**ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកអំណោយសម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់អតីតយុទ្ធជនពិការ**ប្រមុខរាជរដ្ឋាភិបាល ណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ចេញមុខបំភ្លឺភ្លាមៗ ហើយឲ្យគ្រប់ជ្រុងជ្រោយ បើមានការចោទប្រកាន់ណាមួយ មកលើការអភិវឌ្ឍអ្វីមួយ**សម្ដេចធិបតី បង្កើតកម្លាំងអន្ដរាគមន៍ពិសេស ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្ដេច និងដោះស្រាយបញ្ចប់រាល់បញ្ហា ដែលនៅរាំងស្ទះដោះស្រាយមិនចេញ**ក្រុមគ្រូពេទ្យស័្មគ្រចិត្តបារាំង ចុះពិនិត្យព្យាបាលលើជំងឺ សើស្បែក កុមារ មនុស្សចាស់ បេះដូង ភ្នែក និងផ្លូវចិត្ត ជូនពលរដ្ឋចំនួន ១,២០០នាក់ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ**ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យបច្ចេកទេសករណីចាក់ថ្មច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម**សម្តេចធិបតី៖ កុំអាលគិតរឿង ធ្វើរថភ្លើងល្បឿនលឿន ត្រូវធ្វើម៉េចឲ្យផ្លូវដែកដែលមានស្រាប់ប្រសើរឡើង ដើម្បីធានាការដឹកជញ្ជូនទាំងមនុស្ស ទាំងទំនិញ**សម្តេចធិបតី បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ ត្រៀមអន្តរាគមន៍ជួយពលរដ្ឋដោះស្រាយបញ្ហាកង្វះទឹកស្អាត**ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាល នៅអន្លង់កាំពី ខេត្តក្រចេះ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភថ្លៃព្យាបាល ស្នាក់នៅ ហូបចុក ជូនអ៊ំស្រី សូរ ហៀង មានបញ្ហាហើមសួតដោយសារជំងឺបេះដូងខ្សោយ**អភិបាលរងខេត្តកណ្ដាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១,៦៤៥ប័ណ្ណ ជូនប្រជាពលរដ្ឋ ២ភូមិ ក្នុងឃុំទឹកឃ្លាំង ស្រុកល្វាឯម**ឧត្តមសេនីយ៍ទោ សោម ស៊ុន​ នាំយកថវិកាបេឡាមរណសង្គ្រោះ​ និងអំណោយរបស់សម្តេចធិបតី និង​លោក​ជំទាវ ​ឧបត្ថម្ភ​ជូនក្រុមគ្រួសារសពអតីតយុទ្ធជន នៅស្រុកប្រាសាទសំបូរ**ពីថ្ងៃទី១-១០ ឧសភា សាំងធម្មតា១លីត្រ តម្លៃ៤.៤៥០រៀល និងម៉ាស៊ូត ៤.១០០រៀល**រាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ១.៧៤១ នាក់**ក្រសួងការងារ ចេញសេចក្ដីជូនដំណឹងស្ដីពីការអន្តរាគមន៍ជួយដល់ពលករខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ**អ្នកស្រុកអង្គរ នឹងប្រារព្ធពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ នៅថ្ងៃទី២-៣ ខាងមុខនេះ**សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបឋកថាបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ក្រោមប្រធានបទ “ការជម្រុញការបំពេញការងាររបស់បុគ្គលិកឱ្យកាន់តែខ្លាំងក្លាឡើង ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល**សម្តេចធិបតី៖ ពុំមានគម្រោងណាមួយដែលមានចលនាជាតិនិយមខ្លាំងដូចគម្រោងព្រែកជីកហ្វូណនតេជោនេះនោះទេ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អនុញ្ញាតឱ្យភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ**ក្រសួងការងារ ចេញប្រកាសស្តីពីការកំណត់លក្ខណវិនិច្ឆ័យសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ

ស្នងការខេត្តសៀមរាបថ្មី ប្ដេជ្ញាធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិន

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ត្រូវបានប្រកាសចូលកាន់តំណែងជា ស្នងការនគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ្ឌ និងប្រធានក្រុមប្រឹក្សាខេត្ត។

ក្នុងពិធីប្រកាសនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានធ្វើការប្ដេជ្ញាចិត្តដូចខាងក្រោម៖

-ទី១៖ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ។

-ទី២៖ ការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈរាស្ត្រ និងចូលរួមអនុវត្តឲ្យសម្រេចបានជោគជ័យ នូវគ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

-ទី៣៖ តម្កល់ផលប្រយោជន៍ជាតិជាធំ ចាត់ទុកប្រជាពលរដ្ឋជាគ្រួសារតែមួយ បម្រើពួកគាត់ ដោយភក្ដីភាព។ ទន្ទឹមនោះធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាពជូនអ្នកវិនិយោគិននិងភ្ញៀវទេសចរ បរទេស ដែលមកវិនិយោគ ស្នាក់នៅ ប្រកបរបរ ធ្វើអាជីវកម្ម ឬធ្វើទេសចរកម្សាន្ដនៅក្នុងទឹកដី នៃខេត្តសៀមរាបនេះ តាមរយៈការរួមចំណែកអនុវត្តគោលនយោបាយជាតិស្តីពីទេសចរណ៍
និងគោលនយោបាយជាតិស្តីពី «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» សំដៅលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ។

-ទី៤៖ គោរព និងអនុវត្តម៉ឺងម៉ាត់តាមច្បាប់ បទបញ្ញត្តិ បទបញ្ជា បទវិន័យនគរបាលជាតិកម្ពុជា និងគោលការណ៍នានារបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។

-ទី៥៖ ដឹកនាំមន្ត្រីក្រោមឱវាទប្រកបដោយគុណធម៌ តម្លាភាព រក្សានិងបង្កើនចំណង សាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ រួមសុខរួមទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈ។ ទន្ទឹមនឹងនោះ ខិតខំលើកកម្ពស់គុណភាពកងកម្លាំង ទាំងសមត្ថភាពជំនាញ វិន័យ សេចក្តីថ្លៃថ្នូ ប្រកបដោយ សីលធម៌វិជ្ជាជីវៈ។

-ទី៦៖ តម្កល់ផលប្រយោជន៍អង្គភាពខ្ពស់ ដោយខិតខំបន្តកសាងបណ្តាអង្គភាពចំណុះស្នងការដ្ឋានឲ្យស័ក្កិសមជាបង្អែកផ្នែកសន្តិសុខយ៉ាងរឹងមាំសម្រាប់ប្រជាពលរដ្ឋឦ

-ទី៧៖ បង្កើនកិច្ចសហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ទាំងនៅក្នុងខេត្ត និងខេត្តជាប់ ព្រំប្រទល់ ដើម្បីរួមសហការគ្នាក្នុងការរក្សាការពារនូវសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ហួត សុធី អតីតស្នងការនគរបាលខេត្តឧត្តរមានជ័យ ត្រូវផ្លាស់ប្ដូរទៅកាន់តំណែងជា ស្នងការនគរបាលខេត្តសៀរាម ខណៈលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ត្រូវទៅកាន់តំណែងជាស្នងការកំពង់ឆ្នាំង៕

អត្ថបទដែលជាប់ទាក់ទង