**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំលើកទី១ ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់**ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ**ខែតុលា បរិមាណ​កុងតឺន័រ​ ឆ្លងកាត់​កំពង់ផែស្វយ័តភ្នំពេញ ​មានចំនួន​ ៣៥​ ២៦៤​ TEUs កើនឡើងជាង ១៧ភាគរយ**គណៈកម្មការរដ្ឋសភា ជួបប្រជុំពិនិត្យ​ ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**កម្លាំងសមត្ថកិច្ចចម្រុះជាង ១ម៉ឺន ៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក**អភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធអគារសិក្សាថ្មី និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាឆ្នាំ២០២៣-២០២៤ របស់សាលាអន្តរជាតិ អែស អេ អាយ សឹង្ហបុរី**ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ គឹម សេដ្ឋានី អញ្ជើញចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអប់រំតាមប្រព័ន្ធឌីជីថល រវាងអង្គការ EBC និងក្រុមហ៊ុន CAMGSM**សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកំពុងពិចារណាលើការវាយប្រហារតាមបែប Nord Stream**ឯកឧត្តម ប្រាក់ សុខុន អញ្ជើញបើកអង្គសិក្ខាសាលា ការផ្លាស់ប្តូរព័ត៌មានក្នុងស្ថាប័នសភា ស្តីពីតួនាទី និងសមត្ថកិច្ចក្នុងសេវាកម្មស្រាវជ្រាវនៅសភា**គណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកនឹងរក្សាការគ្រប់គ្រងសភាតំណាងរាស្រ្ត**រដ្ឋបាលខេត្ត ហាមឃាត់ការបង្ហោះដ្រូន «Drone» នៅក្រុងសៀមរាប ក្នុងឱកាសពិធីបុណ្យអុំទុក**ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍វឌ្ឍនភាព នៃការឣនុវត្តផែនការរបស់ក្រសួងមហាផ្ទៃ ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅ របស់ជនបរទេសនៅកម្ពុជា**ហូឡង់ ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិ​ទី៤ ឆ្នាំ២០២៤**លោកជំទាវ ចម និម្មល ចូលរួមកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ CLV**បទវិភាគ៖ស្វែងយល់ពីការបើកចំហចំពោះបរទេសរបស់ចិនតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារនៃ ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ**បណ្ឌិត យង់ ពៅ៖ វិទ្យាសាស្ត្រនយោបាយ គឺជាវិទ្យាសាស្ត្រដឹកនាំមនុស្ស**អាជា្ញធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្យារពេលទទួលពាក្យសុំចុះឈ្មោះប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទជំនាន់ទី២ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤**ឯកឧត្តម សរ សុពុត្រា ប្តេជ្ញានឹងដណ្ដើមប្រៀបឈ្នះក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ជូនពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង

ឯកឧត្ដម អ៊ូច ភា អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច

ភ្នំពេញ៖ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់​ក្រសួង​អធិការ​កិច្ច ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សន្និបាតគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច, ម្យ៉ាង ដើម្បីពិនិត្យមើលឡើងវិញនូវលទ្ធផលការងារដែលក្រសួងសម្រេចបាន នៅឆ្នាំមុនៗ និង ម្យ៉ាងទៀត, ស្វែងយល់កាន់តែច្បាស់ និងលើកកម្ពស់ការចូលរួមអនុវត្តកម្មវិធី កែទម្រង់ស៊ីជម្រៅនៃវិស័យអធិការកិច្ច សំដៅជំរុញវិស័យនេះ ឱ្យឆ្លើយតបបានកាន់តែប្រសើរ, ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេល ទៅនឹងការវិវត្តនៃស្ថានភាពនយោបាយ, សង្គម និង សេដ្ឋកិច្ច, ទាំងនៅកម្ពុជា, តំបន់ និងសកល។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារដែលក្រសួងសម្រេចបាននៅឆ្នាំ ២០២៣ កន្លងទៅ។ ជាការពិតជោគជ័យទាំងនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ, ប៉ុន្តែវាកើតចេញពីកិច្ចខិតខំ ប្រឹងប្រែងរួមគ្នាឥតឈប់ឈរ ប្រកបដោយភាពម៉ឺងម៉ាត់, ប្រាកដនិយម ក្នុងស្មារតីសាមគ្គីភាព, ឯកភាពផ្ទៃក្នុង និងកិច្ចសហការរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអធិការកិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត សូមលើកទឹកចិត្តឱ្យរួមគ្នាបន្តរៀបចំ និងអនុវត្តផែនការថ្មីៗ ប្រកបដោយសង្គតិភាពជាមួយគោលដៅនៃវិស័យអធិការកិច្ច សំដៅបន្តលើកកម្ពស់ការងារ អធិការកិច្ច និងជំរុញការចូលរួមឱ្យកាន់តែសកម្មខ្លាំងបន្ថែមទៀតពីគ្រប់ក្រសួង-ស្ថាប័ន និង ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិបាលកិច្ច និងស្ថាប័នល្អ និងមានគុណភាពខ្ពស់នៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា សមិទ្ធផលដ៏ត្រចះត្រចង់របស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សនៃភាពធន់ និងភាពរឹងមាំនៃវិស័យ នយោបាយ, សង្គម និងសេដ្ឋកិច្ច របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមអគ្គមគ្គុទ្ទេសក៍ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ក្នុងរយៈពេលប្រមាណជាង ៤ ទសវត្សរ៍ កន្លងទៅនេះ ដោយបានកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចផែនការ ទៅជាសេដ្ឋកិច្ចទីផ្សារ, ប្រែក្លាយកម្ពុជាដែលហែកហួរដោយសង្គ្រាមស៊ីវិល ទៅជាប្រទេសដែលមានសុខសន្តិភាព និងសុវត្ថិភាពពេញលេញ, ពីប្រទេសដែលមានប្រព័ន្ធសុខភាពសាធារណៈទន់ខ្សោយ ទៅជាប្រទេសឯកត្តកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូរីដ១៩, កាត់បន្ថយអត្រានៃភាពក្រីក្រពី ១០០% ក្រោយថ្ងៃរំដោះ មកនៅក្រោម ១០% នៅមុនវិបត្តិជំងឺកូវីដ១៩, ពីប្រទេសដែលចាប់ផ្តើមពីបាតដៃទទេនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទៅជាប្រទេស ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ស្នូលធំរបស់រាជរដ្ឋាភិបាលទាំងនីតិកាលចាស់ និងនីតិកាលថ្មី គឺអភិបាលកិច្ចល្អ ពោលរៀបចំផ្ទះឱ្យស្អាតមុននឹងធ្វើការងារដទៃ។ ការប្តូរឈ្មោះក្រសួងអធិការកិច្ច គឺជាការសម្រួចមុំតួនាទីរបស់ក្រសួងឱ្យកាន់តែមុតស្រួច ឈានទៅធ្វើជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារអភិបាលកិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារអធិការកិច្ច គឺរួមចំណែកជួយដល់ការអនុវត្តន៍នៃអភិក្រមចំនួន៤ខាងដើម។ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំ ជាការធ្វើឱ្យការអនុវត្តន៍ផែនការសកម្មភាពនានាមានប្រសិទ្ធភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីការងារអធិការកិច្ចទទួលលទ្ធផលល្អប្រសើរ ត្រូវយកចិត្តទុកដាក់ទៅលើធនធានមនុស្ស យន្តការការងារ និងបទដ្ឋានគតិយុត្តិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កិច្ចការងារអធិការកិច្ចនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាអាណត្តិកន្លងទៅ បានចាត់ទុកជាស្នូលធំបំផុត គឺកិច្ចការងារអធិការកិច្ចមានន័យថា រៀបចំផ្ទះខ្លួនឯងឱ្យស្អាត ទើបអាចចេញទៅបម្រើប្រជាពលរដ្ឋបាន។ ក្នុងន័យនេះក្រសួងអធិការកិច្ចបានដើរតួនាទីសំខាន់ ដើម្បីបញ្ជាក់ពីការពង្រឹងកិច្ចការអភិបាលកិច្ចនេះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សម្ដេចធិបតីថ្លែងថា៖«បើរដ្ឋមិនទាន់គ្រប់គ្រងខ្លួនឯងបានទេ សួរថាតើរដ្ឋអាចទៅធ្វើអ្វីបាន»។សម្ដេចធិបតី បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតនូវយន្តការតាមដានសមិទ្ធកម្មផ្សេងៗនៅតាមក្រសួង ស្ថាប័នដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការងារនៅតាមបណ្ដាក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីធ្វើយ៉ាងណាអនុវត្តការងារឱ្យមានប្រសិទ្ធភាពទៅដល់ប្រជាពលរដ្ឋ។
នាឱកាស បិទសន្និបាតនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនដល់មន្ត្រីមានស្នាដៃល្អ នៃក្រសួងអធិការកិច្ចមួយចំនួនផងដែរ៕
អត្ថបទដែលជាប់ទាក់ទង