លោក ម៉ៅ បូរ៉ា៖ ជាង៤ឆ្នាំកន្លងទៅនេះ ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ បានខិតខំអស់កម្លាំងកាយចិត្ត ពង្រឹងស្ថាប័នសមាគម ឱ្យក្លាយជាអង្គភាពដ៏ គួរឱ្យជឿទុក

ភ្នំពេញ៖ លោក ម៉ៅ បូរ៉ា ប្រធានសមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ (សហគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន រាជធានីភ្នំពេញ) បានថ្លែងថា ថ្នាក់ដឹកនាំ សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ បានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងស្ថាប័នសមាគម ឱ្យក្លាយជាអង្គភាពដ៏ គួរឱ្យជឿទុក ដើម្បីធានាដល់ការលើកកម្ពស់ “ភាពជាតំណាង ឱ្យក្រុមប្រឹក្សាខណ្ឌ សង្កាត់ ក្នុងរាជធានីភ្នំពេញ យើងនេះ ដើម្បីផ្តល់ការគាំទ្រ ការការពារ និងបម្រើផលប្រយោជន៍ស្របច្បាប់ របស់សមាជិក។
មានមិតិស្វាគមន៍ ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន រាជធានីភ្នំពេញ លើកទី៥ អាណត្តិទី៣ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ម៉ៅ បូរ៉ា បានមានប្រសាសន៍ថា សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ បានទទួលត្រូវបានទទួលស្គាល់ប្រធាន សមាសភាពថ្មីនៃរចនាសម្ព័ន្ធ និងវិសោធនកម្មលក្ខន្តិក: របស់សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ តាមរយៈលិខិតលេខៈ៧៧១សជណ ចុះថៃ្ងទី៥ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ បន្ទាប់ពីលទ្ធផល នៃអង្គមហាសន្និបាត សមាគមក្រុមប្រឹក្សា សង្កាត់ រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ។
ជាមួយគ្នានោះ អង្គមហាសន្និបាតបានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់សមាគម ចំនួនៈ ១១រូប ដែលមានរូបខ្ញុំបាទជាប្រធាន ក្រុមប្រឹក្សាសមាគមចំនួនៈ ២៩២រូប និងគណៈ កម្មាធិការប្រតិបត្តិសមាគមចំនួនៈ ៩៧រូប។ បើគិតមកដល់ពេលនេះគឺជា ឆ្នាំទី៥ នៃអាណត្តិទី៣ ប្រចាំឆ្នាំ២០២៤ របស់ខ្លួន។
ជំនួសមុខក្រុមប្រឹក្សាខណ្ឌ សង្កាត់ ទាំងអស់ក្នុងរាជធានីភ្នំពេញ លោក ម៉ៅ បូរ៉ា បានជម្រាបថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន រាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងក្នុងគោលបំណង៖
១. លើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាក្រុមប្រឹក្សាខណ្ឌ សង្កាត់ ក្នុងរាជធានីភ្នំពេញ
២. ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក
៣. កសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជម្រុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
៤. រួមចំណែកក្នុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាល ពិសេសធនធានមនុស្ស ផ្លូវ លូ ទឹក អគ្គីសនី និងបច្ចេកទេសទំនើប។
៥. ចូលរួមចំណែកក្នុងសកម្មភាព នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។
លោកបន្ថែមថា ដើម្បីទ្រទ្រង់លើការចំណាយប្រតិបត្តិការ និងការអនុវត្តសកម្មភាព សមាគមក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន រាជធានីភ្នំពេញ ពឹងផ្អែកលើប្រភពចំណូលតែមួយគត់គឺប្រាក់សមាជិកប្រចាំឆ្នាំពី សមាជិក ដោយយោងលើលិខិតលេខៈ ០៥៤ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ របស់គណៈ កម្មការធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអនុញ្ញាតឱ្យក្រុមប្រឹក្សាក្រុង ស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់ ប្រើប្រាស់ថវិកាសង្កាត់ចំនួន ២% (ពីរភាគរយ) នៃថវិកាផ្នែករដ្ឋបាល ដោយដកចេញបន្ទុកបុគ្គលិក ដើម្បីបង់ប្រាក់ សមាជិកភាពប្រចាំឆ្នាំ ជូនសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននៅតាមរាជធានី ខេត្ត តាមរយៈ មន្ទីរសេដ្ឋកិច្ច ហរិញ្ញវត្ថុរាជធានី និងរតនាគាររាជធានី ដែលបានជួយគាំទ្រក្នុងការបង្វែរសាច់ ប្រាក់ (ប្រាក់សមាជិកភាព)នេះបានទាន់ពេលវេលាសម្រាប់ឲ្យសមាគមអនុវត្តន៍សកម្មភាពបាន ពេញលេញ។
ប្រធានសមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ គូសបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិសមាគម លើកទី៥ អាណត្តិទី៣ របស់ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន រាជធានីភ្នំពេញ នាពេលនេះក្នុងគោលបំណងឲ្យសមាជិក ក្រុមប្រឹក្សាសមាគមបានអនុម័ត លើសមិទ្ធផលឆ្នាំ២០២៣ ផែនការសកម្មភាពការងារ និងថវិកា ឆ្នាំ២០២៤ សមាគមបានខិតខំអនុវត្តសកម្មភាពមួយចំនួន ដោយទទួលបានលទ្ធផលគួរឱ្យ កត់សម្គាល់។
លោកលើកឡើងថា ផ្អែកតាមលក្ខន្តិកៈរបស់សមាគម គណៈកម្មាធិការប្រតិបត្តិសមាគម ត្រូវធ្វើការប្រជុំ សាមញ្ញាយ៉ាងតិចពីរដងក្នុងមួយឆ្នាំ រីឯក្រុមប្រឹក្សាសមាគម ត្រូវធ្វើការប្រជុំសាមញ្ញាមួយឆ្នាំម្ដង។ ជាក់ស្តែង ដោយសារកត្តាពេលវេលា ថ្នាក់ដឹកនាំសមាគមបានឯកភាពរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា សមាគម របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរាជធានី លើកទី៥ អាណត្តិទី៣ ប្រចាំឆ្នាំ ២០២៣ នាឱកាសនេះដូចដែលធ្លាប់បានអនុវត្តកន្លងមកដែរ។
ប្រធានសមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ បញ្ជាក់បន្ថែមថា កិច្ចប្រជុំក្រុមប្រឹក្សា នាឱកាសនេះ ក្នុងគោលបំណង៖
ទី១. ពិនិត្យ និងអនុម័តលទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុរបស់សមាគមឆ្នាំ២០២៣
ទី២. ពិនិត្យ និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤
ទី៣. ផ្សព្វផ្សាយពីការងារ មូលនិធិមរណៈសង្គ្រោះឆ្នាំ២០២៣
ទី៤. ផ្សព្វផ្សាយលើការកែសម្រួលគោលការណ៍គ្រប់គ្រងមូលនិធិមរណៈសង្គ្រោះ
ទី៥. ផ្សព្វផ្សាយក្រមសីលធម៌ សម្រាប់សមាជិកក្រុមប្រឹក្សា ខណ្ឌ សង្កាត់ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ និងជាថ្មីម្តងទៀត ប្រធានសមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះការជឿជាក់ និងការជឿទុកចិត្តដល់រូបលោក ព្រមទាំងអនុប្រធានទាំង ១០រូប ដើម្បីដឹកនាំសមាគមសម្រាប់អាណត្តិទី៣ នេះ ៕
