**អ្នកជំណាញ​សេដ្ឋកិច្ច៖​ ហេតុអ្វីបានជាពលករខ្មែរ​នៅតែប​ន្តចំណាក​ស្រុកទៅថៃ​ទាំង​ខុសច្បាប់ បើទោះ​បីជា​មាន​ឱកាស​ការ​ងាររាប់ម៉ឺនកន្លែង​នៅក្នុ​ងស្រុ​ក​ក៏ដោយ?**ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ

ឃាតកចាក់សម្លាប់ស្រ្តីម្នាក់យ៉ាងព្រៃផ្សៃ នៅខណ្ឌពោធិ៍សែនជ័យ ព្រោះខឹងជនរងគ្រោះមានប្តី និងមានកូន មិនប្រាប់ឲ្យរូបគេបានដឹង ក្បត់ទំនុកចិត្តដែលខំស្រលាញ់

ភ្នំពេញ៖ ឃាតកម្មដែលបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៣១ ផ្លូវ៣៦ បុរីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបង្កឡើងដោយបុរសម្នាក់ចូលទៅចាក់ស្រ្តីរងគ្រោះរហូតស្លាប់នៅក្នុងផ្ទះ ផ្តើមចេញពីរឿងស្នេហា។

ឃាតករខឹងសម្បារ និងចោទថា ស្រ្តីរងគ្រោះបិទបាំងរឿងមានប្ដី និងមានកូនមិនប្រាប់ឲ្យរូបគេបានដឹង ក្បត់ទំនុកចិត្តដែលខំស្រលាញ់។ ជនដៃដល់ឈ្មោះ លឹម គីណែត អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាពលករធ្វើការនៅប្រទេសថៃ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី។ ជននេះប្រើប្រាស់គ្រឿងញៀនផងដែរ។

ចំណែកស្រ្តីរងគ្រោះឈ្មោះ មាស លក្ខិណា អាយុ២៤ឆ្នាំ មានប្ដីឈ្មោះ ហួ ស៊ិន អាយុ៣៧ឆ្នាំ ជាជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនកិនថ្មក្នុងខេត្តកំពង់ស្ពឺ។ នាងរងគ្រោះ និងប្ដី ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ ហើយមានកូនប្រុស២នាក់ នៅក្នុងបន្ទុកគ្រួសារផងដែរ។

ជនដៃដល់ដែលបានដឹងខ្លួន និងបានសារភាពថា ខ្លួន និងស្រ្តីរងគ្រោះ មានទំនាក់ទំនងស្នេហាជាមួយគ្នាជាង២ឆ្នាំមកហើយ (តាមហ្វេសប៊ុក) ដោយខ្លួនមិនដឹងថាខាងស្រីមានប្តី និងកូននោះទេ។ ចំណែកស្រ្តីរងគ្រោះ ក៏មិនបានប្រាប់ឲ្យខ្លួនដឹង ពីការដែលនាងមានប្ដី និងកូននេះដែរ ហើយរយៈពេលទំនាក់ទំនងគ្នានេះ ខ្លួនបានផ្ញើលុយពីប្រទេសថៃមកឲ្យនាងជាបន្តបន្ទាប់ថែមទៀត (ព្រោះខ្លួនជាពលករធ្វើការនៅប្រទេសថៃ)។

ជនដៃដល់បានសារភាពទៀតថា មុនពេលធ្វើសកម្មភាពសម្លាប់នាងរងគ្រោះ ខ្លួនបានដឹងថា នាងមានប្តី និងមានកូន ហើយលាក់បាំងរូបខ្លួនបោកប្រាស់ទំនុកចិត្តដែលខ្លួនខំស្រលាញ់។ ពេលនោះខ្លួនខឹងខ្លាំងណាស់ក៏បានស៊ើប អំពីទីកន្លែងដែលស្រ្តីរងគ្រោះស្នាក់នៅ។ បន្ទាប់មកបានធ្វើដំណើរចាកចេញពីប្រទេសថៃ ហើយពេលចូលដល់ស្រុកខ្មែរបានជួលរថយន្តតាក់ស៊ី១គ្រឿង ជិះទៅកាន់ផ្ទះស្រ្តីរងគ្រោះ រួចធ្វើសកម្មភាពសម្លាប់នាង និងសម្លាប់ខ្លួនឯងតាមក្រោយបែបនេះតែម្តង។

បើតាមសាក្សី, នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងស្ថិតនៅក្នុងផ្ទះ ស្រាប់តែឮស្រ្តីរងគ្រោះស្រែកឲ្យជួយ ពេលនោះគាត់ក៏ចេញទៅមើល ស្រាប់តែឃើញជនដៃដល់កំពុងធ្វើសកម្មភាពចាក់ទៅលើស្រ្តីរូបនោះ ចាក់យកៗមិនដកដៃឡើយ។ ឃើញបែបនេះគាត់ក៏ស្រែកឆោឡោថាចោរៗ ហៅគេឯងជួយបង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់មកប្រជាពលរដ្ឋបានយកដំបង និងដុំថ្មគប់ទៅលើជនដៃដល់។ ប៉ុន្តែជនដៃដល់មិនព្រមឈប់ឡើយ គឺចាក់នាងរងគ្រោះរហូតដល់លែងកម្រើក ទើបជនដៃដល់ដោះអាវខ្លួនឯងចេញ រួចបានយកកាំបិតដដែលនោះចាក់ពោះនិងអារ-ក ខ្លួនឯងដើម្បីបញ្ចប់ជីវិត បណ្ដាលឲ្យដួលដេកជិតស្រ្តីរងគ្រោះរងរបួសធ្ងន់។

យោងតាមរយៈកាមេរ៉ាសុវត្ថិភាព គឺនៅមុនពេលកើតហេតុជនសង្ស័យបានជិះរថយន្ដម៉ាក TOYOTA PRIUS ពណ៌ក្រហម១គ្រឿង ទៅឈប់នៅខាងមុខផ្ទះជនរងគ្រោះ រួចបានចុះដើរសំដៅទៅរកជនរងគ្រោះ ដោយមានកាន់ថង់ពណ៌ខ្មៅ១ផងដែរ។

ពេលនោះស្រ្តីរងគ្រោះកំពុងដាក់ខោអាវនៅក្នុងម៉ាស៊ីនបោកគក់ ហើយនាងបាននិយាយទៅកាន់ជនដៃដល់ថា «មកធ្វើអី ចាំទៅក្រៅ ចាំទៅវត្ត» ពេលនោះជនដៃដល់ក៏បានផ្លោះរបងចូលទៅរួចទាញយកកូនកាំបិត ចេញពីក្នុងថង់ពណ៌ខ្មៅនោះចាក់នាងជាច្រើនកាំបិត និងអារ-ក នាងរហូតដល់ស្លាប់នៅនឹងកន្លែង។ បន្ទាប់មកទើបជននោះដោះអាវចេញរួចយកកាំបិតចាក់ពោះ និងអារ-ក ខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ និងត្រូវបាននគរបាលបញ្ជូនទៅសង្រ្គោះបន្ទាន់តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង