**ក្រសួងការងារ រៀបចំពិធីអាហារសាមគ្គី កម្មវិធីការងារសមរម្យ ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក**សម្តេច ស ខេង អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ នៅខេត្តព្រៃវែង**សិស្សានុសិស្សអនុវិទ្យាល័យភ្នំស្រុកជាង១ពាន់នាក់ ចូលរួមវេទិការផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរណ៍ ព្រហ្មទណ្ឌ និងគ្រឿងញៀន**បុរសម្នាក់បើកគោយន្តកន្ត្រៃមានល្បឿនលឿនជ្រុលទៅរេចង្កូតបុករបងបន្លាសួសស្លាប់ភ្លាមៗមួយរំពេច នៅស្រុកស្វាយចេក**មន្ទីរទេសចរណ៍ ខេត្តបាត់ដំបងបាននឹងកំពុងខិតខំកែច្នៃតំបន់ទេសចរណ៍ភ្នំសំពៅ ឱ្យប្រែក្លាយ ជារមណីយដ្ឋានឈានមុខគេក្នុងខេត្តបាត់ដំបង**សម្ដេចធិបតី តែងតាំងសមាសភាពក្រុមប្រឹក្សារៀបចំ និងអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រទ្បា**រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយនឹងអង្គការអន្តរជាតិខាងការងារ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក**គណៈប្រតិភូធុរកិច្ចនិងវិនិយោគអាល្លឺម៉ង់ បង្ហាញនូវសុទិដ្ឋិនិយមក្នុងការពង្រឹងនិងពង្រីកបណ្តាញធុរកិច្ចនិងស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមទៀតនៅកម្ពុជា**ក្រុមការងារពិនិត្យ និងតាមដានការសាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយទទួលបានការអនុញ្ញាត**ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា ទ្រី ភាព ជា «លោកអ្នកឧកញ៉ា»**កម្ពុជា ចុះអនុស្សរណៈអនុវត្តគម្រោងកម្មវិធីការងារសមរម្យដំណាក់កាលទី៦ ដើម្បីវិបុលភាពសង្គមកាន់តែប្រសើរដែលស្របនឹងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០**កម្ពុជា-អាមេរិក ឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ពិធីការជាតិ និងអន្ដរជាតិ” ចំនួន០២ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ**ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យគម្រោងការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តប្រឡាយមេហនុមាន ក្នុងខេត្តតាកែវ**ឯកឧត្តម សុខ សូកេន អញ្ជើញសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកបារាយណ៍**ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារយុវជន**ពិរុទ្ធជនម្នាក់ សម្ងំលាក់ខ្លួនជួញដូរគ្រឿងញៀនអស់ច្រើនឆ្នាំ ចុងក្រោយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ**នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ពាក់ព័ន្ធផលប៉ះពាល់គ្រោះមហន្តរាយ និងការងារអតីតយុទ្ធជន នៅខេត្តស្វាយរៀង**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ភូមិ ដើម្បីដាក់បញ្ចូលជាភូមិគំរូនាពេលខាងមុខ ដែលស្ថិតនៅក្នុងភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ

អភិបាលខេត្តស្ទឹងត្រែង ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្តខិតខំចុះបង្រ្កាបគ្រឿងញៀនគ្រប់រូបភាព និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីផលប៉ះពាល់បណ្តាលមកពីគ្រឿងញៀន

ស្ទឹងត្រែង៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានដាក់ចេញនូវទិសដៅការងារបន្ត សំដៅអប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីផលប៉ះពាល់បណ្តាលមកពីគ្រឿងញៀន និងការបន្តសកម្មភាពយុទ្ធនាការបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម ធ្វើយ៉ាងណាដើម្បីកាត់បន្ថយបទល្មើសគ្រឿងញៀន ការពារសុខុមាលភាព និងសុវត្ថិភាពសង្គម។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន HOT News Asia នាថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ស្វាយ សំអ៊ាង បានជម្រុញដល់អាជ្ញាធរពាក់ពន្ធ័ទាំងអស់ត្រូវបន្តខិតខំអនុវត្ត ចុះបង្រ្កាបគ្រឿងញៀនគ្រប់រូបភាពទាំងអស់ធ្វើយ៉ាងណាដើម្បីឲ្យការងារមួយនេះទទួលបានលទ្ធផលល្អ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញដល់ អាជ្ញាធរមូលដ្ឋាន ក្រុងស្រុក ទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយអំពីឥទ្ធិពលបញ្ហាគ្រឿងញៀន ក៏ដូចជាគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីឲ្យប្រជាពលរដ្ឋនិងយុវវ័យ យល់ដឹងអំពីផលប៉ះពាលដល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការគ្នាឲ្យបានជិតស្និទ្ធក្នុងការ ចុះបង្ក្រាបនូវបទល្មើសផ្សេងៗជាពិសេសបញ្ហាគ្រឿងញៀនធ្វើយ៉ាងណាដើម្បីទទួលបានប្រសិទ្ធភាពល្អ ក្នុងការបង្ក្រាប នៅបទល្មើសទាំងអស់នោះ មិនឱ្យជនដៃដល់ ក៏ដូចជាជនបង្កមានការដឹងខ្លួនមុន។

ឯកឧត្តមប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ក៏បានមានប្រសាសន៍ណែនាំឲ្យចាត់វិធានការចំនួន ៣ សំខាន់ៗរួមមាន៖ ទី១.វិធានការផ្សព្វផ្សាយ, ទី២.វិធានការរដ្ឋបាល និងទី៣.វិធានការបង្ក្រាប ៕

អត្ថបទដែលជាប់ទាក់ទង