**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

តុលាការថៃ ប្រកាសសាលក្រមព្យួរទោស២ឆ្នាំនៃការជាប់ពន្ធនាគារ លើអតីតបេក្ខជននាយករដ្ឋមន្រ្តី លោក Pita Limjareont

បាងកក៖ តុលាការថៃនៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានកាត់ទោសព្យួរទោសអតីតនាយករដ្ឋមន្ត្រី លោក Pita Limjaroenrat និងឥស្សរជននយោបាយ ៧នាក់ផ្សេងទៀតពីបទធ្វើបាតុកម្មដោយខុសច្បាប់ក្នុងឆ្នាំ២០១៩។

សំណុំរឿងនេះបន្ថែមលើបញ្ហាផ្លូវច្បាប់ដែលកំពុងប្រឈមមុខនឹងគណបក្ស Move Forward បន្ទាប់ពីតុលាការធម្មនុញ្ញរបស់ប្រទេសបានសម្រេចថា គណបក្សនេះបានធ្វើឱ្យខូចដល់របបរាជានិយម និងសន្តិសុខជាតិ ចំពេលយុទ្ធនាការរបស់ខ្លួនដើម្បីធ្វើវិសោធនកម្មច្បាប់ការពាររាជានិយមពីការរិះគន់។

តុលាការស្រុក Pathumwan ក្នុងទីក្រុងបាងកក បានកាត់ទោសដាក់ពន្ធនាគាររយៈពេល ៤ ខែ ដោយព្យួររយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១១,២០០បាត (៤២០.៨៤ដុល្លារសិង្ហបុរី) ដល់ឥស្សរជនឈានមុខគេចំនួនប្រាំមួយរូបនៃគណបក្សអនាគតឆ្ពោះទៅមុខដែលមិនទាន់ផុតសុពលភាពនាពេលនេះ ដែលជាអ្នកកាន់តំណែងមុនរបស់គណបក្ស Move Forward និងពីរនាក់ទៀត។

មេធាវីរបស់ពួកគេបានបញ្ជាក់ថា មនុស្សប្រាំបីនាក់ដែលត្រូវបានកាត់ទោស រួមទាំងនាយកប្រតិបត្តិធុរកិច្ច Thanathorn Juangroongruangkit និងសមាជិកសភា Piyabutr Saengkanokkul ទាំងអស់គ្រោងនឹងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនេះ។

លោក Pita Limjaroenrat អាចនឹងត្រូវដកសិទ្ធិពីសភា ប្រសិនបើការប្តឹងឧទ្ធរណ៍របស់គាត់បរាជ័យ ហើយតុលាការតម្កល់សាលក្រម។ ច្បាប់ថៃមិនអនុញ្ញាតឱ្យអ្នកជាប់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរអាចកាន់អាសនៈសភាបានទេ។

ឥឡូវនេះ គណបក្សនេះប្រឈមមុខនឹងការរំលាយដ៏មានសក្តានុពល ហើយនាយកប្រតិបត្តិរបស់ខ្លួនត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយ បន្ទាប់ពីមេធាវី និងក្រុមប្រឆាំងបានចាប់ផ្តើមការប្រឈមផ្នែកច្បាប់បន្ថែមទៀត បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ។

ប្រភព៖ The Business Times

ប្រែសម្រួលដោយ៖ ឡាយ លីហួ

 

អត្ថបទដែលជាប់ទាក់ទង