**ក្រសួងបរិស្ថាននិងដៃគូចូលរួមបង្កើនចំណេះដឹង ស្តីពីការបែងចែកសំណល់ និងការកែច្នៃឡើងវិញដល់សិស្សនៅតាមសាលរៀន**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែកញ្ញា**អភិសន្ដិបណ្ឌិត ស សុខា ប្រកាសគាំទ្រពេញទំហឹង ការសម្រេចចិត្តប្រកបដោយ ប្រតិភាណ របស់សម្ដេចអគ្គមហាសេនាបតីតេជោចំពោះករណី CLV-DTA**សម្តេចតេជោ៖ កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ កញ្ញានេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត**រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅរដ្ឋមន្ត្រីក្រសួងបរទេសឡាវ និងវៀតណាម បញ្ជាក់ពីការសម្រេចរបស់កម្ពុជា បញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)**ឯកឧត្តម ប៊ុន ហ៊ុន៖ ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ មន្ដ្រីនគរបាល ឬអាវុធហត្ថ ត្រូវឆ្លងកាត់ការតែងតាំង និងស្បថនៅសាលាឧទ្ធរណ៍**បណ្ឌិត ជិន ម៉ាលីន ដឹកនាំគណៈប្រតិភូកម្ពុជាប្រជុំត្រៀម មុននឹងចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវគ្គបណ្ដុះបណ្ដាលនៅកូរ៉េ**រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការបើកដំណើរការដំណាក់កាលដំបូង និងសួរសុខទុក្ខសំណេះសំណាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យ ហ្លួង ម៉ែ**EU សន្យាផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ដើម្បីជួយកសាងសេដ្ឋកិច្ច និងបណ្តាញអគ្គិសនីឡើងវិញ**សមាគមបាល់ទាត់ប៉ូឡូញប្រកាសជំនួយហិរញ្ញវត្ថុសម្រាប់ក្លឹបដែលរងផលប៉ះពាល់ដោយទឹកជំនន់**ប្រធាន EC ទៅដល់នៅទីក្រុង Kiev សារជាថ្មី ដើម្បីពិភាក្សាអំពីការគាំទ្រអ៊ុយក្រែន**សម្តេច ម៉ែន សំអន អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តព្រះអង្គធំ**ក្រសួងការងារ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM ឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា**សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ

ដំណាំស្រូវពលរដ្ឋជាង ១ពាន់ហិកតា រងគ្រោះដោយសារខ្វះទឹក ត្រូវបានអាជ្ញាធរខេត្តតាកែវ និងមន្ទីរជំនាញ ជួយសង្រ្គោះទាន់ពេលវេលា

ភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានឱ្យដឹង នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា បន្ទាប់ពីមានការអន្តរាគមន៍ផ្ទាល់ ពីអាជ្ញាធរខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកអង្គរបូរី ស្រុកសំរោង និងស្រុកព្រៃកប្បាស ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ រហូតមកដល់ពេលនេះ ការស្ដារប្រឡាយបង្ហូរទឹក ចេញពីមកពីប្រឡាយទឹកលេខ៨៧ ស្ថិតនៅស្ពានទំនប់ដាច់ ក្នុងភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបូរី គឺបាននាំយកទឹកមកជួយសង្រ្គោះដំណាំស្រូវរបស់ប្រជាកសិករ នៅផ្នែកខ្លះនៃឃុំទ្រា ឃុំជើងគួន ស្រុកសំរោង ដែលរងផលប៉ះពាល់ ៦២០ហិកតា និងផ្នែកខ្លះនៃឃុំកំពែង ស្រុកព្រៃកប្បាស ដែលរងផលប៉ះពាល់សរុប ៧២០ហិកតា។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ដោយមានការសហការពី ក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរជំនាញពាក់ព័ន្ធ បាននាំយកគ្រឿងចក្រចុះមកជួយស្ដារប្រឡាយទឹកលេខ៨៧ ប្រវែង ២គីឡូម៉ែត្រ ដើម្បីនាំយកទឹកមកដល់ស្ពានទំនប់ដាច់ រួចយកមកចែកចាយបន្តតាមប្រឡាយទឹកសំខាន់នានា ដែលស្ថិតនៅភូមិសាស្រ្តឃុំទ្រា ឃុំជើងគួន ស្រុកសំរោង និងឃុំកំពែង ស្រុកព្រៃកប្បាស ដែលមានដីស្រែប្រជាកសិករ កំពុងរងផលប៉ះពាល់ដោយសារខ្វះខាតទឹក ជាង ១ពាន់ហិកតា។

ទន្ទឹមនឹងនេះដែរ ព្រឹកនេះ ខាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បាននឹងបន្តនាំយកគ្រឿងចក្រចំនួន២ បន្ថែមទៀត ដើម្បីជួយស្ដារប្រឡាយទឹកតាហុង ស្ថិតនៅឃុំកំពែង ស្រុកព្រៃកប្បាស មានប្រវែងជាង ៣គីឡូម៉ែត្រ។ ប៉ុន្តែដោយឡែកនៅផ្នែកខ្លះនៃភូមិសាស្រ្តឃុំជើងគួន គឺមិនទាន់មានប្រភពទឹកទៅដល់នោះទេ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធបាននឹងកំពុង នាំយកគ្រឿងចក្រ ម៉ាស៊ីនបូមទឹក និងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណា ជួយនាំយកប្រភពទឹកទៅដល់ដំណាំស្រូវ របស់បងប្អូនប្រជាកសិករ ដោយមិនទុកអោយដំណាំស្រូវរបស់ពួកគាត់ងាប់នោះទេ គឺត្រូវជួយសង្រ្គោះអោយបានទាន់ពេលវេលា។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តម អ៊ូច ភា ក៏បន្តធ្វើការអំពាវនាវ និងធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលប្រកបរបរកសិកម្មដំណាំស្រូវ ត្រូវផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ នេះសិន ដោយចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២៤ នៅតំបន់ដែលមិនមានប្រភពទឹកគ្រប់គ្រាន់ ៕

អត្ថបទដែលជាប់ទាក់ទង