**រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់អនុសាសន៍គន្លឹះ៣ជំហាន ដល់ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះថ្មី ដើម្បីសម្រេចបានជោគជ័យលើការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ**សាជីវកម្ម San Miguel របស់ហ្វីលីពីនចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា**សម្ដេចធិបតី លើកទឹកចិត្តឱ្យក្រុមអតីតនិស្សិតហ្វីលីពីនពីបណ្ឌិត្យសភាយោធា West Point​ ចងភ្ជាប់ទំនាក់ទំនងជាមួយក្រុមអតីតនិស្សិតកម្ពុជា ពីបណ្ឌិត្យ​សភាយោធា ​West Point**ការបង្ហោះផ្សាយថាមានអាជ្ញាធរអប្សរាចុះប្លន់ដីពលរដ្ឋ គឺជាព័ត៌មានចាស់ និងមិនពិត ហើយត្រូវបានផ្សាយឡើងវិញ**បណ្តេញជនជាតិវៀតណាមជាង២០០នាក់ ចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំដល់កងកម្លាំងទាំងអស់ អនុវត្តឱ្យបានម៉ឺងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**ប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ជ្រោយបន្ទាយ ខេត្តក្រចេះ**រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យប្រធានមន្ទីរបរិស្ថានថ្មីត្រូវបង្កើនកិច្ចសហការល្អ ជាមួយអាជ្ញាធរនិងដៃគូពាក់ព័ន្ធ ធ្វើឱ្យខេត្តមណ្ឌលគិរីមានភាពស្អាត មានភាពបៃតង និងការទាក់ទាញទេសចរ**ឯកឧត្តម ប៉ែន បូណា៖ យុវជនជាវ័យដែលត្រូវប្រមូលចំណេះជំនាញដើម្បីសម្រួចខ្លួនក្លាយជាមូលធនមនុស្ស**ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីអំពាវនាវ ស្តីពីថ្ងៃទី១៤ កុម្ភៈ ដែលត្រូវបានមជ្ឈដ្ឋានទូទៅនិយមហៅថា ទិវានៃក្តីស្រឡាញ់**សម្តេចធិបតី៖ កម្ពុជាផ្តល់អាទិភាព ក្នុងការអនុវត្តជំនាញ គួបផ្សំនឹងតម្រូវការអប់រំ ប្រកបដោយគុណភាព**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យមានការតភ្ជាប់ជើងហោះហើរថ្មីៗបន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើវិនិយោគិនហ្វីលីពីន សិក្សានាំចូលអង្ករក្រអូបប្រណិតរបស់កម្ពុជា ដើម្បីមកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេស**រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ សមិទ្ធផល និងស្នាដៃអ្វីដែលយើងចង់បន្សល់ទុកជូនរាជរដ្ឋាភិបាលកម្ពុជា?**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំអ្នកដឹកនាំ ត្រូវតែមានការពុះពារ និងត្រូវឱ្យមានភាពបុរេសកម្ម និងនវានុវត្តន៍**រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ណែនាំឱ្យប្រធានមន្ទីរសាធារណការខេត្តកណ្តាលដែលទើបតែងតាំងថ្មី ត្រូវប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម**រដ្ឋមន្ត្រី ថោ ជេដ្ឋា ណែនាំដល់មន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង ត្រូវបន្តយកចិត្តទុកដាក់លើការងារអន្តរាគមន៍សង្រ្គោះស្រូវរដូវប្រាំងជូនប្រជាកសិករឱ្យបានទាន់ពេលវេលា**សម្តេចធិបតី ហ៊ុន ម៉ាណែតអនុញ្ញាតឱ្យ អតីតនិស្សិតហ្វីលីពីនបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម ចាន់ សុធា អញ្ជើញបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបញ្ជីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Exellent Associates Group Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

លោកជំទាវ ពុំ ចន្ទីនី និងឯកឧត្តម គួច ចំរើន អញ្ជើញបិទការបោះជំរំយុវជនកាកបាទក្រហមលើកទី១ ក្រោមប្រធានបទ «យុវជនជាភ្នាក់ងារនៃការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់បរិស្ថានបៃតង»

ព្រះសីហនុ៖ នារាត្រីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការសាខាកាកបាទក្រហមកម្ពជា និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា និងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបិទការបោះជំរំយុវជនកាកបាទក្រហមលើកទី១ រយៈពេល៣ថ្ងៃ គឺថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនជាភ្នាក់ងារនៃការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់បរិស្ថានបៃតង» នៅឆ្នេរថ្មបីដុំ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានយុវជនកាកបាទក្រហមមកពីខេត្តចំនួន ៧ មានដូចជា ខេត្តកំពត កែប កោះកុង កំពង់ស្ពី សៀមរាប ស្ទឹងត្រែង និងខេត្តព្រះសីហនុ សរុបចំនួន ២៣៤នាក់។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា និងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការបូកសរុបលទ្ធផលការរៀបចំបោះជំរំយុវជនកាកបាទក្រហមកម្ពុជាលើកទី១ សាខាកាកបាទក្រ ហមកម្ពុជា ដែលកើតចេញពីគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងមហាសន្និបាតកាកបាទក្រហមអាណត្តិទី៧ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសាខាកាកបាទក្រហមខេត្តព្រះសីហនុ តំណាងសាខាខេត្តស្ទឹងត្រែង កំពត កែប កោះកុង សៀមរាប និងខេត្តកំពង់ស្ពឺ សរុបចំនួន ២៣៤នាក់ ស្របពេលដែលក្រុងព្រះសីហនុ ទើបទទួលបានចំណាត់ថ្នាក់លេខ១ ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៣។ សកម្មភាពសំខាន់ៗនៃការបោះជំរំយុវជននាពេលនេះ មានដូចជា ១.បានរៀបចំ និងតុបតែងបរិវេណទីតាំងបោះជំរំ។ ២.តំឡើងតង់ និងរៀបចំកន្លែងស្នាក់នៅ។

