**ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក ចុះពិនិត្យទីតាំងគម្រោងមុនពេលចុះអនុវត្តការងារ ក្នុងខេត្តសៀមរាប និងពិនិត្យវឌ្ឍនភាពគម្រោង ក្នុងខេត្តឧត្តរមានជ័យ**ប្រមុខ UN អំពាវនាវសារជាថ្មី ឱ្យបញ្ចប់សង្គ្រាមនៅហ្គាហ្សា**អ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា បន្ទាប់ពីជម្លៀសជនសុីវិល ក្នុងទីក្រុង Rafah**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួនប្រមាណ ២.៩៣៨នាក់ នៅស្រុកតាំងគោក**ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញចូលរួមពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស នៅវិមាន ៧មករា**សម្តេច ម៉ែន សំអន ផ្តាំផ្ញើរដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ត្រូវថែទាំសុខភាព និងប្រុងប្រយ័ត្នចំពោះឯកសារសម្រាប់បោះឆ្នោត**មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ណែនាំឱ្យបញ្ឈប់សកម្មភាពនេសាទគ្រប់ទម្រង់ ធ្វើការរុះរើរោងស្នាក់នៅ យកទូកនេសាទ គ្រឿងម៉ាស៊ីន ឧបករណ៍នេសាទ និងសម្ភារ:ផ្សេងៗ ចេញពីតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរ**ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រគេនព្រះភិក្ខុរតនលង្ការោ បូរ សារីម ព្រះចៅអធិការវត្តក្រសាំងមានជ័យ**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៩ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា**ក្រសួងបរិស្ថាន ជូនដំណឹងស្តីពី វេទិកាសកម្មភាពអាកាសធាតុសកល២០២៤ «The Global Climate Action Forum 2024»**ក្រសួងការងារ ជូនដំណឹងស្តីពី វឌ្ឍនភាពនៃការអន្តរាគមន៍ជួយដល់ពលការិនីខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីតឱ្យបានវិលត្រលប់មកប្រទេសកម្ពុជាវិញ**កម្ពុជាប្រារព្ធទិវាសត្វស្លាបទេសន្តរប្រវេសន៍ផ្តោតលើសារៈសំខាន់សត្វល្អិតចំណីសម្រាប់សត្វស្លាប**ផ្តើមពីភាពស្អាតចេញពីបេះដូង ប្រជាពលរដ្ឋនៅក្នុងឃុំមៀន បានចូលរួមក្នុង «យុទ្ធនាការកម្ពុជាស្អាត»**រុស្ស៊ី អះអាងថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកភូមិចំនួន០៥ នៅភាគខាងកើតក្រុង Kharkov របស់អ៊ុយក្រែន**ឡាវប្រគល់ដំរីមួយគូដល់កម្ពុជា ដើម្បីជានិមិត្តរូបនៃចំណងសាមគ្គីភាព**លក្ខខណ្ឌគួរយល់ដឹងអំពី “ការកំណត់ល្បឿនបើកបរ” នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ**ឯកឧត្តម វង្ស ពិសេន ជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកពារាំង**ពលការិនីខ្មែរ ២៤នាក់ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព និងសប្បាយរីករាយយ៉ាងខ្លាំងក្រោមការជ្រួមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យការងារត្រៀមបើកការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ**ការ​វាយ​ប្រហារ​របស់​រុស្សី​បាន​បង្ខំ​ឱ្យ​មនុស្ស​រាប់​រយ​នាក់​ភៀស​ខ្លួន​ចេញ​ពី​តំបន់ Kharkov នៃប្រទេស​អ៊ុយក្រែន

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ កម្ពុជា ជាប្រទេសរងគ្រោះពីការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយប្រទេសមានឧស្សាហកម្មធំៗ

ភ្នំពេញ៖ ប្រទេសកម្ពុជា ជាប្រទេសដែលរងគ្រោះពីការប្រែប្រួលអាកាសធាតុ មិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុនោះទេ ហើយប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុនោះគឺជាប្រទេសធំៗដែលមានឧស្សាហកម្មជឿនលឿន។ នេះការលើកឡើងរបស់ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងបទសម្ភាសន៍ជាក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់នៃសិក្ខាសាលាបញ្រ្ជាបចំណេះដឹងស្តីពី «ការប្រែប្រួលអាកាសធាតុទៅកាន់យុវជន និងអ្នកជំនាញសារព័ត៌មានក្នុងស្រុក» នាខេត្តសៀមរាប ក្នុងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ។

