**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ

សម្តេចធិបតី ដាក់ចេញអនុសាសន៍ ៩ចំណុច ដល់កងយោធពលខេមរភូមិន្ទ ដើម្បីជំរុញវិស័យការពារជាតិឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ​៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ​ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់នូវអនុសាសន៍៩ចំណុច ដល់កងយោធពលខេមរភូមិន្ទ ដើម្បីជំរុញវិស័យការពារជាតិឱ្យកាន់តែប្រសើរឡើង។

អនុសាសន៍គោលទាំង ៩ចំណុចនោះរួមមាន៖

១. ត្រូវបន្តធ្វើការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យក្នុងកងយោធពលខេមរភូមិន្ទចាប់ពីស្ថាប័នថ្នាក់ ដឹកនាំបញ្ជា រហូតដល់កងឯកភាពឲ្យបានសម្រេចប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងស្មារតីសាមគ្គីភាព និងទទួលខុសត្រូវបំផុត។

២. លើវិស័យកសាងពង្រឹងខឿនការពារជាតិ កងយោធពលខេមរភូមិន្ទត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង. សមត្ថភាពពេញលេញមានឆន្ទៈមោះមុត មនសិការនិងវិន័យល្អ ការពារបានរឹងមាំ នូវឯករាជ្យជាតិអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈសំដៅធ្វើឲ្យបរាជ័យ រាល់ឧបាយកលនិងសកម្មភាពរបស់កម្លាំងអមិត្ត ទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិ​ ទោះក្នុងតម្លៃណា ក៏ដោយត្រូវថែរក្សាសន្តិភាពឲ្យបាន ហើយសកម្មរួមចំណែកទប់ស្កាត់បង្ក្រាបរាល់បទល្មើសបានទាន់ពេលវេលា។

៣. ការកែទម្រង់រចនាសម្ព័ន្ធចាត់តាំងស្ថាប័នកងឯកភាពត្រូវអនុវត្តតាមគោលការណ៍«វិសមិតមុខងារតួនាទីភារកិច្ច» របស់ស្ថាប័នកងឯកភាពដើម្បីលុបបំបាត់ភាព«ត្រួតគ្នា»ឲ្យបានសម្រេចតាមដំណាក់កាលនីមួយៗ យ៉ាងម៉ឺងម៉ាត់ម៉តចត់។ រីឯចំនួនទ័ពនៃស្ថាប័នបញ្ហាការដ្ឋាន កងឯកភាពនានា ត្រូវស្ថិតក្នុងកម្រិតសមស្រប។

ជាមួយគ្នានេះសមាមាត្រនៃបរិមាណរវាង នាយទាហាន និង ពលទាហាន ត្រូវឲ្យមានភាពសមស្រប ហើយជាពិសេសខិតខំលុបបំបាត់ឲ្យបានជាជំហានៗនូវស្ថានភាពចំនួន «ទ័ពលើសតែខ្វះ» និង«ខ្វះតែលើស» ក្នុងនោះ ៖

ក. ត្រូវធ្វើការសិក្សាស្រាវជ្រាវឲ្យបានម៉តចត់នូវច្បាប់កាតព្វកិច្ចយោធា និងបញ្ហាឯកសារគតិយុត្ត ពាក់ព័ន្ធដែលមានរួចមកហើយពិចារណាកែសម្រួលបំពេញបន្ថែម ឲ្យបានពេញលេញ ដើម្បីស្នើសុំធ្វើវិសោធនកម្ម និងកសាងបន្ថែមនូវឯកសារគតិយុត្តពាក់ព័ន្ធចាំបាច់ ឆ្ពោះទៅអនុវត្តច្បាប់កាតព្វកិច្ចយោធា ឲ្យបានជាជំហានៗ ស្របតាមសភាពការណ៍ និងភារកិច្ចការពារជាតិ នៅបណ្ដាឆ្នាំខាងមុខ។

ខ. ក្នុងការងារជ្រើសរើស តែងតាំងដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តត្រឹមត្រូវតាមគោលការណ៍ «គុណាធិបតេយ្យ» ដោយផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈទូទៅ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ហើយត្រូវតែឆ្លងតាមរយៈការវាយតម្លៃរបស់ក្រុមប្រឹក្សា និងគណៈកម្មការវាយតម្លៃរបស់ស្ថាប័នកងឯកភាពតាមថានានុក្រម។

គ. ត្រូវយកការបណ្តុះបណ្តាលក្នុងស្រុកជាអាទិភាព លើកលែងតែការបណ្តុះបណ្តាលជំនាញ ឯកទេស បច្ចេកទេសជាន់ខ្ពស់ ដែលត្រូវពឹងផ្អែកលើការបណ្ដុះបណ្ដាលនៅក្រៅប្រទេស ដើម្បីធ្វើការបណ្តុះបណ្តាល នាយទាហានដឹកនាំបញ្ជា នាយទាហានគ្រប់គ្រង វ័យក្មេង សម្រាប់បន្តវេនដឹកនាំគ្រប់គ្រង តាមបណ្តាស្ថាប័ន កងឯកភាព។ ការចាត់បញ្ជូនយោធិនចូលរៀនតាមគ្រឹះស្ថានសិក្សាយោធាត្រូវគោរពតាមគោលការណ៍នៃការជ្រើសរើសលក្ខណៈសម្បត្តិយោធិនតាមវគ្គនីមួយៗ ទៅតាមគោលការណ៍ក្រសួងការពារជាតិ។

៤. ចំពោះការងារហ្វឹកហ្វឺននិងបណ្តាសាលា លើការងារបណ្តុះបណ្តាល កសាងធនធានមនុស្ស ពោលគឺជាថ្នាលបណ្តុះពូជនាយទាហានវ័យក្មេង ដែលនឹងក្លាយជានាយទាហានថ្នាក់ដឹកនាំបញ្ហា និងគ្រប់គ្រងតាមសា្ថប័នកងឯកភាព គ្រប់លំដាប់ថ្នាក់៖

ក. ត្រូវបន្តកសាងពង្រឹងជួរយោធាចារ្យក៏ដូចជាឯកសារបង្រៀនគ្រប់ជំនាញគ្រប់មុខវិជ្ជា ឲ្យមានគុណភាព និងសមត្ថភាពពេញលេញគ្រប់លក្ខណៈសម្បត្តិ ​និងស្របតាមការវិវត្តន៍រីកចំរើននៃវិស័យបច្ចេកវិទ្យា វិទ្យាសាស្រ្តទំនើបជាពិសេសក្នុងវិស័យយោធា។ ចំពោះយោធាចារ្យ ក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាព ដោយធ្វើការបំពាក់បំប៉នគរុកោសល្យ និងការគិតគូរគោលនយោបាយឲ្យបានច្បាស់លាស់ ដូចជាការជំរុញអនុវត្តទៅតាមគោលការណ៍ដែលមានស្រាប់ អំពីប្រាក់កម្រៃម៉ោងបង្រៀន ប្រាក់សម្រាប់ការស្រាវ​ជ្រាវឲ្យបានទាន់ពេលវេលា មានតម្លាភាព និងផ្ដល់កិត្តិយសគិតគូរពីឋានន្តរសក្តិ គ្រឿងឥស្សរិយយស ប័ណ្ណសរសើរ ព្រមទាំងការគិតគូរជាអាទិភាពកសាងយោធាចារ្យថ្មីបន្តវេន ដោយជ្រើសរើសពីនិស្សិត ដែលរៀនបានពិន្ទុខ្ពស់ និងពីយោធិនដែលមានស្នាដៃល្អ ក្នុងការគ្រប់គ្រង កងឯកភាព មកបណ្តុះបណ្តាល ជាយោធាចារ្យវិលជុំ។

ខ. ទន្ទឹមនិងការអនុវត្តភារកិច្ចស្នូល ត្រូវសហការគ្នាស្អិតល្មួតប្រែក្លាយសាលាទៅជាមជ្ឈមណ្ឌលប្រមូលផ្តុំ សិក្សាស្រាវជ្រាវ កសាងរាល់ឯកសារយោធា គ្រប់ជំនាញឲ្យឯកភាពគ្នា រួមទាំងឯកសារ ​បច្ចេកវិទ្យា វិទ្យាសាស្ត្រយោធា ឯកសារសេដ្ឋកិច្ច​នយោបាយយោធា និងអប់រំចិត្តសាស្ត្រ។ល។គ. ត្រូវបង្កលក្ខណៈឲ្យគ្នាទៅវិញទៅមក និងសហការគ្នាដកស្រង់ពីការបំពេញភារកិច្ចរបស់ខ្លួន កសាងឲ្យបាននូវសូចនាករសំខាន់ៗចាំបាច់នានា សម្រាប់បម្រើការក្នុងវិស័យការពារជាតិ ហើយផ្លាស់ប្តូរ ព័ត៌មានចាំបាច់ឲ្យគ្នាសម្រាប់ការសិក្សាស្រាវជ្រាវ និងដកពិសោធន៍ សម្រាប់ជាមូលដ្ឋានក្នុងការធ្វើផែនការយុទ្ធសាស្ត្រនានា។

ឃ. ត្រូវសិក្សាស្រាវជ្រាវដកបទពិសោធន៍ ពីសង្គ្រាមនៅតាមបណ្តាប្រទេស ទាំងអតីតកាល និងបច្ចុប្បន្នកាលជាមួយនឹងការក្តាប់បានការបំពាក់តាមលទ្ធភាពជាក់ស្តែង ​ឲ្យស្របតាមការវិវត្តរីកចម្រើនចុងក្រោយនៃវិស័យបច្ចេកវិទ្យាយោធា ។

ង. ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការបណ្តុះបណ្តាល និងគ្រប់គ្រងធនធានមនុស្ស សូមព្យាយាម សិក្សាស្រាវជ្រាវបន្តអភិវឌ្ឍន៍ចំណេះជំនាញរបស់ខ្លួនមិនឈប់ឈរ ដើម្បីពង្រឹង ពង្រីក ចំណេះដឹង ចំណេះធ្វើ ឲ្យបានទាន់ការវិវត្តន៍រីកចម្រើននៃវិស័យបច្ចេកវិទ្យាយោធាក្នុងបរិបទបដិវត្តន៍បច្ចេកវិទ្យា ឌីជីថល (Digital) សកលលោក។

ច. យកចិត្តទុកដាក់ពង្រឹងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តាសាលា មជ្ឈមណ្ឌលហ្វឹកហ្វឺនដែលមានស្រាប់ និងកំពុងតែបង្កើតថ្មីឲ្យស្របតាមនិយាម និងគោលដៅតាមជំនាញនីមួយៗ ព្រមទាំងសម្ភារៈ បំពាក់ ហ្វឹកហ្វឺន​ទំនើបស្របទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ឆ. ក្រៅពីការពង្រឹងប្រព័ន្ធហ្វឹកហ្វឺននៅតាមបណ្តាសាលា ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ នាយទាហានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់បន្ថែមនូវការហ្វឹកហាត់លើទីលានតាមកងឯកភាព ទៅតាមជំនាញឯកទេសនីមួយៗ ដើម្បីជាការគ្រប់គ្រងកម្លាំងទ័ព គ្រឿងបំពាក់ និងបង្កើន​សមត្ថភាពទ័ព។

៥. ត្រូវបន្ត​ធ្វើទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយដៃគូបរទេស ក៏ដូចជាបណ្តាប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ រួមទាំងការជួយឧបត្ថម្ភទាំងស្មារតី និងសម្ភារៈដល់វិស័យហ្វឹកហ្វឺន រៀនសូតរបស់យើង ដោយឈរលើស្មារតីការពារឧត្តមប្រយោជន៍របស់កងយោធពលខេមរភូមិន្ទ ស្របតាមអភិក្រម«កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ»។

៦. ការងារអប់រំចិត្តសាស្ត្រ ព័ត៌មាន និងគោលនយោបាយ ជាកិច្ចការមួយមិនអាចខ្វះបានក្នុងការកសាងឆន្ទៈ មនសិការស្នេហាជាតិ មាតុភូមិ សំដៅសម្រេចភារកិច្ចការពារជាតិដែលជាគុណសម្បត្តិ ចម្បងរបស់នាយពលទាហានគ្រប់រូប។ ​

៧. ចំពោះការកែទម្រង់គ្រឿងបំពាក់គ្រប់ប្រភេទសម្រាប់គ្រប់ប្រភេទទ័ព ទ័ពជំនាញ ទន្ទឹមនឹងការបំពេញ បរិមាណតាមក្របខ័ណ្ឌបំពាក់ ត្រូវយក«គុណភាពជាអាទិភាព»។ កន្លងមករាជរដ្ឋាភិបាល និង ក្រសួងការពារជាតិ បានខិតខំស្វែងរកនិងបង្កប្រភព ដោយបានធ្វើការបំពាក់បន្ថែមនូវអាវុធយុទ្ធោបករណ៍ទំនើបៗជាច្រើន ដើម្បីឆ្លើយតបចំពោះសំណូមពរភារកិច្ចការពារជាតិ ហើយនិងបន្តខិតខំបំពាក់ជាជំហានៗ។ ​

៨. ចំពោះការងារធានាភស្តុភារហិរញ្ញវត្ថុ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង ការងារធានាផ្គត់ផ្គង់បើក ចែក តាមគោលរបបកំណត់ ធានាគ្រប់ ទាន់ពេលវេលា ធានាបានគុណភាពដល់យោធិនគ្រប់រូប គួបផ្សំ នឹងការខិតខំកែច្នៃជីវភាពរស់នៅ សុខុមាលភាពយោធិន ដោយការបង្កបង្កើនផលបន្ថែម លើកកម្ពស់ ជីវភាពរស់នៅរបស់យោធិន និងក្រុមគ្រួសារឲ្យបានល្អប្រសើរ។ ត្រូវយកចិត្តទុកដាក់លើការងារសម្ព័ន្ធមេត្រីភាព រវាងកងទ័ព ជាមួយស្ថាប័នស៊ីវិល និងឯកជន ដោយតាមដាន គ្រប់គ្រង ត្រួតពិនិត្យការប្រើប្រាស់ជំនួយឧបត្ថម្ភរបស់ដៃគូ ឲ្យចំគោលដៅ។

៩. ត្រូវត្រៀមលក្ខណៈជានិច្ចក្នុងការបំពេញភារកិច្ចនានា តាមបទបញ្ជារបស់រាជរដ្ឋាភិបាល នៅគ្រប់កាលៈទេសៈ យកចិត្តទុកដាក់ត្រៀមកម្លាំងមធ្យោបាយ សម្ភារៈគ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុណាមួយដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឱ្យបានស្អិតរមួតជាមួយនឹងអាជ្ញាធរដែនដី និងក្រសួង ស្ថាប័នពាក់ព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង