**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា**វិទ្យុមិត្តភាពកម្ពុជាចិននិងក្រសួងទេសចរណ៍បង្ហាញបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយវិស័យទេសចរណ៍**ភាពរីកលូតលាស់នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងកម្ពុជាគឺជាកាតាលីករដែលជំរុញរំហូរវិនិយោគិនចិនឱ្យមកប្រកបធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានកំណើនឆ្ពោះទៅរកវិបុលភាពនៃសហគមន៍វាសនារួមកម្ពុជា-ចិន**នគរបាលខេត្តព្រៃវែង បន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពនៅតាមសាលារៀន វត្តអារាម និងតាមផ្ទះប្រជាពលរដ្ឋ**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកម៉ាស៊ីនភ្លើង វិទ្យុទាក់ទង សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងកម្លាំងចម្រុះ ក្នុងកិច្ចប្រតិបត្តិការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ**ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា៖ នាយទាហាន ដែលបានទទួលតួនាទីភារកិច្ចថ្មី ត្រូវយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ**នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អនុញ្ញាតឱ្យគណៈប្រតិភូបញ្ជាការដ្ឋានរដ្ឋធានីហាណូយ ចូលជួបសម្តែងការគួរសម**និយ័តករមូលបត្រកម្ពុជា ប្រកាសប្រឡងជ្រើសរើសបេក្ខជន បេក្ខនារី ជាមន្ត្រីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ឱ្យចូលបម្រើការងារនៅនិយ័តករមូលបត្រកម្ពុជា**ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីបើក សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ**តាមការគ្រោងទុក ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យលើកទី២ នាថ្ងៃទី១៨ ខែឧសភា នឹងមានបេក្ខជនចូលរួមសរុបចំនួន ១ ៣៧៩នាក់**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា**ឧបនាយករដ្ឋមន្រ្តី ស សុខា វាយតម្លៃជាវិជ្ជមាន និងមានសុទិដ្ឋិនិយមខ្ពស់ ចំពោះការចូលរួមលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមាររបស់អង្គការយូនីសេហ្វ**យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិករបស់កម្ពុជាសម្រេចបានលើសពីការរំពឹងទុក**ក្រសួងទេសចរណ៍ ចេញសារាចរណែនាំស្តីពី ការធ្វើបច្ចុប្បន្នភាពស្ថិតិមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍**អគ្គនាយកពន្ធនាគារ អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស (OHCHR)**នគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីប្លន់ និងឈានទៅបំបែកសំបុកបញ្ចាំខុសច្បាប់ នៅខណ្ឌទួលគោក ដកហូតម៉ូតូមួយចំនួនដែលគ្មានឯកសារ**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៥០គ្រួសារ ក្នុងស្រុកកំរៀង ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យវិស័យទេសចរណ៍កម្ពុជា-ចិន មានសន្ទុះកើនឡើង តាមរយៈព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា**ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប មានជំនឿមុតមាំថា រដ្ឋសភាកម្ពុជាក្រោមការដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសភាអឺរ៉ុប**បញ្ញវន្តកម្ពុជា-ចិន ផ្តល់ធាតុចូលជំរុញការកសាងសហគមន៍ ដែលមានជោគវាសនារួមគ្នា

អាជ្ញាធរជាតិអប្សរា កំពុងធ្វើការបង់លេខថ្ម ដែលរាយប៉ាយនៅកំពែងខាងក្រៅ របស់ប្រាសាទអង្គរវត្ត

ភ្នំពេញ៖ ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះលេខបញ្ជីថ្ម ចំនួន១៦៥៦ដុំ ដែលកំពុងតែនៅរាយប៉ាយជាប់កំពែងខាងក្រៅផ្នែកខាងត្បូង និងខាងជើង នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត ដើម្បីឱ្យដឹងច្បាស់ពីទីតាំង និងប្រភពរបស់វាថា ជាថ្មដំបូល? ឬក៏ជាថ្មតួប៉មណាមួយឱ្យប្រាកដ។

បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក អន សុភាព ឱ្យដឹងថា តាមការសង្កេតឃើញថា ថ្មមួយចំនួនប្រហែលជារចនាសម្ពន្ធរបស់តួប៉មទី១៣ នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត។

មួយចំនួនអាចជាកំពូលខាងលើ ដោយសារតែមានរាងរង្វង់មូលជាត្របកឈូក ក្រៅពីនោះ បំណែកមួយចំនួនទៀតអាចជា ដំបូលរបស់រោងទង ជាខឿនក្រោម ព្រមទាំងបំណែករូបចម្លាក់ ដូចជា តោ ប្រអប់ជើង និងជើងទម្រជាដើម។ល។ ជំនាន់បារាំងធ្លាប់បានយកមករក្សាទុក ក្រុមការងារបានថតរូបដោយដ្រូនពីលើ ចាប់ផ្ដើមបង់លេខសម្គាល់ទីតាំង និងជាឯកសារស្ថានភាពរបស់ថ្ម។

បុរាណវិទូ ឱ្យដឹងទៀតថា បន្ទាប់ពីចុះលេខចប់ ក្រុមការងារនឹងសាកល្បងផ្គុំថ្មទាំងនោះ ដើម្បីរកទីតាំងដើម និងប្រភពរបស់វា។ បើទោះបីជាយ៉ាងណាការរើថ្មនេះ មានភាពស្មុគស្មាញខ្លះៗ ពីព្រោះវារលំគរចម្រុះគ្នាច្រើនទីតាំង ចំណែកឯថ្មខ្លះទៀត ធ្លាប់បានគេចល័តចេញពីកន្លែងដើមម្តងហើយ ដែលធ្វើឱ្យមានការលំបាកស្វែងរកទីតាំងនិងប្រភពដើម ៕

អត្ថបទដែលជាប់ទាក់ទង