ការចេញមុនមកលើកឡើងចំពោះបញ្ហាអាកាសធាតុប្រែប្រួលរបស់ឯកឧត្តម ជួប ប៉ារីស៍ បានធ្វើឡើងខណៈដែលពិភពលោកបច្ចុប្បន្ននេះ កំពុងជួបប្រទេសនឹងការប្រែប្រួលអាកាសធាតុ ដូចជាការឡើងកម្តៅថ្ងៃ គ្រោះទឹកជំនន់ ការរលាយផ្ទាំងទឹកកក ការកើនឡើងទឹកកកសមុទ្រ ដែលបង្កឡើងដោយការបញ្ចេញឧស្ម័យផ្ទះកញ្ចក់ដែលបង្កឡើយដោយរោងចក្រ សហគ្រាសធំៗ នៅក្នុងប្រទេសអភិវឌ្ឍន៍។ ត្រង់ចំណុចនេះ គឺជាក្តីកង្វល់រួមរបស់ពិភពលោកទាំងមូល ដើម្បីរួមគ្នាទប់ស្កាត់ការប្រែប្រួលអាកាសធាតុជាសកលនេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា តាមរយៈការទទួលរងគ្រោះពីការប្រែប្រួលអាកាសធាតុនេះដែរអ្វីដែលអាចជួយកសិករបាន គឺយើងធ្វើយ៉ាងណាឱ្យពួកគាត់មានភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុព្រោះការប្រែប្រួលអាកាសធាតុនេះមានជាដ៏រាបមិនមានការប្រួលប្រួលនោះទេ។ អញ្ចឹងហើយការងារសំខាន់ដែលយើងធ្វើនោះ គឺត្រូវធ្វើយ៉ាងណាឱ្យកសិករចេះបន្សាំខ្លួនឯង ចេះរស់នៅជាមួយការប្រែប្រួលអាកាសធាតុតាមរយៈការដាំដុះ ការចិញ្ចឹមសត្វ ការចេះបង្កើតអេកូទេសចរណ៍ឬយើងហៅថាគោលដៅលំហែកម្សាន្តដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ទាញចំណូលមិនរំខានដល់ព្រៃឈើទេ។

ឯកឧត្តម ជួប ប៉ារីស៍ បានថ្លែងថា ដើម្បីថែរក្សាព្រៃឈើបានគង់វង្សយើងចាំបាច់ត្រូវឱ្យប្រជាសហគមន៍សហការជាមួយមន្រ្តីឧទ្យានុរក្សដោយក្នុងនេះធ្វើយ៉ាងណាល្បាត និងអភិរក្សព្រៃឈើឱ្យខានតែបាន។

ដោយឡែកដើម្បីសម្រេចឱ្យបាននៃទិសដៅរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ទៅលើការដាំដុះព្រៃឈើ ក្នុងឆ្នាំ២០៥០ ឱ្យបានគម្របព្រៃឈើ៦០ភាគរយ និងដើម្បីឱ្យក្លាយទៅជាប្រទេស ដែលមានអព្យាក្រឹតកាបូននោះត្រូវបានឯកឧត្តម ជួប ប៉ារីស៍ បានបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញនូវមុំចំនួន ០៣ គឺ៖ ទី១.ត្រូវដាំដើមឈើឡើងវិញ, ទី២.ត្រូវការពារព្រៃឈើ ដែលយើងមានឱ្យគង់វង្ស និងទី៣.ជួយដល់សហគមន៍ ឱ្យពួកគាត់មានជីវភាពល្អប្រសើរ និងឱ្យពួកគាត់បានស្វែង យល់ពីអត្ថប្រយោជន៍ នៃព្រៃឈើ ដើម្បីកុំឱ្យរំខាន ឬកាប់ព្រៃឈើនោះទេ។

ជុំវិញបញ្ហានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពន្យល់ដែរថា សម្រាប់ការបាត់បង់ព្រៃឈើ គឺជាការបាត់បង់ធនធានធម្មជាតិដ៏សំខាន់ ដែលអាចជួយទប់ស្កាត់ នៃការហូរច្រោះ ធ្វើឱ្យដីល្អ និងរក្សាបានទឹកក្រោមដី ជាជម្រកសត្វព្រៃដ៏សំខាន់ ព្រៃឈើក៏មានសារៈសំខាន់បន្ថែមទៀត ទៅលើការស្រូបកាបូន ជាពិសេសព្រៃឈើបានផ្ដល់សម្រស់ដ៏ស្រស់ត្រកាល និងទាក់ទាញភ្ញៀវទេសចរខ្លាំងបំផុត។

ដោយឡែកលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធិភាព និងរក្សាចីរភាព។ ការកែទម្រងការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានដឹកនាំអនុវត្តរួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអប់រំផ្សព្វផ្សាយ និងការប្រែប្រួលអាកាសធាតុ ទំនើបកម្មរដ្ឋបាលនិងហិរញ្ញវត្ថុប្រកបដោយចីរភាព និងការលើកម្ពស់ការទូតបៃតង។

គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្លាប់បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាមានគោលជំហរច្បាស់លាស់ក្នុងការជំរុញភាពបៃតងរបស់កម្ពុជា ដែលក្នុងនោះក្រសួងបរិស្ថានបានរៀបចំបណ្តុះកូនឈើរួចហើយ សម្រាប់យុទ្ធនាការចែកកូនឈើជាង ១លានដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីដាំស្តារព្រៃ ដាំនៅតាមគេហដ្ឋាន និងតាមមូលដ្ឋានចាប់ពីដើមរដូវវស្សា ឆ្នាំ២០២៤ តទៅ ៕

អត្ថបទដែលជាប់ទាក់ទង