**សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា នៅព្រឹកស្អែក**ព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន ប្រគេនព្រះមហាកុសលថ្វាយ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា**ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកអំណោយសម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់អតីតយុទ្ធជនពិការ**ប្រមុខរាជរដ្ឋាភិបាល ណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ចេញមុខបំភ្លឺភ្លាមៗ ហើយឲ្យគ្រប់ជ្រុងជ្រោយ បើមានការចោទប្រកាន់ណាមួយ មកលើការអភិវឌ្ឍអ្វីមួយ**សម្ដេចធិបតី បង្កើតកម្លាំងអន្ដរាគមន៍ពិសេស ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្ដេច និងដោះស្រាយបញ្ចប់រាល់បញ្ហា ដែលនៅរាំងស្ទះដោះស្រាយមិនចេញ**ក្រុមគ្រូពេទ្យស័្មគ្រចិត្តបារាំង ចុះពិនិត្យព្យាបាលលើជំងឺ សើស្បែក កុមារ មនុស្សចាស់ បេះដូង ភ្នែក និងផ្លូវចិត្ត ជូនពលរដ្ឋចំនួន ១,២០០នាក់ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ**ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យបច្ចេកទេសករណីចាក់ថ្មច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម**សម្តេចធិបតី៖ កុំអាលគិតរឿង ធ្វើរថភ្លើងល្បឿនលឿន ត្រូវធ្វើម៉េចឲ្យផ្លូវដែកដែលមានស្រាប់ប្រសើរឡើង ដើម្បីធានាការដឹកជញ្ជូនទាំងមនុស្ស ទាំងទំនិញ**សម្តេចធិបតី បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ ត្រៀមអន្តរាគមន៍ជួយពលរដ្ឋដោះស្រាយបញ្ហាកង្វះទឹកស្អាត**ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាល នៅអន្លង់កាំពី ខេត្តក្រចេះ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភថ្លៃព្យាបាល ស្នាក់នៅ ហូបចុក ជូនអ៊ំស្រី សូរ ហៀង មានបញ្ហាហើមសួតដោយសារជំងឺបេះដូងខ្សោយ**អភិបាលរងខេត្តកណ្ដាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១,៦៤៥ប័ណ្ណ ជូនប្រជាពលរដ្ឋ ២ភូមិ ក្នុងឃុំទឹកឃ្លាំង ស្រុកល្វាឯម**ឧត្តមសេនីយ៍ទោ សោម ស៊ុន​ នាំយកថវិកាបេឡាមរណសង្គ្រោះ​ និងអំណោយរបស់សម្តេចធិបតី និង​លោក​ជំទាវ ​ឧបត្ថម្ភ​ជូនក្រុមគ្រួសារសពអតីតយុទ្ធជន នៅស្រុកប្រាសាទសំបូរ**ពីថ្ងៃទី១-១០ ឧសភា សាំងធម្មតា១លីត្រ តម្លៃ៤.៤៥០រៀល និងម៉ាស៊ូត ៤.១០០រៀល**រាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ១.៧៤១ នាក់**ក្រសួងការងារ ចេញសេចក្ដីជូនដំណឹងស្ដីពីការអន្តរាគមន៍ជួយដល់ពលករខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ**អ្នកស្រុកអង្គរ នឹងប្រារព្ធពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ នៅថ្ងៃទី២-៣ ខាងមុខនេះ**សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបឋកថាបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ក្រោមប្រធានបទ “ការជម្រុញការបំពេញការងាររបស់បុគ្គលិកឱ្យកាន់តែខ្លាំងក្លាឡើង ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល**សម្តេចធិបតី៖ ពុំមានគម្រោងណាមួយដែលមានចលនាជាតិនិយមខ្លាំងដូចគម្រោងព្រែកជីកហ្វូណនតេជោនេះនោះទេ

ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំស្ដីពីវិធានការម៉ឺងម៉ាត់ ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ នៅខេត្តកំពង់ធំ

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤​ នៅសាលាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំពិសេស មួយ​ដើម្បីពិភាក្សាស្ដីពីវិធានការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងដោយមានការចូលរួមពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី បណ្ដាមន្ទីរស្ថាប័ន ដែលមានការពាក់ព័ន្ធពិសេសមន្ទីរបរិស្ថាន និង​មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជម្រាបជូនអំពីបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានរបស់ក្រសួងមហាផ្ទៃ ព្រមទាំងបទបញ្ជារបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងវិធានការដាច់ខាតក្នុងការការពារទប់ស្កាត់ និងបង្ក្រាបឲ្យបាននូវបទល្មើសធនធានធម្មជាតិ ដែលកើតមានឡើងនៅក្នុងខេត្តកំពង់ធំ​ ។

បន្ទាប់មក បណ្ដាមន្ទីរស្ថាប័នពាក់ព័ន្ធ ពិសេសមន្ទីរបរិស្ថាន ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងមន្ទីរកសិកម្មខេត្ត បានឡើងរាយការណ៍អំពីការលំបាក និងការងាយស្រួលក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបានលើកឡើងបញ្ជាក់អំពីចំណុចសំខាន់ៗ ដែលជាបញ្ហាប្រឈម​ ហើយនឹងបានលើកឡើងអំពីគោលដៅសំខាន់ៗដែលត្រូវសហការ​ ការពារឲ្យបានដាច់ខាត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានឡើងអានបទបញ្ជាលេខ០១៣/ បជ ឆ្នាំ២០២៤​ របស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងបានបញ្ជាក់ជូននូវផែនការ និងការណែនាំមួយចំនួនរបស់ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ក្នុងការធ្វើផែនការ ប្រើប្រាស់កងកម្លាំងសមស្របចូលរួមសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមចំណែកក្នុងការការពារទប់ស្កាត់ បង្ការ និងបង្ក្រាប ឱ្យខាងតែបាននូវរាល់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

ឯកឧត្តម ងួន រតនៈ បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី បណ្ដាមន្ទីរស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលរយៈពេលកន្លងមកបានខិតខំរួមគ្នាការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗទទួលបានលទ្ធផលល្អប្រសើរ ហើយជនល្មើសមួយចំនួនត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ដោះស្រាយតាមផ្លូវច្បាប់ ជាធរមាន ។​

នៅ​ក្នុង​ឱកាស​នេះ​ដែរ​ ឯកឧត្តម ងួន រតនៈ ក៍បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនក្នុងការរៀបចំផែនការ ការប្រើប្រាស់កម្លាំងការពារតំបន់សំខាន់ៗ និងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានយល់ជ្រួតជ្រាបអំពីផ្លូវច្បាប់ក្នុងការប្រព្រឹត្តបទល្មើសរំលោភកាប់ទន្ទ្រានព្រៃឈើ យកដីរដ្ឋធ្វើជាកម្មសិទ្ធិ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត។ ហើយ​ជាមួយនោះដែរមន្ទីរស្ថាប័ន ដែលមានការពាក់ព័ន្ធរួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវសហការគ្នា ដើម្បីចាប់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង