មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ជុំវិញបទសម្ភាស៍រវាងវិទ្យុជាតិបារាំង និងលោក ស៊ុន ឆ័យ ដែលមានចរិតលក្ខណៈកេងចំណេញនយោបាយ

ភ្នំពេញ៖ មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ជុំវិញបទសម្ភាស៍រវាងវិទ្យុជាតិបារាំង និងលោក ស៊ុន ឆ័យ ដែលមានចរិតលក្ខណៈកេងចំណេញនយោបាយ គ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ ទាក់ទងនឹងសាលដីការរបស់តុលាការកំពូលផ្តន្ទាទោស លោក ស៊ុន ឆ័យ និងបង្គាប់ឲ្យសងជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជា ចំពោះការចោទប្រកាន់ដោយចេតនាទុច្ចរិត ទម្លាក់កំហុសដោយអសុទ្ធចិត្តលើគណបក្សប្រជាជនកម្ពុជា ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២។
