឹងរបស់អាជ្ញាធរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សិក្សាតាមបណ្តាច្រកចេញចូលតែមួយ ដើម្បីជំរុញការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ជាពិសេសពិនិត្យលទ្ធភាពបន្ថែមទៀត ដើម្បីឈានទៅពង្រឹងគុណភាពនៃផ្តល់សេវាជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង