**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

យោធិន អង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា​ ឆ្នាំ២០២៤នេះ យោធិន អង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រកបទៅដោយកាយវិការមនុស្សធម៌ ផ្តល់ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្រោមប្រធានបទ “បរិច្ចាគឈាមម្នាក់ ជួយជីវិតម្នាក់” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ សំ ភ័ស្ស​ មេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។

ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ សំ ភ័ស្ស បានបញ្ជាក់ថា នេះជាមោទនភាពមួយរបស់យោធិននៅក្នុងអង្គភាពបញ្ជាការ​ដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលចូលរួមធ្វើសកម្មភាពមនុស្សធម៌ក្រៅពីការបំពេញភារកិច្ចស្នូលក្នុងការបម្រើជាតិមាតុភូមិ​ ការពារសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមប្រកបដោយអត្ថប្រយោជន៍នៅពេលនេះ។

យោធិនម្នាក់ៗ យល់ឃើញថាកងទ័ព​ កើតចេញពីប្រជាជន បុព្វហេតុគ្រប់យ៉ាង គឺដើម្បីប្រជាជន ជាក់ស្ដែងពេលនេះ នាយទាហាន នាយទាហានរង និងពលទាហាន បានស្ម័គ្រចិត្តធ្វើការបរិច្ចាគឈាមប្រកបទៅដោយកាយវិការមនុស្សធម៌ សបញ្ជាក់ឲ្យឃើញថា កងកម្លាំងកំពុងជួយការពារអាយុជីវិតប្រជាជន និងជួយទៅដល់ជនងាយរងគ្រោះ ដែលកំពុងត្រូវការឈាម នៅតាមបណ្តាមន្ទីរពេទ្យនានា។

សកម្មភាពនេះ ក៏បានដើរស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត ជានាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានយកចិត្តទុកដាក់លើកកម្ពស់វិស័យសុខាភិបាល និងសុខមាលភាពរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ក្នុងគោលដៅយុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ គឺបន្តអនុវត្តផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល សំដៅលើកកម្ពស់ សុខុមាលភាព និងអាហារូបត្ថម្ភ ដល់ប្រជាជនកម្ពុជាទូទាំងប្រទេស តាមរយៈការពង្រឹង នឹងពង្រីកសេវាសុខាភិបាល ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ ការបិច្ចាគឈាមពេលនេះ ជាលើកទី៩​ ហើយដែលអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានធ្វើការបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ គិតជាសរុបបានចំនួន ២២៦ ប្លោកឈាម៕

អត្ថបទដែលជាប់ទាក់ទង