តុលាការខេត្តពោធិ៍សាត់ ឃុំខ្លួនបុគ្គលម្នាក់ដាក់ពន្ធនាគារ បណ្តោះអាសន្ន ពីបទកាប់រុករានដីព្រៃ ដើម្បីយកធ្វើកម្មសិទ្ធិ

ភ្នំពេញ៖ តុលាការនៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនបុគ្គលម្នាក់ជាបណ្តោះអាសន្ន នៅពន្ធនាគារ ដោយបានចោទប្រកាន់ពីបទកាប់រុករាន ទន្ទ្រាន ឆ្ការ ដុតព្រៃ ដើម្បីយកដីធ្វើកម្មសិទ្ធិ នៅចំណុចស្រែអំពិល ភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
