**បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឃាត់ខ្លួនជនល្មើស២នាក់ រឹបអូសថ្នាំញៀនជិត ២៨គីឡូក្រាម**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណន-តេជោ មិនមែនរបស់ត្រកូល «ហ៊ុន» នោះទេ គឺជាប្រយោជន៍របស់ខ្មែរទាំងមូល**សម្ដេចធិបតី៖ ទោះបីមិនមានបរទេសជួយ ក៏ខ្មែរអាចកសាងព្រែកជីកហ្វូណន-តេជោបាន តាមរយៈរូបមន្ដចំនួន៣**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនមានគម្រោងបង្កើតមូលនិធិសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោនោះទេ**សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការងារ ពិភាក្សាជាមួយដៃគូពាក់ព័ន្ធដើម្បីបន្តគាំទ្រដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ**សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទសួរជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ីថា តើចំណេញឬខាតរវាងដឹកចេញតាមព្រែកជីករបស់ខ្លួនឯង និងចំណាយលុយឆ្លងកាត់តាមប្រទេសគេ?**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ការកសាងព្រែកជីកហ្វូណនតេជោ មិនមែនសំរាប់ប្រយោជន៍ដល់គ្រួសារខ្ញ៉ំទេ តែសំរាប់ផលប្រយោជន៍ជាតិ និងប្រជាជន**សម្តេចធិបតី៖ ក៉ំយកមតិសហជីពតែ២ឬ៣នាក់មកនិយាយថា កម្ពុជាអត់សិទ្ធិសេរីភាព ត្រូវប្រមូលមតិពីសហជីពទាំងអស់នៅកម្ពុជា**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឲ្យយុវជនទៅរៀនជំនាញវិជ្ជាជីវៈដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល ត្រូវធានាសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញដល់ការវិនិយោគ**សម្តេចធិបតី៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺលើកទឹកចិត្ត និងទាក់ទាញវិនិយោគ និងលើកកម្ពស់វិស័យឯកជន**សម្តេចធិបតី លើកទឹកចិត្ដឱ្យពលរដ្ឋចុះឈ្មោះចូលបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈឱ្យបានច្រើន**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អបអរសាទរស្មារតីអាស៊ាន «សាមគ្គីភាពក្នុងពហុភាព» ក្នុងកម្មវិធីបើកការតាំងពិព័រណ៍អាស៊ាន**ក្រសួងសុខាភិបាល ក្រើនរំលឹកអំពីការរក្សាសុខភាព និងសុវត្ថិភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង**សម្តេចធិបតី៖ វិស័យេកជន ជួយជំរុញសេដ្ឋកិច្ចជូនប្រជាពលរដ្ឋតាមរយៈផ្ដល់ប្រាក់ខែ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ ចាប់ពីឆ្នាំ២០២៥ តទៅ ក្រសួងការងារ នឹងកំណត់យកទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាថ្ងៃប្រគល់ពានដល់សហគ្រាសដែលទទួលបានជ័យលាភី**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធខួបអនុស្សាវរីយ៏លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ»**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន ក្រុមគ្រួសារយោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម លី ច័ន្ទតុលា អញ្ជេីញជាអធិបតីភាពក្នុងពិធីជួបជុំ និងពិសារអាហារសាមគ្គីរបស់មេធាវីជំនាន់ទី១៩

ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី បរិវត្តកម្មឌីជីថលក្នុងវិស័យវិស្វកម្ម

ភ្នំពេញ៖ ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យវិស្វកម្ម គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ ជាអតិបរមាពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បី បង្កើនផលិតភាព និងប្រសិទ្ធភាពផ្នែកវិស្វកម្ម និងកសាងសង្គមស៊ីវិល័យ ដែលវិស្វករអាច ទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាបន្ន ភាពជឿ ទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយក្នុងពេលដំណាលគ្នានេះក៏រក្សាឱ្យបាននូវអត្តសញ្ញាណ និង វប្បធម៌ជាតិផងដែរ នេះជាការលើកឡើងរបស់ ឯកឧត្តម សុខុម រិទ្ធីវុធ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “បរិវត្តកម្មឌីជីថលក្នុងវិស័យវិស្វកម្ម (Digital Transformation in Engineering)” នាពេលព្រឹកមិញនេះ ស្ថិតនៅសាលសន្និសិទអាគារនវានុវត្តន៍នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា មានប្រសាសន៍ថា គណៈវិស្វករកម្ពុជា គឺជាអាជ្ញាធរវិជ្ជាជីវៈវិស្វកម្មជាតិ ត្រូវបានបង្កើតឡើងស្រប ទៅនឹងការវិវត្តន៍នៃសង្គមសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវា វិស្វកម្មឆ្លងដែនក្នុងតំបន់អាស៊ាន ក្នុងគោលបំណងប្រមូលផ្ដុំធនធានបញ្ញវន្តវិស្វករជាតិចុះបញ្ជី គ្រប់គ្រង និងការអភិវឌ្ឍសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ ដើម្បីធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្ម មានគុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ រួមទាំងការបង្កលក្ខណៈល្អសម្រាប់ សមារណកម្មសេវាវិស្វកម្មក្នុងតំបន់អាស៊ាន ដែលជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចសម័យថ្មី។ ឯកឧត្តម អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាផ្ដល់អាទិភាពខ្ពស់ ចំពោះការអភិវឌ្ឍមូលធនមនុស្ស លើមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា ពង្រឹងការស្រាវជ្រាវ និងកាអភិវឌ្ឍគ្រាប់ពូជមូលធនមនុស្ស ក្នុងនោះធនធានបញ្ញវន្តវិស្វកម្ម ជាមូលធនមនុស្សដ៏មានសក្តានុពល និងជាកំលាំងចលករ មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសប្រកបដោយចិរភាព។

ឯកឧត្តម សុខុម រិទ្ធីវុធ បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលបំណងក្នុងការអភិវឌ្ឍសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈដល់វិស្វករចុះបញ្ជី ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ខិតខំបន្តស្វះស្វែងរកដៃគូរអភិវឌ្ឍន៍ និងវាគ្មិនមានជំនាញ និងបទពិសោធន៍ល្អៗ ទាក់ទងនឹងកិច្ចប្រតិបត្តិការវិជ្ជាជីវៈ មកផ្ដល់បទអន្តរាគមន៍។ ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ ការបណ្តុះបណ្តាលបង្កើន សមត្ថភាពប្រតិបត្តិជំនាញវិជ្ជាជីវៈដល់វិស្វករ ជាកត្តាសំខាន់បំផុតមិនអាចខ្វះបាន ដើម្បីដើរឱ្យ ទាន់បច្ចេកវិទ្យាទំនើប និងចូលរួមបង្កើតគំនិតថ្មីៗ និងទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា ទំនើបទាំងនោះ រួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។

ថ្លែងក្នុងសិក្ខាសាលានេះដែរ លោកជំទាវ ខ្វៃ សុភាព អគ្គលេខាធិការរងគណៈវិស្វករកម្ពុជា ទទួលបន្ទុកផ្នែកអប់រំ បានអោយដឹងថា ឆ្នាំ២០២៤នេះដើម្បីចូលរួមចំណែកលើកកម្ពស់ដល់សាធារណជនឱ្យយល់ដឹងពីចក្ខុវិស័យ និង យុទ្ធសាស្ត្រអភិវឌ្ឍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់រាជរដ្ឋាភិបាល ព្រមទាំងការបណ្តុះបណ្តាលប្រកបដោយ ប្រសិទ្ធិភាព គណ:វិស្វករកម្ពុជា បានជ្រើសរើសយកប្រធានបទ «បរិវត្តកម្មឌីជីថលក្នុងវិស័យវិស្វកម្ម (Digital Transformation in Engineering)» មកធ្វើជាប្រធានបទនាពេលនេះ ក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ថ្មីៗ និងជាជំនួយដើម្បីបង្កើន សមត្ថភាព ជំនាញ ជូនវិស្វករជាតិ អំពីការប្រើប្រាស់ បច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍មុខជំនាញ ការគ្រប់គ្រង ការងារ និងបរិស្ថានក្នុងបរិបទ ការផ្លាស់ប្ដូរឌីជីថល និងការអភិវឌ្ឍន៍ទេពកោសល្យ ជាពិសេសការចែករំលែកបទពិសោធន៍ ប្រកបដោយឧត្តមានុវត្តន៍ពីបណ្តាវាគ្មិន ដែលមានជំនាញច្បាស់លាស់ ដើម្បីទទួលបាននូវបច្ចេកវិទ្យាថ្មី និងអនាគត ព្រមទាំងមានឥទ្ធិពលយ៉ាងខ្លាំង សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជា ការប្រកួតប្រជែងសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ រួមជាមួយគ្នានេះគណៈវិស្វករកម្ពុជា ក៏បានចូលរួម ចំណែកនូវការលើកកម្ពស់ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការ អភិវឌ្ឍសង្គម ប្រកបដោយសក្តានុពលភាពស្របតាមប្រធានបទក្នុងខួបលើកទី១១៣ ទិវាអន្តរជាតិនារី ឆ្នាំ២០២៤ ក្នុងបដិវត្តកម្មឌីជីថល ក្នុងគោលបំណងរំលេចពីសក្តានុពល លើកកម្ពស់ការចូលរួមរបស់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ឆ្លើយតបនឹងបរិបទនៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថលផងដែរ៕  

អត្ថបទដែលជាប់ទាក់ទង