**រាជរដ្ឋាភិបាលសម្រេច បង្កើតក្រុមការងារគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង**នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារខែមេសា និងទិសដៅអនុវត្តការងារខែឧសភា ឆ្នាំ២០២៤**Zelensky ចង់បានមូលនិធិអាមេរិក ១០ ឆ្នាំទៀត**សមាជិកព្រឹទ្ធសភាអាមេរិកចង់ឱ្យលោក Biden ធ្វើឱ្យកិច្ចព្រមព្រៀងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលមានភាពផ្អែមល្ហែម**អ៊ីរ៉ាក់ហាមឃាត់ការស្រឡាញ់ភេទដូចគ្នា**អាមេរិក​ទិញ​យន្តហោះ​ចម្បាំង​ចាស់​ពី​អតីត​សាធារណរដ្ឋ​សូវៀត**សមាគមក្រុមការងារ ១០០រាត្រី និងសមាគមនិស្សិតសន្តិភាពដើម្បីលទ្ឋិប្រជាធិបតេយ្យ ដឹកនាំយុវជននិស្សិតចុះជួយតទឹក និងធ្វើស្ពានជូនពលរដ្ឋក្រោមជំនួយរបស់សម្តេចតេជោ និងសម្តេច ធិបតី**ការតវ៉ារបស់ហ្សកហ្ស៊ីប្រឆាំងនឹងវិក័យប័ត្រ ប្រែទៅជាហិង្សា**ឯកឧត្ដម ប៉ែន បូណា៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា**រដ្ឋមន្ត្រីការបរទេសថៃ ប្រកាសលាលែងពីតំណែងបន្ទាប់ពីបាត់បង់តំណែងជា «ឧបនាយករដ្ឋមន្ត្រី»**សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសាររំលែកមរណទុក្ខ ប្រទានជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ**ព្រះមហាក្សត្រ ផ្ញើព្រះរាជសាររំលែកមរណទុក្ខ ប្រទានជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ**ជប៉ុន និងសហភាពអឺរ៉ុប កំពុងជំរុញទំនាក់ទំនងសន្តិសុខសេដ្ឋកិច្ច ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន**ប្រទេសសហភាពអឺរ៉ុបបដិសេធមិនផ្តល់សំណងសម្រាប់ទាសភាព**អ៊ីស្រាអែល​ផ្តល់​ឱកាស​មួយ​ដល់​ក្រុម​ហាម៉ាស​ដើម្បី​បញ្ចៀស​ការ​ឈ្លានពាន​របស់​រ៉ាហ្វា**រុស្ស៊ីព្រមានលោកខាងលិចកុំឱ្យរឹបអូសយកលុយរបស់ខ្លួន**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៩ ខែមេសា**អ្នកបោះឆ្នោត​អាមេរិក​ឡើង​កម្តៅ​ចំពោះ​លោក Trump**Spielberg ជួយដឹកនាំយុទ្ធនាការរបស់ Biden**កងពលតូចដឹកជញ្ជូនលេខ៩០ បញ្ចេញរថយន្ត ២៥គ្រឿង ដឹកអាវភ្លៀង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនកងទ័ព

ឧត្តមសេនីយ៍ទោ សោម ស៊ុន បិទវគ្គហ្វឹកហ្វឺតបំប៉នលំហាត់របៀបរយៈពេលខ្លី នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី ជូនដល់សិក្ខាកាម ដែលបានអញ្ជើញមកពីតាមបណ្ដាកងឯកភាព និងនៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

លោកវរសេនីយ៍ទោ អ៊ូ ឆេងកន មេបញ្ជាការរងទទួលបន្ទុកការងារហ្វឹកហ្វឺន បានឡើងរាយការណ៍អំពីផែនការហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី ដែលមានសិក្ខាកាមចូលរួមចំនួន១០៦នាក់ គ្រូយោធាចារ្យ ចំនួន៣នាក់ និងអ្នកគ្រប់គ្រងចំនួន៣នាក់ សរុបចំនួន១១២នាក់ ដែលមានរយៈពេលហ្វឹកហ្វឺន៧ថ្ងៃ ហើយនិងបានវាយតម្លៃអំពីចំណុចខ្លាំង ចំណុចខ្សោយ និងលទ្ធផលនៃការហ្វឹកហ្វឺន របស់សិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺនបំប៉នពាក់កណ្ដាលរៀបរយនេះ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះគណៈកម្មការគ្រប់គ្រងវគ្គ ក្រុមគ្រូយោធាចារ្យ និងនាយទាហាន នាយទាហានរង និងពលទាហាន ជាសិក្ខាកាមទាំងអស់ ដែលបានយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្រៀន និងការហ្វឹកហ្វឺនរៀនសូត្រ តាមកម្មវិធីគ្រោងទុក ទទួលបានលទ្ធផលល្អប្រសើរ។ នៅក្នុងឱកាសនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានគូសបញ្ជាក់ថា កងទ័ពគ្រប់រូបត្រូវតែទទួលបានការហ្វឹកហ្វឺនរៀនសូត្រពង្រឹងកាយសម្បទារឹងមាំ នឹងត្រូវចេះស្ទាត់ជំនាញអំពីលំហាត់របៀបរបស់កងយោពលខេមរភូមិន្ទ ដើម្បីក្លាយទៅជាកងទ័ពដែលមានវិន័យ និងសេចក្តីថ្លៃថ្នូរ ស្របតាមការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ និងក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងគុណធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងពេលវិលត្រឡប់ទៅកាន់អង្គភាពវិញ ត្រូវបន្តត្រៀមខ្លួនចូលរួមក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ ហើយនិងត្រូវត្រៀមបម្រុងកម្លាំង មធ្យោបាយសម្ភារៈគ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់បញ្ជាការដ្ឋានយោធភូភាគទី៤ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការអន្តរាគមន៍ដោះស្រាយសភាពការណ៍ផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ៕

អត្ថបទដែលជាប់ទាក់ទង