**សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានគោរពច្បាប់របស់កម្ពុជា ជាពិសេសប្រកាសគាំទ្រការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ នៅតាមរោងចក្រ សហគ្រាសនានា**ម្ចាស់ជ័យលាភីរង្វាន់ណូបែលវេជ្ជសាស្រ្ត ដែលរកឃើញមេរោគជំងឺអេដស៍ដំបូងគេ បង្ហាញអារម្មណ៍ថា នៅពេលត្រូវមកកម្ពុជាម្តងៗ ខ្ញុំតែងមានអារម្មណ៍ថាខ្ញុំត្រឡប់មកផ្ទះខ្ញុំវិញ**រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បង្ហាញពីសមរភូមិទាំង៥ របស់ក្រសួង ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី**កងទ័ពជើងទឹកអាមេរិក កំពុងស្ថិតនៅកន្លែងកើតហេតុនៃការបំផ្ទុះ Nord Stream**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារដែលបម្រើការងារនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តរតនគិរី**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា**រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ”**កូរ៉េ​ខាង​ជើង​នឹងកាត់ផ្តាច់ផ្លូវ​ទាំង​អស់​ទៅកាន់ភាគខាងត្បូង**វិមានក្រឹមឡាំង ឆ្លើយតបនឹងការអះអាងតាមទូរស័ព្ទរបស់លោក ពូទីន និងលោក ត្រាំ**អភិបាលខេត្តព្រះវិហារ ចាត់ទុកការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់ របស់អាជ្ញាធរមូលដ្ឋាន**នាយករដ្ឋមន្ត្រីជប៉ុនថ្មី រំលាយសភាជាន់ទាប សម្រាប់ការបោះឆ្នោតសកល**ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ចុះសួរសុខទុក្ខ និងនាំយកអំណោយស្បៀង និងថវិកាជាង ២ម៉ឺនដុល្លារ ឧបត្ថម្ភដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅតំបន់ពេជ្រនិល**សោកស្ដាយ! ស្តេចសៀករហ័សកម្ម លោក ចៅ ហ្វា បានទទួលមរណភាពដោយជរា និងរោគាពាធក្នុងជន្មាយុ ៩១ឆ្នាំ**ឡាវនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យ ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការដឹកជញ្ជូន និងការអប់រំ ជាមួយកម្ពុជា**សកម្មភាពប្រព័ន្ធផ្សព្វផ្សាយចម្រុះទ្រង់ទ្រាយធំក្រោមប្រធានបទ “ជិះឡានbusទស្សនាប្រទេសចិន ៖ដំណើរទៅកាន់តំបន់Xizang”នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាប់ដំណើរការ**អគ្គនាយកអត្តសញ្ញាណកម្ម ដឹកនាំក្នុងកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងាររៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយមេ និងជួសជុលទំនប់ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តស្វាយរៀង**ឧត្តមសេនីយ៍ទោ អុីវ វាសនា ដឹកនាំកិច្ចប្រជុំក្រុមការងារផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ត្រឹម១សប្ដាហ៍ នគរបាលជាតិឃាត់ខ្លួនជនសង្ស័យ២៩៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន១៣៣ករណីទូទាំងប្រទេស


ភ្នំពេញ៖ កម្លាំងនគរបាលជាតិមិនដកដៃពីប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឡើយដោយក្នុងយៈពេល៧ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៤ នេះទៀត កម្លាំងនគរបាលជាតិ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន១៣៣ករណី។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចដើម្បីសេចក្ដីសុខនិងភាពកក់ក្ដៅជូនប្រជាពលរដ្ឋនេះ កម្លាំងនគរបាលជាតិ ទាំងកម្រិតអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ទូទាំងប្រទេស បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៩៤នាក់។

ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជាកិច្ចការអាទិភាពមួយ ក្នុចចង្កោមការងារអាទិភាពចំនួន៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដៅយកមកអនុវត្តចាប់ពីដើមនីតិកាលទី៧ ស្របតាមមរតកគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងគោលការណ៍ដឹកនាំរបស់សម្ដេចហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឈរលើគោលការណ៍មនុស្សគ្រប់រូបមានសិទ្ធិនិងទំនួលខុសត្រូវដូចគ្នាចំពោះមុខច្បាប់ និងជាពិសេសដោយមានការដាក់ចេញគោលការណ៍ «សម្អាតផ្ទះយើង» ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអនុវត្តការធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ រហូតឈានដល់ការសម្រេចបណ្ដេញមន្រ្តីមួយចំនួនតូចចេញពីក្របខ័ណ្ឌ បន្ទាប់ពីរកឃើញថាបានប្រើប្រាស់គ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង