ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រសៀលថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

