ចំនួនអ្នកស្លាប់ក្នុងការវាយប្រហារភេរវកម្មក្រុងម៉ូស្គូកើនដល់១៣៩នាក់
មូស្គូ៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារភេរវកម្មកាលពីថ្ងៃសុក្រ បានកើនឡើងដល់១៣៩នាក់ហើយ បន្ទាប់ពីខ្មាន់កាំភ្លើងបានវាយលុកសាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូ លោក Alexander Bastrykin ប្រធានគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃចន្ទ។
លោក Bastrykin បានបន្តថា ការស៊ើបអង្កេតរបស់គណៈកម្មាធិការបានបង្កើតនូវកាលប្បវត្តិពេញលេញនៃការវាយប្រហារភេរវកម្ម ដោយបន្ថែមថា ការរកឃើញបឋមនៃការស៊ើបអង្កេតបង្ហាញថា ការវាយប្រហារភេរវកម្មនេះត្រូវបានគ្រោងទុក និងរៀបចំយ៉ាងប្រុងប្រយ័ត្ន។
កាលពីព្រឹកថ្ងៃចន្ទ គណៈកម្មាធិការស៊ើបអង្កេតបានស្នើឲ្យចាប់ខ្លួនជនសង្ស័យបីនាក់បន្ថែមទៀត។ លោក Bastrykin បានបញ្ជាក់ថា ជនសង្ស័យជាសមគំនិតភេរវករទាំងបីនាក់បានផ្តល់ឲ្យក្រុមភេរវករប្រដាប់អាវុធនូវផ្ទះល្វែងមួយ និងរថយន្តមួយ ហើយបានដឹកជញ្ជូនប្រាក់។