៣.លំហាត់ប្រាណជីកុងរៀងរាល់ព្រឹក ដើម្បីលើកកម្ពស់សន្ដិភាពផ្លូវចិត្ត។ ៤.សមច្រៀងចម្រៀង និងទម្រង់នៃការរៀបចំពិធីបើក-បិទជំរំ ៥.បែងចែកក្រុមពិភាក្សាចំនួន ៤ក្រុម រួមមាន៖ ក្រុមកោះរ៉ុងសន្លឹម កោះស្រមោច កោះឬស្សី និងក្រុមកោះសង្សារ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងឱ្យគ្នាទៅវិញទៅមក។ ៦.រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យហ៊ុន សែន ព្រៃនប់។ ៧.រៀបចំដុតភ្លើងគប់ និងរាំកម្សាន្ត។ ៨.ការងារសម្អាតអនាម័យ និងបរិស្ថានក្នុងបរិ វេណជំរំ។ ៩.ការចម្អិនម្ហូបអាហារផ្ដើមចេញពីស្នាដៃយុវជនលើកកម្ពស់បំណិនជីវិត។ ១០.ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដើមឈើចាំស្នេហ៍ ស្លាកអក្សរខ្មែរធ្វើបាន រង្វង់មូលព្រះថោងនាងនាគ និងរង្វង់មូលព្រះឧមា-មហេសូរ។ ១១.ការដាំដើមឈើចំនួន ២៦០ដើម រួមចំណែកលើកកម្ពស់ការប្រែប្រួលអាកាសធាតុ និងបរិស្ថានបៃតង។ ១២.លំហាត់សមសម្ដែងរឿងខ្លីអប់រំស្របតាមប្រធានបទនៃការបោះជំរំរួមមាន៖ -គោលនយោបាយ តួនាទី ភារកិច្ច និងការគ្រប់គ្រងក្លឹបយុវជនកាកបាទក្រហម -អ្វីទៅជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន -តួនាទី និងភារកិច្ចរបស់យុវជនក្នុងការកាត់បន្ថយថង់ប្លាស្ទិក -ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពិការភាព -ការអប់រំសុខភាព និងអនាម័យជាដើម។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំសួរសុខទុក្ខ និងសេចក្តីសនឹងរលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោក លោកស្រីជាទីប្រឹក្សាយុវជន មន្ត្រីសាខា ពិសេសក្មួយៗយុវជនដែលជាអ្នកបន្តវេនការងារមនុស្សធម៌នៅថ្ងៃអនាគត និងអគុណប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាគំរូមួយនៃការចាប់ផ្តើមអនុវត្តនូវសកម្មភាពទ្រទ្រងយុវជនជនស្ម័គ្រចិត្ត ហើយការធ្វើជាម្ចាស់ផ្ទះនៃការបោះជំរំនាពេលនេះជាគំរូល្អ សម្រាប់សាខាខេត្តឯទៀតមិនធ្វើបានធំដូចនេះទេ ក៏ប៉ុន្តែធំ ឬតូចវាមិនមែនជារឿងសំខាន់នោះទេ យើងនឹងជំរុញការបោះជំរំបន្តទៀត ដើម្បីជាបទពិសោធន៍សម្រាប់សាខាដ៏ទៃទៀតយកតម្រាប់តាម ព្រោះសាខាខេត្តព្រះសីហនុ មានលទ្ធភាពច្រើនមានដូចជា ធនធានមនុស្ស ធនធានថវិកា ក្នុងការរៀបចំបោះជំរំលើប្រធានបទមានច្រើន នេះជាលទ្ធផលមួយមិនអាចកាត់ថ្លៃបាន ព្រោះយើងចង់ឱ្យយុវជន និងអ្នកស្ម័គ្រចិត្តយុវជនរបស់យើងដើរតួក្នុងសកម្មភាពមនុស្សធម៌កាន់តែសកម្មថែមទៀត ហើយចំណេះដឹងដែលយើងទទួលបានពីការកាត់បន្ថយហានីភ័យនៃគ្រោះមហន្តរាយ ការការពារបរិស្ថានជាការងារសកលចាប់ផ្តើមពីយើងទាំងអស់គ្នា ត្រូវរួមគ្នាឱ្យសហគមន៍របស់យើងមានសុខភាពល្អ កសាងភាពធន់។ សូមក្មួយៗទាំងអស់ទទួលបានចំណេះដឹងយកទៅប្រើជាកម្លាំងចលករក្នុងសកម្មភាពមនុស្សធម៌ដោយបង្កើតសកម្មភាពកាន់តែផុសផុលនៅតាមសាខារបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង