**សម្តេច ម៉ែន សំអន អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅខេត្តស្វាយរៀង**ស្វីស នឹងបន្តចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន ដើម្បីអាចឱ្យកម្ពុជាសម្រេចនូវគោលដៅរបស់ខ្លួន**កម្ពុជា-ហ្សកហ្ស៊ី ប្តេជ្ញាធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ី**លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានរួមគ្នាជួបជាមួយអ្នកកាសែត**ក្រុមហ៊ុន Dunamu មានចំណាប់អារម្មណ៍ លើការវិនិយោគនៅកម្ពុជា លើវិស័យហិរញ្ញវត្ថុ**វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងគំនិតច្នៃប្រឌិត និងសហគ្រិនភាពចិន-អាស៊ានលើកទី២បានបញ្ចប់ដោយជោគជ័យ**សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne (Île-de-France) នៅវិមានព្រឹទ្ធសភា**ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ជំនួបយានយន្តជំរុញទេសចរណ៍ នៅខេត្តសៀមរាប ចាប់ពីថ្ងៃ២៤-២៦ ខែឧសភា ខាងមុខនេះ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម វ៉ា ថន ដឹកនាំសមាជិក ២០០០ នាក់បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ក្នុងខេត្តក្រចេះ**កម្ពុជា លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយអូទ្រីស**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Daejoo KC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**អ្នកជំនាញជួសជុលនៅប្រាសាទជម ខិតខំស្វែងរកប្រភពដើមថ្ម ដែលជ្រុះធ្លាក់រាយប៉ាយមកជួសជុលឡើងវិញ**ឯកឧត្តម អ៊ូច ភា អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត​ ស្រុក​ ក្រុង​ អាណត្តិទី៤​ ឆ្នាំ​២០២៤​**ក្រុមហ៊ុន SK Securities របស់កូរ៉េ បង្ហាញបំណងបណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Hanshin E&C ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម នេត្រ ភក្ត្រា៖ គ្មានគណបក្សណាមួយអាចមកជំនួស តួនាទីដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជាក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍបានឡើយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Daewoo E&C ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្ដម សក់ សេដ្ឋា ផ្តល់អនុសាសន៍លើកិច្ចការសំខាន់ៗ ៦ចំណុច ដើម្បីដណ្តើមជោគជ័យឱ្យបានដាច់ខាត ជូនគណបក្សក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤

ត្រឹមដើមឆ្នាំ២០២៤ ក្រសួងសុខាភិបាលរកឃើញចំនួនអ្នកកើតជំងឺគ្រុនឈាមប្រមាណ ជាង២ពាន់ករណី

ភ្នំពេញ៖ គិតចាប់តាំងពីថ្ងៃទី១ ខែមករា​ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងសុខាភិបាលបានរកឃើញចំនួនអ្នកកើតជំងឺគ្រុនឈាមប្រមាណ២៦០០នាក់ ខណៈឆ្នាំ២០២៣មានត្រឹម៩០០នាក់ ប៉ុន្តែចំនួននេះមិនបង្ហាញថា មានមនុស្សស្លាប់នោះទេ។ យ៉ាងណាតួលេខខាងលើបានហក់ឡើងយ៉ាងខ្ពស់ ពោលគឺកើនឡើង២ដងបើធៀបនឹងឆ្នាំ២០២៣។

លោកវេជ្ជ​បណ្ឌិត ហ៊ុយ រ៉េកុល បានឱ្យដឹងបន្ថែមថា ការរកឃើញចំនួននៃអ្នកកើតជំងឺគ្រុនឈាមដ៏ច្រើនសន្ធឹកសន្ធាប់នេះ មិនមែនមានន័យថា ក្រសួងខ្វះការយកចិត្តទុកដាក់ និងមិនមានវិធានការទប់ស្កាត់នោះទេ ប៉ុន្តែគឺទាក់ទងទៅនឹងកត្តាសមត្ថភាពការប្រមូលទិន្នន័យរបស់ក្រសួងទំនើប បើទោះបីជាអ្នកជំងឺស្ថិតនៅទីកន្លែងណា ក៏ក្រសួងអាចទៅប្រមូលទិន្នន័យពីអ្នកជំងឺបានដែរ។

យ៉ាងណា អ្នកជំនាញរូបនេះបានបញ្ជាក់បន្ថែមថា កត្តាដែលជំរុញឱ្យចំនួនអ្នកកើតជំងឺគ្រុនឈាមនៅកម្ពុជា នៅតែបន្តកើនឡើង គឺដោយសារតែការវិវត្តនៃមនុស្សជាតិមានចំនួនច្រើន ហើយជម្រកនៃការកើនឡើងរបស់មូសខ្លា ក៏កាន់តែច្រើនដែរ។ ដោយសារមនុស្សភាគច្រើនពូកគេមិនបានយកចិត្តទុកដាក់ទៅលើកាក់សំណល់សំរាមដូចជា កែវដាក់ភេសជ្ជៈ កំប៉ុង សំបកកង់រថយន្ត កង់ម៉ូតូ ឱ្យបានត្រឹមត្រូវ បញ្ហាទាំងអស់នោះហើយទើបនាំឱ្យមូសខ្លាមានចំនួនរិតតែច្រើន ហើយអ្នកកើតជំងឺគ្រុនឈាម ក៏កាន់តែច្រើនឡើងៗដែរ។

ទោះជាយ៉ាងណា លោកវេជ្ជ​បណ្ឌិត ហ៊ុយ រ៉េកុល បានទទូចឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវចំណាយពេលយ៉ាងតិចឱ្យបានម្តងក្នុងមួយសប្តាហ៍ ដើម្បីសម្អាតផ្ទះរបស់ខ្លួន ជាពិសេសត្រូវចាក់ដីលុបនៅទីតាំងដែលមានទឹកដក់ ឬប្រមូលសំបកកង់រថយន្ត កង់ម៉ូតូ ទៅទុកដាក់នៅទីតាំងដែលមូសមិនអាចរស់នៅបាន។ បន្ថែមលើនេះ បើឪពុកម្តាយដែលសង្ស័យថា កូនមានជំងឺគ្រុនឈាមត្រូវនាំយកទៅមន្ទីរពេទ្យរដ្ឋឱ្យបានទាន់ពេលវេលា ដើម្បីកុំហួសពេលរហូតមិនអាចសង្រ្គោះបាន។

លោកបានពន្យល់បន្តថា៖«ជំងឺគ្រុនឈាម អត់មានថ្នាំពិសេសជួយទេ ពេទ្យទេវតាក៏ជួយអត់បានដែរ បើទៅដល់ពេទ្យយឺតយ៉ាវ គឺអាចនឹងប៉ះពាល់ដល់ការគម្រាមកំហែងដល់អាយុជីវិត»៕

អត្ថបទដែលជាប់ទាក់ទង