**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ដំណឹងល្អ! ទីលានទុកដាក់សំរាមក្នុងក្រុងស្ទឹងត្រែង និងសម្ពោធឱ្យដំណើរការឆាប់ៗនេះហើយ

ភ្នំពេញ៖ សំរាមគឺជាប្រភពនៃមេរោគ និងអាចកើតជាជំងឺផ្សេងៗ ជាក់ស្ដែងទីលានទុកដាក់សំរាម ក្រុងស្ទឹងត្រែង បានសាងសង់តាមលក្ខណៈបច្ចេកទេស មានរយៈពេល១៨ខែ គឺសាងសង់ពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ បានបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៣ ជាស្ថាពរ និងសម្ពោធឱ្យប្រើប្រាស់នៅឆ្នាំ២០២៤ នាពេលឆាប់ៗខាងមុខនេះ។

នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ទីលានចាក់សំរាម ក្រោមគម្រោងក្រុងរបៀង៤ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលមានទីតាំងនៅក្នុងស្រុកថាឡាបរិវ៉ាត់ ចំងាយប្រហែល១១គីឡូម៉ែត្រពីទីប្រជុំជនក្រុងស្ទឹងត្រែង ត្រូវបាន ក្រុមហ៊ុន អឹម ធី អេ ខូអិលធីឌី ប្រគល់ជូន ក្រសួង សាធារណៈការ និងដឹកជញ្ជូន ក្រោមអធិបតីភាព ឯកឧត្តម រស់ វណ្ណា ជារដ្ឋលេខាធិការ និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត ហើយនាពេលឆាប់ៗខាងមុខនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូននឹងប្រគល់ជូនរដ្ឋបាលខេត្តស្ទឹងត្រែងដើម្បីគ្រប់គ្រងហើយដំណើរការប្រើប្រាស់ជាទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែង។( នេះបើតាមការបញ្ចាក់ឱ្យដឹងពី លោក សរ គឹមណាត ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត)

ឯកឧត្តម ស្វាយ សំអ៊ាង បានពិនិត្យឃើញថា៖ អនុគម្រោងសាងសង់ទុកដាក់សំរាមក្រុង ស្ទឹងត្រែង ដែលបានចំណាយទឹកប្រាក់ជិត៥លានដុល្លាសហរដ្ឋអាមេរិក ជាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាទីលានចាក់សំរាមលើក ដំបូងនៅខេត្តស្ទឹងត្រែង ដែលបង្កើតឡើងមាន លក្ខណៈស្តង់ដារ ត្រឹមត្រូវតាមបច្ចេកទេសធំទូលាយ។ គឺក្រុងស្ទឹងត្រែងទទួលបានទីលានទុកដាក់សំរាម សម្រាប់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ ដើម្បីលើកកម្ពស់គុណភាពការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ និងតំបន់ជុំវិញ ជាពិសេសកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាពនិងការបំពុលបរិស្ថាន។

តាមការឱ្យដឹងពីតំណាងក្រុមហ៊ុន អឹម ធី អេ ខូអិលធីឌី បានបញ្ជាក់ថា៖ ទីលាននេះ មានសមត្ថភាពទទួលសំរាមពីសង្កាត់ចំនួន៥ គឺសង្កាត់ស្ទឹងត្រែង ស្រះឫស្សី ព្រះបាទ សាមគ្គី (ភូមិហាខូសួន និងភូមិហាខូបាន ថាឡាបរិវ៉ាត់ (ភូមិថាឡាបរិវ៉ាត់ ភូមិអូរត្រែល និងភូមិកាំងតេជោ) ដែលរណ្តៅដាក់សំរាមអាចផ្ទុកសំរាមបានចំនួន១៣៧,៤១៦ម៉ែត្រគីប។

ដែលទីលានចាក់សំរាមនេះ ក្រោមគម្រោងក្រុងរបៀង៤ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលមានរណ្តៅទុកដាក់សំរាមទី១ទំហំ១៥ពាន់៩៩៦ម៉ែត្រការ៉េអាចផ្ទុកបរិមាណសំរាមបានចំនួន១៨៥ពាន់១៥១ម៉ែត្រគីប ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ និងស្រះប្រតិកម្មទឹកស្អុយចេញពីសំរាមចំនួន៤ ស្រះទំហំសរុបចំនួន១ម៉ឺន២០០០ម៉ែត្រគីប។

ក្នុងនោះមានផ្លូវបេតុងចូលទៅកាន់ទីលានចាក់សំរាមមានទទឹង៦ម៉ែត្រ ប្រវែង១ពាន់៤៥០ ម៉ែត្រ។ និងមានអគាររដ្ឋបាល អគារញែកសំរាម អគារស្តុកសំណល់គ្រោះថ្នាក់ កន្លែងជញ្ជីងថ្លឹងទំងន់៕

អត្ថបទដែលជាប់ទាក់ទង