**ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន បើកវគ្គផ្សព្វផ្សាយសភាពការណ៍ថ្មី និងឯកសារជំនួយស្មារតី ជូនដល់ នាយទាហាន ពលទាហាន តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប**នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យនាយការិយាល័យអនុព័ន្ធយោធាអ៊ុយក្រែន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា លើកទី១**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញចូលរួមបរិច្ចាគឈាម ដើម្បីចូលរួមអបអរ ខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម**ក្រសួងការងារ ដឹកនាំអ្នកសារព័ត៌មានមកពី១០ស្ថាប័នចុះស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារំលែកមរណទុក្ខជូន ឯកឧត្ដម ឈួន សុធី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកជំទាវ ឈឹម ប៉ែននីឡា**ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៤**គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីបក្រកាសព័ត៌មានស្តីពី ទ្ធផលនៃការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកំណត់(UPR) ជុំទី៤ របស់កម្ពុជា នៅទីក្រុងហ្សឺណែវ**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា អាណត្តិទី៥**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមជំនួបផ្គូផ្គងធុរកិច្ចរវាងសហគមន៍ធុរកិច្ចកម្ពុជា ជាមួយសហគមន៍ធុរកិច្ចជប៉ុន**ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់រូបសញ្ញារបស់ក្រសួងសុខាភិបាល**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមរបស់ក្រសួងអធិការកិច្ច ក្រោមប្រធានបទ «អំពើល្អជាទាន ការបរិច្ចាគឈាមជាសប្បុរស»**រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំដំបូង នៃក្រុមអធិការកិច្ចអន្តរស្ថាប័ន**ឯកឧត្តម អ៊ូច ភា ជួបសំណេះសំណាលជាមួយ កម្មករ និយោជិត នៅរោងចក្រ ខូភ្យូស អ៊ិធើណេសិនណល (ខេមបូឌា) អ៊ិន ក្នុងស្រុកសំរោង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ៦ខ្សែ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ**សហភាពអឺរ៉ុបបង្ហាញប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក**លោកពូទីនធ្វើបច្ចុប្បន្នភាពគោលដៅអភិវឌ្ឍន៍ជាតិរបស់រុស្ស៊ី**រុស្ស៊ីបញ្ជាក់ការវាយប្រហារលើវិស័យថាមពលអ៊ុយក្រែន**ឥណ្ឌា​ចោទ​កាណាដា​ថា «​លើកតម្កើង​អំពើ​ហិង្សា​»

នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បញ្ជាក់ថាសហគ្រាសធុនតូច និងមធ្យម នៅតែបន្ដយកចិត្តទុកដាក់ ខណៈវិស័យនេះជួយសេដ្ឋកិច្ចជាតិរឹងមាំ

ភ្នំពេញ៖ រាជរដ្ឋាភិបាល អាណត្តិទី៧ និងនៅអាណត្តិបន្ដបន្ទាប់ទៀត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្ដយកចិត្តទុកដាក់ខ្ពស់លើ សហគ្រាសធុនតូច និងមធ្យម (SMEs) ខណៈវិស័យមួយនេះជួយឲ្យសេដ្ឋកិច្ចជាតិរឹងមាំ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី បានប្រៀបសហគ្រាសធុនតូច និងមធ្យម (SMEs) ដូចជាការកសាងអគារមួយដ៏ខ្ពស់ ប្រសិនគ្មានមូលដ្ឋានគ្រឹះរឹងមាំនោះទេ មិនអាចធានានិរន្ដរ៍ភាពបានឡើយ។ ក្នុងន័យនេះ សម្ដេចបានបញ្ជាក់ថា សេដ្ឋកិច្ចជាតិរឹងមាំ ក៏ដោយសារមានគ្រឹះដែលបានមកពីវិស័យសហគ្រាសធុនតូច និងមធ្យមយ៉ាងដូច្នេះដែរ។

មិនខុសពីប្រទេសកម្ពុជានោះទេ ពោលនៅប្រទេសអ្នកមាន យោងតាមទិន្នន័យ មានរហូតដល់៩៥ភាគរយ នៃក្រុមហ៊ុនទាំងអស់នៃប្រទេសនោះ គឺសហគ្រាសធុនតូច និងមធ្យម (SMEs)។ នេះបើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

ដោយឡែក សម្រាប់នៅប្រទេសកម្ពុជា ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យដឹងថា ផ្អែកតាមទិន្ន័យចុងក្រោយនៅឆ្នាំ២០១៨ មានរហូតដល់ជាង៩៩ភាគរយ ហើយសម្ដេចមិនបង្ហាញក្ដីរំពឹងថា អនាគតប្រទេសកម្ពុជានឹងគ្របដណ្ដប់ដោយក្រុមហ៊ុននោះទេ ពោល SMEs នៅតែជាមូលដ្ឋានដែលត្រូវលើកស្ទួយ។

សម្ដេចធិបតី បានគូសបញ្ជាក់បន្តទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺនៅបន្ដយកចិត្តទុកដាក់ដល់វិស័យ សហគ្រាសធុនតូច និងមធ្យម (SMEs) តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើជាសេនាធិការ ខណៈមូលដ្ឋានសេដ្ឋកិច្ចជាតិរឹងមាំ ក៏ដោយសារវិស័យឯកជន។

ព្រមពេលជាមួយគ្នានេះ សម្ដេចធិបតី ក៏បានបង្ហាញអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល បានដាក់គោលដៅឲ្យយកចិត្តទុកដាក់ទាញអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យចូលក្នុងប្រព័ន្ធ ដើម្បីពង្រឹងអាជីវកម្ម និងសមត្ថភាពផលិត។ សម្ដេចចាត់ទុកថា ការទាញយកអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលក្នុងប្រព័ន្ធនឹងក្លាយជាថាមពលសេដ្ឋកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង